Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់​សរុប​ចំនួន ១៤.៥០​គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ និង​ដកហូត​

spot_img

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមករា ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​បន្តការងារ​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ដែលជា​គ្រឿងឧបភោគ នៅ​ផ្សា​ថ្មី​អន្លង់វែង ស្ថិតក្នុង​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​វិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​ចំនួន ១៤​គំរូ​ដូចជា​៖ ពពុះសណ្ដែក នំ​បញ្ចុក បាញ់​ក​ញ់ មីសួរ សរសៃ​លត ណែម​សាច់​ត្រី និង​ណែម​ត្រចៀកជ្រូក ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ផងដែរ​។​

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់​រួមមាន​៖
-​ពុះ​សណ្ដែក ចំនួន ១២ គីឡូក្រាម​
-​បាញ់​កាញ់ ចំនួន ២.៥ គីឡូក្រាម​។​
​សរុប​ដកហូត​បាន​ចំនួន ១៤.៥០​គីឡូក្រាម​។​

​បន្ទាប់មក​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ មក​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល​នាពេល​ក្រោយ​តាម​នីតិវិធី​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×