Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំណត់​ការិយាល័យ​និពន្ធ CEN ស្ដីពី​ជីវិត​នាយករដ្ឋមន្ត្រី​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​បេសកកម្ម​នយោបាយ

spot_img

ភ្នំពេញ៖ ​កំណត់​ការិយាល័យ​និពន្ធ ៖ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី នាង​កញ្ញា ប្រិយមិត្ត​អ្នកទស្សនា អ្នកអាន​គេហទំព័រ និង​បណ្តាញ​សង្គម CEN ជាទីគោរព ! ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​៣៦ នៃ​ការឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការបោះឆ្នោត​ក្នុង​រដ្ឋសភា និង​បោះឆ្នោត​ទូទៅ​ពី​ប្រជាជន​កម្ពុជា នៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា យើងខ្ញុំ​សូម​លើក​យកមក​ផ្សាយ​ជូន​អស់លោកអ្នក​នូវ “​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់ និង​សមិទ្ធផល​ជាតិ​ដ៏​សំខាន់ៗ ដែល សម្តេច​តេ​ជោ ហ៊ុន សែន សម្រេចបាន​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​ក្នុង​រយៈកាល​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី រយៈពេល ៣៦​ឆ្នាំកន្លងមក​” (១៤ មករា ១៩៨៥-១៤ មករា ២០២១) ។​

​តាមរយៈ​ការ​សង្ខេប​ដោយ​ខ្លី​ជា​ព័ត៌មាន​កាល​ប្បវត្តិ​ដូចខាងក្រោម ៖

១៤ មករា ១៩៨៥ រដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង សម​មិត្ត ហ៊ុន សែន អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​ក្រសួងការបរទេស ជា​ឯកច្ឆន្ទ ឲ្យ​កានតំណែង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុង​ជន្មាយុ ៣៣​ឆ្នាំ ។

១៩៨៥ ជួប​សន្ទនា​ក្រៅផ្លូវការ (​ក្នុង​លក្ខណៈ​នយោបាយ​ផ្ទៃក្នុង​) ជាមួយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​នៅ ក្រុង​ហូជីមិញ តាមរបៀប​វារៈ​ស្វែងរក​សន្តិភាព​ជូន​ប្រជាជាតិ​កម្ពុជា ។

១៩៨៦ ផ្តួចផ្តើម​គំនិត​បន្ថយ​ការអនុវត្ត​របប​សេដ្ឋ​កិច្ច​ផែនការ តម្រង់​ជា​កំបាំង និង​ជា​បណ្តើរៗ​មកកាន់​របប​សេដ្ឋកិច្ច​ទីផ្សារសេរី ឈរលើ​មូលដ្ឋាន​កម្មសិទ្ធិឯកជន និង​ការបន្ត​មរតក​ទ្រព្យធន ។​

១៩៨៧ ជួប​សន្ទនា​ក្រៅផ្លូវការ​ជាមួយនឹង​សម្តេចព្រះ នរោត្តម សីហនុ ក្នុងនាម​ខ្មែរ និង ខ្មែរ នៅ​ហ្វ៊ែ​រ​អង់​តែ​ដឺ​ណ័​រ ក្បែរ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​បំណង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ ស្តីពី ជម្លោះ​នៅ​កម្ពុជា (​ស្វែងរក​សន្តិភាព​ជូន​ជាតិ​កម្ពុជា​) ។​

១៩៨៨ ផ្តួចផ្តើម​គំនិត​ថ្មីៗ​ក្នុងការ​ដាក់ចេញ​នូវ​សកម្មភាព​គាំពារ​គោលការណ៍​បង្រួប​បង្រួម​ជាតិ ឆ្ពោះទៅកាន់​ការដក​កង​ទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ទាំងស្រុង​ចេញពី​កម្ពុជា និង​ពង្រឹង​បន្ថែមទៀត នូវ​ទស្សនៈ នយោបាយ​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​រក្សា​សមិទ្ធផល​នៃ​ទិវា​ជ័យជម្នះ ៧ មករា ។​

