Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បឹង​យក្ស​លោម និង​ក្រុង​បាន​លុង កំពុង​ទាក់ទាញ​សម្រាប់​ការវិនិយោគ​លើ​រី​ហ្សត​បំរើឱ្យ​វិស័យ​ទេសចរណ៍​

spot_img

​ខេត្តរតនគិរី​៖ អ្នកឯកទេស​ដីធ្លី​ប្រចាំខេត្ត​រតនគិរី បានឱ្យដឹងថា តំបន់​បឹង​យក្ស​លោម និង​ក្រុង​បាន​លុង នៃ​ខេត្តរតនគិរី បាន​ក្លាយជា​តំបន់​ទាក់ទាញ​ជាងគេ​លើ​ការវិនិយោគ​រី​ហ្សត​ម្រាក​លម្ហែកាយ ដោយ​គិត​មកទល់​បច្ចុប្បន្ន​តំបន់​ទាំងពីរ​រ​នេះ មាន​រី​ហ្សត​១៣​កន្លែង ហើយ​រំពឹងថា​នឹង​កើនឡើង​បន្ថែមទៀត​នាពេលខាងមុខ​។

​លោក យ៉ូន សុខ​រិ​ន ប្រធាន​សាខា​របស់​ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្ត​រតនគិរី បានឱ្យដឹងថា ក្រុង​បាន​លុង​មាន​រី​ហ្សត​១០​កន្លែង ស្រប​ពេលដែល​តំបន់​បឹង​យក្ស​លោម​នៅមាន​ការវិនិយោគ​តិច​តួច​នៅឡើយ ពោល​គឹ​មានតែ​៣​កន្លែង​ប៉ុណ្ណោះ​។ លោក​បន្ថែមថា មានតែ​តំបន់​ពីរ​នេះ​ទេ​ដែល​ស័ក្តិសម​សម្រាប់​ការវិនិយោគ​លើ​រី​ហ្សត ព្រោះ​មាន​ទីតាំង​ដី​នៅតាម​ជ្រលង​ភ្នំ ដែល​អាច​គយគន់​ទេសភាព​ក្រុង និង​សម្រស់​ធម្មជាតិ​ក្នុង​ខេត្ត​នេះ​បាន​។​
​លោក​យ៉ូន សុខ​រិ​ន បាន​បញ្ជាក់ថា​៖ «​គម្រោង​វិនិយោគ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​រី​ហ្សត ក្នុង​តំបន់​បឹង​យក្ស​លោម នឹងមាន​ការវិនិយោគ​បន្ថែមទៀត ដោយសារ​តម្លៃ​ដី​នៅ​ធូរ​ថ្លៃ​ជាង​តំបន់​ក្រុង​បាន​លុង​។​»

​បើតាម​អ្នកជំនាញ​រូបនេះ បានឱ្យដឹងថា ទីតាំង​ដីធ្លី​ក្នុង​តំបន់​បឹង​យក្ស​លោម​មានតម្លៃ​ដាក់លក់​ជា​មធ្យម ២០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ស្រប​ពេលដែល​ទីតាំង​ដី​នៅតាម​តំបន់​ជាយក្រុង​បាន​លុង​មានតម្លៃ​ខ្ពស់បំផុត​៦០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។
​ចំណែក​ទីតាំង​ដី​នៅ​កណ្តាល​ក្រុង ដែលជា​តំបន់​ពាណិជ្ជកម្ម​ក្នុង​ខេត្តរតនគិរី​មានតម្លៃ​រហូតដល់​ទៅ ៧០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​
​តាម​ទិន្ន័យ​បច្ចុប្បន្នភាព​ពី​រដ្ឋបាល​ខេត្តរតនគិរី បាន​បង្ហាញថា ខេត្ត​នេះ​មាន រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត​សរុប​មាន​ចំនួន ១៤​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន ១២​កន្លែង​។ ទិន្នន័យ​ដដែល បាន​បង្ហាញថា ខេត្តរតនគិរី​មាន​សណ្ឋាគារ​១៤​កន្លែង ស្មើនឹង​៦២៥​បន្ទប់ និង​ផ្ទះសំណាក់​ចំនួន​៣៦​កន្លែង ស្មើនឹង​៥០៤​បន្ទប់​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×