Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​របស់លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន ត្រូវ​ចោរ​មិន​ស្គាល់មុខ លួច​កាត់​កញ្ចក់ទាំងសងខាង ហេី​យ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ

spot_img

ភ្នំពេញ​៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​សារ ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី ១៥​មករា​នេះថា មាន​ចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន ទាំងសងខាង ហេី​យ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែលកំពុង​រស់នៅ​សព្វថ្ងៃ​។

​លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​បន្តទៀតថា លើក​ទី​២​ហេី​យ​ដែល​ចោរ​មក​បំផ្លាញ​ដល់ផ្ទះ​​។ ភ្ញាក់​ពី​គេង​ឃេី​ញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​ជាគួរ​ឲ្យ​សោកស្តាយ​យ៉ាងខ្លាំង​។

“​ខ្ញុំ​សារ​កាមេរ៉ា មេី​លយប់មិញ​រវាង​ម៉ោង 1:30 យប់ មាន​ចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហេី​យ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ​។ កាលពី​ខ្ញុំ​មក​នៅទីនេះ​ដំបូង​ក៏​ធ្លាប់មាន​ចោរ​ចូល​ពី​លេី​ដំបូលផ្ទះ​មក​ក្នុងផ្ទះ​។ គួរអោយ​សោកស្តាយ​ចំពោះ​អ្វីដែល​បាន​កេី​ត​ឡេី​ង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មានការ​បារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​”​។​លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ​ហ៊ុនសែន បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×