Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​ដំណើរការ​គ្រឹះស្ថានសិក្សា​ប្រកបដោយ សុវត្ថិភាព ក្នុង​បរិបទ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់ សៀវភៅ​ដំណើរការ​គ្រឹះស្ថានសិក្សា​ប្រកបដោយ​សុវត្ថិភាព​ក្នុង​បរិបទ​កូ​វីដ​-១៩ ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​សៀវភៅ ដំណើរ​គ្រឹះស្ថានសិក្សា​ប្រកបដោយ​សុវត្ថិភាព​ក្នុង​បរិបទ​កូ​វីដ​-១៩ សម្រាប់​គណៈ​គ្រប់គ្រង និង​គ្រូបង្រៀន ព្រមទាំង​គាំទ្រ ដល់​គ្រប់​អ្នកពាក់ព័ន្ធ​ជាពិសេស គណៈ​គ្រប់ គ្រង​គ្រឹះស្ថានសិក្សា និង​គ្រូបង្រៀន​ក្នុងការ​រៀបចំ​ដំណើរការ​គ្រឹះស្ថានសិក្សា ប្រកបដោយ​សុ​វត្តិភាព ក្នុង បរិបទ​ជំងឺ​កូ​វីដ​-១៩ និង​គោល​ការ​គន្លឹះ​សុវត្ថិភាព និង​អនាម័យ តាមបែប​គន្លង​ថ្មី ផ្ដោត​សំខាន់​លើ សុខភាព និង​សុវត្ថិភាព ការរៀន និង​បង្រៀន បរិ​យាប​ន្ន សុខុមាលភាព និង​ការការពារ ក្នុងន័យនេះ​។ ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ មករា ២០២១ អគា​រដ្ឋបាល​ថ្មី​ចៅពញា​ហុក​។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​បំណង​រួមចំណែក​លើកកម្ពស់​គុណ​ភាព​អប់រំ និង​ផ្ដល់​ឲ្យ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ នូវ​លទ្ធភាព​ក្នុងការ​ទទួលបាន​នូវ​សុខ​ភាពល្អ និង​សុខុមាលភាព​ដើម្បី​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សក្ដានុពល​។ សុខភាព និង​សុវត្ថិភាព​របស់​អ្នកសិក្សា​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​រួមចំណែក ដល់​ការធានាបាន​នូវ​ការសិក្សា​ប្រកបដោយ​គុណភាព​។​

​អង្គសិក្ខាសាលា​នេះដែរ​ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងឱកាស​នេះដែរ ឯកឧត្ដម​បាន​សំណូមពរ ដល់ ថ្នាក់ ដឹកនាំ​គ្រប់​អង្គភាព និង​អ្នកពាក់ព័ន្ធ​ទាំងអស់​មេត្តា​យកចិត្តទុកដាក់ និង​ស្វែងយល់​បន្ថែម​ពី​សៀវភៅ ដំណើរការ​គ្រឹះស្ថានសិក្សា​ប្រកបដោយ​សុវត្ថិភាព​ក្នុង​បរិបទ​កូ​វីដ​-១៩ សំដៅ​លើកកម្ពស់ ចំណេះដឹង សុខភាព ប្រកបដោយ លក្ខណៈ​វិទ្យាសាស្ត្រ ផ្ដល់​បំ​ណិ​ន​សម្រាប់​បង្ការ​ជំងឺឆ្លង ជំ​ងឹ​មិន ឆ្លង គ្រោះ ថ្នាក់​ផ្សងៗ អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​សុវត្ថិភាព ពេញលេញ​ទាំង​កាយ ប្រាជ្ញា ស្មារតី ក្នុងការ​ចូលរួម អភិវឌ្ឍ​ប្រទេសជាតិ​។​

​ទន្ទឹម​នឺង​នេះ​ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈអធិបតី ក្រសួង​ពាក់ព័ន្ធ អង្គភាព​ពាក់ព័ន្ធ គ្រប់​ដៃគូ​អភិវឌ្ឍ​នានា និង​អង្គការ UNICEF អង្គការ WHO ប្រចាំ កម្ពុជា ដែល​បាន ជួយ​ឧបត្ថម​គាំទ្រ​រៀបចំ​ឲ្យ​មាន​កម្មវិធី​នៅពេលនេះ​សំដៅ​លើកកម្ពស់ សុខភាព ក្នុងពេល​បច្ចុប្ប្ន និង ពេលអនាគត​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×