០៥ ដល់ ១២ មេសា ១៩៨៩ ដឹកនាំ​សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​លើក​ទី​២ ដោយ​សម្រេចចិត្ត​លើក​គោលនយោបាយ​សំខាន់ៗ​មួយចំនួន​ដូចជា ÷
– ដក​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចេញពី​កម្ពុជា​
– ដឹកជញ្ជូន​ឯកជន​-​កសិករ​
– សេដ្ឋកិច្ច​គ្រួសារ​ឯកជន​សមូហភាព និង​រដ្ឋ​ចម្រុះ​ឯកជន​
– គ្រប់គ្រង​ប្រើប្រាស់​ដីធ្លី ប្រកប​របរ​កសិកម្ម អាជីវកម្ម​កសិកម្ម តាមរបៀប​វេរ​ប្រវាស់ដៃ ។

​ខែធ្នូ ឆ្នាំ​១៩៩០ សម្រេចចិត្ត​រួម​ក្នុងនាម​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុង​ការផ្តល់​ពន្លឺភ្លើង​បៃតង (​ឆ្ពោះទៅ​យល់ព្រម​) ឲ្យ​ជន​ជាតិចិន​បង្កើត​សមាគម​របស់ខ្លួន​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ត្រូវបាន​បំផ្លាញ​ឲ្យ​ខ្ទេចខ្ទី​ពី​បន ប៉ុល ពត នោះមក ។ ក្រោយមក ឧកញ៉ា លី ហួ ត្រូវបានតែងតាំង​ជា​តំណាង និង​ជា​ប្រធាន​សមា​គ​ចិន​នៅ​កម្ពុជា ។​

២៣ តុលា ១៩៩១ ជា​ហត្ថលេខី (​តំណាង​ឲ្យ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​) ក្នុង​កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​ទូទៅ​មួយ ស្តីពី កម្ពុជា ឬ​ហៅថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ។​

១៤ វិច្ឆិកា ១៩៩១ ជា​អធិបតី​ក្នុងការ​ដង្ហែ​សម្តេចព្រះ នរោត្តម សីហនុ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​កម្ពុជា និង​ព្រះ​ជាយា ពី រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​មកកាន់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ។​

១៩៩២ ផ្តួចផ្តើម​គំនិត​សំខាន់ៗ​ថ្មីៗ​បន្ថែមទៀត​ក្នុងនាម​ហត្ថលេខី​នៃ​សន្ធិសញ្ញា ២៣ តុលា ឆ្នាំ​១៩៩១ សំដៅ​ធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​កម្លាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​ដែល​នៅតែ​ប៉ុនប៉ង​វិលត្រឡប់​មកកាន់​អំណាច​វិញ ដោយ​ជ្រក​ក្រោម​ស្លាក​បង្រួបបង្រួម​ជាតិ បង្កប់​នូវ​សារជាតិ​ប្រល័យពូជសាសន៍​ឯង ។

១៩៩៣ ផ្តួចផ្តើម​គំនិត​ក្នុងការ​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​រៀបរៀងឡើង​ដោយ UNTAC ដោយហេតុថា ការបោះឆ្នោត​នោះ ត្រូវបាន​ធ្វើឡើង​ដោយ​ចេតនា​ទុច្ចរិត​បម្រើ​ឧបាយកល​លូកដៃ​ជ្រៀតជ្រែក និង​បំបែកបំបាក់​ការបង្រួបបង្រួម​ជាតិ​កម្ពុជា ពី​សំណាក់​ជនបរទេស​អគ​តិ​និយម ។

១៩៩៤ ផ្តួចផ្តើម​គំនិត​នយោបាយ​បង្រួបបង្រួម​ជាតិ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ​ឃោសនា​ខ្មែរក្រហម តាម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដោយ​អនុវត្តតាម​វិធីសាស្ត្រ DIFID
– D= Divide= បំបែកបំបាក់​
– I= Isolate= ធ្វើ​ឲ្យ​ឯកោ​
– F= Finish= បញ្ចប់​
– I= Integrate= សមា​ហរ​ណ​
– D= Develop= អភិវឌ្ឍន៍​

