Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ជាន់​ទី​២ ផ្អើល​អស់អ្នក​ជិតខាង ព្រោះតែ​ម្ចាស់ផ្ទះ​អុជ​ធូប​នៅលើ​អ​សនៈ​ទុកចោល …..

spot_img

​ភ្នំពេញ​៖​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជា​ន់ទី​២ ខណៈ​ម្ចាស់​បាន​ចាក់សោ​ចេញទៅ​ខាងក្រៅ ហើយ​អុជ​ធូប​នៅលើ​អ​សនៈ​ទុកចោល ស្រាប់តែ​ឆាបឆេះ បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ជិតខាង វាយ​ទ្វារ យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ តែ​ទប់​មិន​ឈ្នះ បាន​ហៅ​រថយន្ត​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ មកជួយ​បាញ់​អន្តរាគមន៍​អស់​ចំនួន​១​រថយន្ត ទើប​ភ្លើង​រលត់​ទាំងស្រុង មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​។​

​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ ២០២១ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង​កែង​ផ្លូវ ២២១ ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​នោះ លោកនាយ​ការិយាល័យ​ប​ពន្លត់​និង បង្ការ​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ចំនួន ៤ គ្រឿង មកដល់​ចំណុច​ទីតាំង​កើតហេតុ​ធ្វើការ​បាញ់​អស់​ចំនួន​១​គ្រឿង ទើប​ភ្លើង​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​៩​និង​១០​នាទី​ថ្ងៃ​ដដែល ។​

​ចំពោះ​ហេតុការណ៍​ខាងលើនេះ មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នោះឡើយ ។ លោក នាយការិយាល័យ​ពន្លត់ និ​ប​បង្ការ​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​សូម​ឲ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ មេត្តាជួយ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការអុជ​ធូប​សែនព្រេន​ផ្សេងៗ ក៏ដូចជា​សម្ភារ​ឧបករណ៍​ងាយ​ឆាបឆេះ ឲ្យ​បានល្អ ចេញពីផ្ទះ​ត្រូវ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ ពន្លត់ភ្លើង​ទៀនធូប ចង្ក្រាន និង​បិទ​បណ្តាញ​អគ្គិសនី ជាដើម​៕ រក្សា​សិទ្ធិ​ដោយ ៖ ពន្លឺ និង ហេង​វុត្ថា​

spot_img
×