Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រីក​ផ្លូវ​ចាស់​ទៅជា​ផ្លូវភ្លោះ​រៀបចំ​សួនច្បារ​កែលម្អ​សោភ័ណភាព​ក្រុង​ស្ទឹងត្រែង​

spot_img

​ស្ទឹងត្រែង​៖ ក្រុមមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី 14 ខែមករា​ឆ្នាំ 2021​នេះ​បាន​ចុះទៅ​សិក្សា​បាញ់ថ្នាំ​គំនូស​ជា​សញ្ញា​សម្គាល់​ដើម្បី​ពង្រីក​ផ្លូវភ្លោះ​គ្រោង​នឹង​រៀបចំ​សួនច្បារ​នៅ​កណ្ដាលផ្លូវ​ចូល​ក្រុង​ស្ទឹងត្រែង​ឱ្យមាន​សោភ័ណភាព​ទាក់ទាញ​។​

សព្វថ្ងៃនេះ​ផ្លូវ​កាន់តែ​រួម​តូច​ដោយសារ​ប្រជាពលរដ្ឋ​បាន​សង់​លំនៅដ្ឋាន​រំលោភ​លើ​ចំណីផ្លូវ​សាធារណៈ​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ក្រុង​ដោយ​មិនមាន​របៀបរៀបរយ​ទាល់តែសោះ​។​ដោះស្រាយ​បញ្ហា​កាន់តែ​រីក​ធំ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ដាក់លូ​និង​មាន​សួនច្បារ​នៅ​ចំ​កណ្ដាល​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​សងខាង​ផ្លូវ​ព្រោងព្រាត​។​

លោក​ម៉ែ​នន​គុង​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រុមមន្ត្រី​កំពុង​ចាប់ផ្ដើម​ចុះ​សិក្សា​ស្ថាបនា​ផ្លូវ​ចាស់​ឡើងវិញ​(​ផ្លូវ​ចូល​ក្រុង​)​ដែលមាន​ចម្ងាយ​ប្រមាណ​១​ពាន់ 800 ម៉ែត្រ​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ 9 ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​។​គេ​គ្រោង​នឹង​ពង្រីក​ផ្លូវភ្លោះ​សងខាង​ឲ្យ​បាន​20 ម៉ែត្រ​ទទឹង​មាន​ទាំង​សួនច្បារ​នៅ​ចំ​កណ្ដាល​។​មាន​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ពេលយប់​នៅ​សងខាង​ផ្លូវ​ទៀតផង​។​

អ្នកនាំពាក្យ​សាលាខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​ជាដំបូង​ចុះ​សិក្សា​ហើយ​ពន្យល់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​ត​យាប​លើ​ចំណីផ្លូវ​ឲ្យ​គាត់​រុះរើ​ចេញ​។​បន្ទាប់មក​មន្ទីរជំនាញ​រៀបចំ​កាយ​ប្រព័ន្ធ​លូ​ដាក់​សារជាថ្មី​។​

លោក​ម៉ែន​គុង​បានបញ្ជាក់​ទៀតថា​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ 2020 ចុងឆ្នាំ​នេះ​យើង​បន្ថែម​មាន​ចម្ងាយ​ត្រឹម 200 ម៉ែត្រ​។​រួច​ចាប់ផ្ដើម​ដាក់​ប្រព័ន្ធ​លូ​ផ្លូវ​បន្តទៀត​នៅក្នុង​គម្រោង​ចំណាយ​ឆ្នាំ 2021​។​

អ្នកលក់ដូរ​នំ​បញ្ចុក​នៅ​ម្ដុំ​កងចក្រ​និង​តូប​លក់​កាហ្វេ​បាន​លើកឡើងថា​ការអភិវឌ្ឍ​ខេត្ត​មានការ​ប៉ះពាល់​ទៅលើ​អ្នក​ត​យាប​លក់ដូរ​ជាច្រើន​កន្លែង​។​ពួកគាត់​នឹង​សម្រេចចិត្ត​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ដើម្បី​ចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​ក្រុង​ស្ទឹងត្រែង​៕​រក្សា​សិទ្ធិ ដោយ​៖សំណាង​

spot_img
×