​ទី ២

១៩៩៥ ផ្តួចផ្តើម​គំនិត និង​ដឹកនាំ​គោលនយោបាយ​សមាហរណកម្ម​កម្ពុជា ទៅក្នុង​អង្គការ​តំបន់ និង​អន្តរជាតិ​នានា​បន្ថែមទៀត ជាពិសេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​តា​ត់​ថា អាស៊ាន ។

១៩៩៦ សម្រេច​គោលនយោបាយ​ឈ្នះ​ឈ្នះ ជំហាន​ទី​១ ដោយបាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការសុំ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​សង្គម​ជាតិ​ពី​សំណាក់​ក្រុម​ផ្តាច់ខ្លួន​ខ្មែរក្រហម​នៅ ប៉ៃលិន ដឹកនាំ​ដោយ អៀង សារី ។​

៥-៦ កក្កដា ឆ្នាំ​១៩៩៧ ដឹកនាំ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការប៉ុនប៉ង​នាំ​ខ្មែរក្រហម​មកកាន់​អំណាច​វិញ តាមរយៈ​ព្រឹ​ត្ត​ការណ៍​យោធា​បង្ហូរឈាម​កណ្តាល​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ។​

១៩៩៨ ដឹកនាំ​កម្លាំង​នយោបាយ និង​យោធា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កើតចេញពី​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​កម្លាំង​នយោបាយ និង​ឧទ្ទាម​ខ្មែរក្រហម​ចុងក្រោយ​នៅ​អន្លង់វែង​ត្រដរខ្យល់ ដកចង្កាមាន់ និង​រលត់​សូន្យសុង ។​

៣០ មេសា ឆ្នាំ​១៩៩៩ សម្រេចបាន​ជោគជ័យ​មួយរយ​ភាគរយ​ក្នុងការ​បញ្ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ជា​សមាជិក​ផ្លូវការ​នៃ​សមាគម​អាស៊ាន នៅ​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម ។​

៣១ ធ្នូ ឆ្នាំ​១៩៩៩ ឆ្លង​ចូល ១​មករា ឆ្នាំ​២០០០ អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ឆ្លង​សហស​វត្សរ៍​ជា​ប្រវត្តិសាស្ត្រ​នៅខាងមុខ​រានហាល​ប្រាសាទអង្គរវត្ត ដោយមាន​ការចូលរួម​ពី​ឥស្សរ​ជនជាតិ និង​អន្តរជាតិ​ដ៏​ច្រើន​កុះករ និង​មានការ​ផ្សាយ​ផ្ទាល់​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​មួយចំនួន ។

២០០១ ផ្តួចផ្តើម​គំនិត​ដឹកនាំ​នយោបាយ​សេដ្ឋកិច្ច​ថ្មីៗ​បន្ថែមទៀត ដើម្បី​នាំ​កម្ពុជា​ឲ្យ​ចូល​ជា​សមាជិក​ផ្លូវការ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។​

​ទី ៣

២០០២ ផ្តួចផ្តើម​គំនិត​រៀបចំ​កំណែទម្រង់​នយោបាយ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដើម្បី​ឆ្ពោះទៅកាន់​ជោគជ័យ​ថ្មី​ទៀត​ក្នុងការ​បោះឆ្នោត​សាកល​២០០៣ ដោយបាន​រំពឹង​ទុកជាមុន​ថា នឹងមាន​វិបត្តិ​នយោបាយ​មួយ​ដែល​អូស​បន្លាយពេល​យូរ​គួរសម​អាស្រ័យ​ដោយ​បដិបក្ខ​នយោបាយ​ចចេស​ច្រានចោល​លទ្ធផល​ដែល គណបក្ស​ប្រជាជន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​ច្រាន​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដែល​ជ្រើសតាំង​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ។

