Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាការដ្ឋាន​ទ័ព​ពិសេស​៖ វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង បាន​លោត​ខុស​លក្ខណៈ​បច្ចេកទេស បាន​ពលី​ជីវិត​ហើយ​

spot_img

​ភ្នំពេញ​៖ បញ្ជាការដ្ឋាន​ទ័ព​ពិសេស នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង បាន​លោត​ខុស​លក្ខណៈ​បច្ចេកទេស ក្នុងការ​បញ្ជា​ឆត្រ បានធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​រងរបួស​ធ្ងន់ , បន្ទាប់មក​ត្រូវបាន​អង្គភាព​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ រហូតដល់​វេលា​ម៉ោង​12​និង​30 នាទី​ទើប​អង្គភាព​ទទួលបាន​ដំណឹង​ថា លោក​វរសេនីយ៍ត្រី បាន​ពលី​ជីវិត​ទៅហើយ​។​

​បញ្ជាការដ្ឋាន​ទ័ព​ពិសេស បាន​បញ្ជាក់ថា “​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ដែល​ចាប់ពីពេលនេះ​តទៅ យើង​បាន​បាត់បង់​នាយទាហាន​ដ៏​ល្អ​មួយរូប​ជា​រាងរហូត​ហើយ​។ សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី 14/01/2021 លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង និង​ក្រុម​គ្រូ​ផ្សេងទៀត​ចំនួន 13 នាក់ បាន​អនុវត្ត​លោត​ឆត្រ​បញ្ជា​សម្តែង ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កម្មុង់​ដូរ​ជំនា​ន់ទី​10 វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនា​ន់ទី​29 និង​បើក​វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនា​ន់ទី​30 នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ ដោយ​លោក វរសេនីយ៍ត្រី លឹម សាយ បាន​ខុស​លក្ខណៈ​បច្ចេកទេស​ក្នុងការ​បញ្ជា​ឆត្រ បានធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​រងរបួស​ធ្ងន់ បន្ទាប់មក​ត្រូវបាន​អង្គភាព​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ រហូតដល់​វេលា​ម៉ោង​12​និង​30 នាទី ទើប​អង្គភាព​ទទួលបាន​ដំណឹង​ថា លោក​វរសេនីយ៍ត្រី លឹម​សាយ បាន​ពលី​ជីវិត​ទៅហើយ​។​
​ពេលនេះ ក្រុមគ្រួសារ​បានស្នើ​សុំ​យក​សព​លោក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត នៅ​ខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និង​នាយទាហាន ពលទាហាន​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចូលរួម​កម្មវិធី​បុណ្យសព​តាម​ប្រពៃណី សូម​បងប្អូន​មិត្តភក្តិ​រួម​ជំនាន់ និង​អតីត​សិស្ស​ឆត្រយោង សិស្ស​កម្មុង់​ដូរ​ទាំងអស់ ចូលរួម​បុណ្យសព​តាម​ប្រពៃណី​ការគួរ សូម​បងប្អូន​ជ្រាប​ជា​ដំណឹង​។ សូម​អរគុណ​”៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×