Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីវ័យចំណាស់ម្នាក់ ដើរសុខៗ ដួលស្លាប់ភ្លាមៗ ទាំងមិនដឹងអត្តសញ្ញាណ

spot_img

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ដោយមិនមាននរណាម្នាក់អាចជួយទាន់ ខណៈដែលស្ត្រីវ័យចំណាស់ម្នាក់នេះកំពុងតែដើរតាមផ្លូវ ហើយបានដួលទាំងជំហរទៅលើផ្លូវនោះ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី២២ ខែកុម្ភ:ឆ្នាំ២០១៨ ម៉ោងប្រហែល ៩ នៅចំណុចមុខផ្ទះលេខ ៣៧៣Eo ផ្លូវលេខ១២៨ ក្រុមទី៣២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សព ពុំស្គាល់អត្តសញ្ញាណ អាយុប្រហែល៧៥ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ សម្បុរសណ្ដែកបាយ , កំពស់ប្រហែល១ ម៉ែត្រ៥៥ , ពាក់អាវខៀវក្រឡាតូចៗដៃវែង , ស្លៀកខោពណ៌ខ្មៅជើងវែង , ក្បាលមានជូតក្រមាក្រឡាការ៉ូពណ៌ស-ក្រហម ។

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា ៖ បើយោងតាមការបំភ្លឺអះអាងរបស់ឈ្មោះហម ច័ន្ទរិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សំលៀកបំពាក់ ផ្ទះលេខ៣៧៣ ផ្លូវ លេខ១២៨ ក្រុម ទី៣២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាធានីភ្នំពេញ ថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩និង០៥នាទី គាត់បានបើករថយន្តចេញពីផ្ទះមកបើកហាងលក់សំលៀកបំពាក់យីហោ HARA ដើម្បីលក់ ស្រាប់តែមកដល់ក៏ឃើញមនុស្សស្រីចំណាស់ម្នាក់ អាយុប្រហែល ៧៥ឆ្នាំជនជាតិខ្មែរ បានដើរមកតាមបណ្ដោយផ្លូវលេខ១២៨ ពីកើតទៅលិចពេលមកដល់ចំណុចមុខហាងលក់សំលៀកបំពាក់របស់គាត់ក៏ ស្រាប់តែដួលដាច់ថ្ងាមកក្រោយទៅលើចិញ្ចើមផ្លូវមុខ ហាងខ្លួន ភ្លាមនោះគាត់ក៏ចុះពីលើរថយន្តមកជួយ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ភ្លាមនោះគាត់ ក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចុះមកពិនិត្យតែម្ដង។

ឆ្លងតាមការពិនិត្យរបស់ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានសន្និ​ដ្ឋាន​ថា ជនរងគ្រោះស្លាប់បណ្ដាលមកពីការគាំងបេះដូងស្លាប់ ។ បច្ចុប្បន្ន សពបានដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×