២០០៣ ដឹកនាំ​ការប្រកួត​បោះឆ្នោត​សាកល និង​ទទួលបាន​ជោគជ័យ​ល្អ​បង្គួរ ប៉ុន្តែ​ប្រទេសជាតិ​ធ្លាក់​ជាប់គាំង​ទ្រឹង​ក្នុង​វិបត្តិ​នយោបាយ បន្ទាប់មក​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​ដោយ​គោលនយោបាយ​សម្បទាន​ចំពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ដៃគូ​ក្នុង​រាជរដ្ឋាភិបាលចម្រុះ បំបែក​កម្លាំង​នយោបាយ​បដិបក្ខ​ដ៏​ធំ​បង្គួរ​មួយ​ទៅជា​ពីរ​ដាច់ដោយឡែក​ពីគ្នា​ទាំងស្រុង និង​ជា​ស្ថាពរ ។

២០០៤ រដ្ឋសភា​សម្រេច​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៣ ហើយ​បាន​ដាក់ចេញ​នូវ “​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​” សម្រាប់​កម្ពុជា ។​

២០០៥ ជោគជ័យ​របស់​ប្រទេសជាតិ​ដែល​ផ្តួច​ផ្តើមគំនិត​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៣ នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសតាំង​សាជាថ្មី​ទៀត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៤ របស់​រដ្ឋសភា​ជា​បន្តទៀត ។

២០០៦ ផ្តួចផ្តើម​គំនិត​ដឹកនាំ​នយោបាយ​កំណែទម្រង់សេដ្ឋកិច្ច ជំរុញ​កំណើនសេដ្ឋកិច្ច បើកទ្វារ​ប្រទេស​ដោយ​ចំហ​បន្ថែមទៀត ឆ្ពោះទៅកាន់​ទីផ្សារ​តំបន់ និង​ទីផ្សារ​អន្តរជាតិ​នានា ដោយ​កំណត់​យក​ប្រភព​កំណើនសេដ្ឋកិច្ច គឺ​ទី​១ វាយ​ន​ភណ្ឌ ទី​២ ទេសចរណ៍ ទី​៣ កសិកម្ម និង​ទី​៤ សំណង់ ។

​ថ្ងៃ​សុក្រ​ទី​១២ ខែតុលា ឆ្នាំ​២០០៧
​ទទួលបាន​ព្រះរាជទាន​គោរមងារ ជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​បាន​ផ្តួចផ្តើម​គំនិត​ដឹកនាំ​នយោបាយ​ថ្មីៗ​បន្ថែមទៀត ក្នុងការ​ពង្រឹង​សន្តិភាព ស្ថេរភាព​ជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ចជាតិ​អភិវឌ្ឍន៍​គ្រប់​វិស័យ ការពារ​ប្រជាធិបតេយ្យ និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ​តាម​ទស្សនវិស័យ​បែប​សង្គមរាស្ត្រនិយម​ព្រះពុទ្ធសាសនា​

​ចុងក្រោយ

២០០៨ ដឹកនាំ​នយោបាយ​កិច្ចការ​នយោបាយ​ទូទៅ និង បំផុស​ចលនា​មហាជន ប្រែក្លាយជា​ខឿន​ការពារជាតិ ទប់ស្កាត់ និង រារាំង​ក្នុងការ​ទន្ទ្រាន កាន់កាប់​តំបន់​ប្រាសាទព្រះវិហារ​ពី​សំណាក់​ទាហាន​ថៃ តាម​បញ្ជា​រដ្ឋ​នៅក្នុង​ក្រុង​បាងកក ដែល​បញ្ជា​ដោយ​នាយក​រដ្ឋ​ម​ន្រី្ត អា​ភី​ស៊ីត វេចា​ជីវ៉ា ។​

​ថ្ងៃ​ចន្ទ​ទី​២១ ធ្ន ២០០៩ បន្ទាប់ពី​ទទួលបាន​នូវ​មហា​ជោគជ័យ​ដ៏​សម្បើម​ជូន​ជាតិ​សាសនា ព្រះមហាក្សត្រ​បាន​ប្រាស​
​ព្រះរាជទាន នូវ​ឋា​ន្ត​រ​ស័ក្តិ ដ៏​ខ្ព​ង​ខ្ពស់បំផុត​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​ប្រាំ ។​

