Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ស្ត្រី​ពីរ​នាក់​លួច​លុយ​ក្រុមហ៊ុន​អាល់ ហ្វា ប្រូ​ផឺ​ធី ខោ​ន​ស្ត្រា​ក់សិន ជាង​១២​ម៉ឺន​ដុល្លារ

spot_img

​ភ្នំពេញៈ ជន​ង្ស័​យ​ជា​ស្ត្រី​០២​នាក់ បុគ្គលិក​ផ្នែក​គណនេយ្យ​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​អាល់ ហ្វា ប្រូ​ផឺ​ធី ខោ​ន​ស្ត្រា​ក់សិន ស្ថិតនៅ​ក្រុមទី​៩ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវបាន​នគរបាល​ខ​ណ្ឌ​បឹង​កេងកង ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​១៣ ខែមករា ឆ្នាំ​២០២១ អនុវត្តតាម​បណ្តឹង​របស់​ក្រុមហ៊ុន​ប្តឹង​ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត​(​លួច​លុយ​ក្រុមហ៊ុន​ក្នុង​កុង​ធនាគារ​ជាង​១២​ម៉ឺន​ដុល្លា​)​។​

​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ឱ្យដឹងថា ជនសង្ស័យ​ដែល​រង​ការចាប់ខ្លួន​បាន​លួច​លុយ​ក្នុង​កុង​ធនាគារ​ក្រុមហ៊ុន​សរុប ១២​ម៉ឺន​២​ពាន់​ដុល្លា​។ ជនសង្ស័យ​១. ឈ្មោះ ចាន់ វុ​ធ​សីហា អាយុ​២៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជនសង្ស័យ​រូបនេះ​លួច​លុយ​ចំនួន​១០​ម៉ឺន ៥​ពាន់​ដុល្លារ និង​ទី​២. ឈ្មោះ វង្ស សៀកឡេង អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១៨៤Z ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ជនសង្ស័យ​លួច​លុយ ១​ម៉ឺន ៧​ពាន់​ដុល្លារ​។​

​ប្រភព​បាន​បន្តថា កាលពី​អំឡុង​ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​០២​នាក់ បាន​ចូល​បំរើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​អាល់ ហ្វា ប្រូ​ផឺ​ធី ខោ​ន​ស្ត្រា​ក់សិន ខណៈដែល​ជនសង្ស័យ​បំរើការ​ងារ​ដល់​ឆ្នាំ​២០១៧ ក៏បាន​លួច​ដក​លុយ​របស់​ក្រុមហ៊ុន​ដែល​បាន​យកទៅដាក់​ក្នុង​ធនាគារ​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ​២០២០ ។ លុះដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ក្រុមហ៊ុន​ស្រាវជ្រាវ​ថា​បាន​បាត់​លុយ​ក្នុង​ធនាគារ​ក៏​ហៅ​ជនសង្ស័យ​ទាំង​០២​នាក់មក​សាកសួរ បន្ទាប់មក​ជនសង្ស័យ​ទាំង​០២​នាក់​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បាន​លួច​ដក​លុយ​របស់​ក្រុមហ៊ុន​ពិតប្រាកដ ទើប​ខាង​ក្រុមហ៊ុន​បាន​ប្តឹង​សមត្ថកិច្ច​អនុវត្តតាម​ផ្លូវច្បាប់​។​ជនសង្ស័យ​ទាំង​២​នាក់​ក៏ត្រូវ​បាន​នគរបាល​ខ​ណ្ឌ​បឹង​កេងកង​កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×