​ឆ្នាំ ២០១០ ដឹកនាំ​នយោបាយ​សម្រេចបាន​នូវ​លទ្ធផល​ធំៗ ជា​បន្តបន្ទាប់ ជូន​ជាតិ​កម្ពុជា ដូចជា ការពារជាតិ​បង្រួម​បង្រួម​ជាតិ នាំមក​នូវ​សុខសន្តិភាព​ពិតប្រាកដ និង​គុណ​ស​ម្ប​តិ្ត​ដ៏​មហាប្រសើរ ថ្លៃថ្លា ក្នុងការ​ផ្តល់អោយ​ប្រទេស និង​ប្រជាជន​កម្ពុជា នូវ​គុណប្រយោជន៍​ដ៏​ធំធេង ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ តាមបែប​វិទ្យាសាស្ត្រ ។​

២០១១ ផ្តួចផ្តើម​គំនិត​គូសវាស និង ដឹកនាំ គោលនយោបាយ​បញ្ជាក់​សាជាថ្មី នូវ​នយោបាយ​ចិន​តែមួយ​របស់​កម្ពុជា ប្រយោជន៍​ពង្រឹង​ស្ថេរភាព នយោបាយ បន្ថែមទៀត ព្រមទាំង​កៀងគរ វិនិយោគិន​ចិន​អោយ​កាន់តែ​ច្រើនឡើង​ថែមទៀត ប្រយោជន៍​បង្កើន​ការងារ និង​ប្រាក់​ឈ្មួ​ល​ជូន​ប្រជាពលរដ្ឋ ។​

២០១២ ផ្តើម​ដំណាក់កាល​មិត្តភាព​ដែកថែប​រវាង កម្ពុជា​-​ចិន តាមរយៈ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ហ៊ូ ជិន​តាវ ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ដឹកនាំ​នយោបាយ​ទូទៅ​លើស​កម្ម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ សហប្រតិបត្តិការ​ទ្វេភាគី ស៊ីជម្រៅ រវាង​កម្ពុជា​-​ចិន ដោយ​នៅតែ​បន្ត​យកចិត្តទុកដាក់​កិច្ច​សហ​ប្រ​តិ្ត​បិ​ត្ត​ការ លើ​វិស័យ​នានា វ​វាង​ប្រទេស​ជា​មិត្ត ជាពិសេស​ប្រទេសជិតខាង វៀតណាម ថៃ និង ឡាវ ។​

២០១៣ ប្រមូលផ្តុំ បញ្ញាញាណ មរតក​មនុ​ស្សរស់ នៅ​កម្ពុជា ក្នុងការ​ផ្តួចផ្តើម​គំនិត ដឹកនាំ​នយោបាយ​វប្បធម៌ ដោយ​បង្កើត​នូវ​ប្រធានបទ សម្រាប់​ទិវា​វប្បធម៌​ជាតិ ( ៣ មីនា រៀងរាល់ឆ្នាំ ) គឺ​យក​អ្វីៗ ទាំងអស់​ដើម្បី​វ​ឌ្ប​ន​ភាព​ជាតិ​កម្ពុជា ។​

២០១៤ បង្កើត​គណៈកម្មាធិការ​សម្របសម្រួល អន្តររដ្ឋាភិបាល​កម្ពុ​ជាំ – ចិន ដោយ​ប្រគល់ជូន ឯកឧត្តម ហោ ណាំហុង ឧបនាយក​រដ្ឋ​ម​ន្រី្ត ជា​សហប្រធាន កិច្ចកា​នៃ​គណៈកម្មាធិការ​នេះ នាំ ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ពិសេស​វឌ្ឍនភាព សេដ្ឋកិច្ច នៅ​ខេត្ត​ព្រះសីហនុ និង ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​តំបន់​ឦសាន​ប្រទេស ។​

២០១៥ ទស្សនកិច្ច​ជា​ប្រ​វិត្ត​សាស្ត្រ និង ផ្លូវការ​នៅ រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួបពិភាក្សា ការងារ​ទ្វេភាគី កម្ពុជា​-​ចិន ជាមួយ ឯកឧត្តម ស៊ី​ជិន​ពីង ប្រធានាធិបតី​ចិន ដោយបាន​ប្រែក្លាយ​ទស្សនកិច្ច និង ប្រយោជន៍​រួម «​ប្រទេស​ចិន​តែងតែ​ប្រព្រឹត្ត​ដោយ​ស្មើភាព ការយោគយល់ និង​ការគោរព ចំពោះ ប្រទេស​កម្ពុជា ទៅជា​ផលប្រយោជន៍ ជាក់ស្តែង ជូន​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ។

២០១៦ បន្ត​ផ្តួច​ផ្តើមគំនិត​ដឹកនាំ នយោបាយ សុខដុម​នីយកម្ម សាសនា ក្នុង​សង្គមជាតិ​កម្ពុជា រហូតដល់​ទទួលបាន​ការកោតសរសើរ ពី​ក្រសួងការបរទេស​អាមេរិក​ថា កម្ពុជា ជា​ប្រទេស នាំមុខ​មួយ​លើ​លោក ក្នុងការ​ធានាបាន​នូវ​សោភ័ណភាព​នៃ​ជំនឿ​សាសនា និង សុខដុម​នីយកម្ម សាសនា ។

២០១៧ ដឹកនាំ​នយោបាយ កំណែទម្រង់​បំរើអោយ​យុទ្ធសាស្ត្រ​ចតុកោណ ក្នុងនោះ យកចិត្តទុកដាក់ ជាពិសេស ដំឡើង​ប្រាក់​ឈ្មួ​ល​ការងារ​ដល់ក​ម្មករ​នៃ​វិស័យ​វាយ​ន​ភណ្ឌ និង​លើកកម្ពស់​សិ​ទិ្ធ​ការងារ តាម​ចរន្ត​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ។​

២០១៨ ប្រកាស​ជា​ផ្លួ​វ​ការ ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ សី្ត​ពី កម្មវិធី​នយោបាយ​សម្រាប់​ការកសាង និង​ការពារជាតិ​មាតុភូមិ ឆ្នាំ​២០១៨ – ២០២៣ ដោយ​សង្កត់ធ្ងន់​លើ​ការគោរព​រដ្ឋធម្មនុញ្ញ ១៩៩៣ ។​

២០១៩ ដឹកនាំ នយោបាយ អភិរក្ស អាហារ​ប្រពៃណី របស់​ជាតិ​កម្ពុ​ជាំ ទុកជា​ប្រយោជន៍​ជូន​ជាតិ​កម​ម្ពុ​ជា​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ​ទៀត ដោយ​ការប្រកាស​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០១៩ អោយ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ជួបជុំ គ្នា​ជាម​ហា​គ្រួសារ​ខ្មែរ បរិភោគ « នំ​បញ្ចុក​សាមគ្គី​ជាតិ ហើយ​នៅ​ថ្ងៃទី ៣ ខែ​កក្ត​ដា ឆ្នាំ​ដដែល​នេះ បាន​យកនំ​បញ្ចុក​ទៅ​បង្ហាញ ជូន​ភ្ញៀវ​អន្តរជាតិ ពិសា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស ។​
២០២០ ផ្តួចផ្តើម​គំនិត និង​ដឹកនាំ​បាន​នូវ​នយោបាយ​ខឿន​ការពារ សុខសន្តិភាព ជាតិ ដោយ​កាត់បន្ថយ​បានជា​អតិបរមា​នូវ ចំនួន​មនុស្ស​ដែល​ឆ្លង​មេរោគ រាតត្បាត​សាកល SARS COVI-z និង​ពុំមាន​ពលរដ្ឋ​ណា​ម្នាក់​ក្នុងប្រទេស​កម្ពុជា​ស្លាប់​ដោយសារ​មេរោគ COVID-19 ព្រមទាំង​បានផ្តល់​សម្ភារ​: បរិក្ខារ​ពេទ្យ និង​ម៉ាស់​មួយចំនួនធំ​ដល់​ប្រទេស​ជា​មិត្ត មាន ឡាវ ទី​ម័​រ​ឡេ​ស្ត មី​យ៉ាន់​ម៉ា និង នេ​ប៉ាល់ ៕ រក្សា​សិទ្ធិ​ដោយ អង្គភាព​ព័ត៌មាន CEN​

spot_img
×