Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍ ប្រឈមមុខ​នឹង​ភាពច្របូកច្របល់​បន្ថែម​ទៀត មុនពេល​មាន​ជំនួយ​វ៉ាក់សាំង​

spot_img

​សម្រាប់​រយៈពេល​មួយឆ្នាំ​ដែល​គេ​រំពឹងថា​នឹង​ក្លាយជា​ចំណុច​របត់​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប ដែល​កំពុង​ញុំ​ា​ញី​ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ ឆ្នាំ​២០២១ ក៏​ជា​ឆ្នាំ​ចាប់ផ្តើម​ដ៏​លំបាក​មួយ​ដែរ​។

​នាយក​ប្រតិបត្តិ​អាកាសចរណ៍​និង​អ្នកវិភាគ​បាន​និយាយថា ការដាក់ចេញ​ជាថ្មី​នូវ​ការបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ការ​កក់​សំបុត្រ​យន្តហោះ​ឡើងវិញ​ត្រូវបាន​លុបចោល ក្រុមហ៊ុន​អាកាសចរណ៍​សង្ឃឹមថា វត្តមាន​វ៉ាក់សាំង​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ដ៏​អាក្រក់​បំផុត​នេះ​និង​បង្កើតជា​ដំណាក់កាល​មួយ​សម្រាប់​ការ​ស្ទុះ​ងើបឡើង​វិញ​នៅ​រដូវក្តៅ​។​
​ការផ្ទុះ​ឡើងជា​ថ្មី​នៃ​វីរុស​កូ​វីដ​១៩ និង​ការ​រឹតត្បិត​ការធ្វើដំណើរ – ខ្លះ​ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ដែល​បាន​ឆ្លង​រហ័ស​ជាពិសេស​នៅក្នុង​ប្រទេស​អង់គ្លេស ដែល​បាន​វាយប្រហារ​ដល់​ការ​កក់​សំបុត្រ​ទុក​មុន ដែលជា​ធម្មតា​ក្រុមហ៊ុន​អាកាសចរណ៍​ពឹងផ្អែក​លើ​ការនាំយក​សាច់ប្រាក់​សំខាន់ៗ​ក្នុងអំឡុង​ខែ​រដូវរងារ​នេះ​។

​អង្គការ​អាកាសចរណ៍​ពិភពលោក IATA ជឿជាក់ថា ការវិលត្រឡប់​ទៅរក​លំហូរ​សាច់ប្រាក់​វិជ្ជមាន “​ប្រហែលជា​មិនអាច​កើតមាន​ឡើយ​មុន​ដំណាច់​ឆ្នាំនេះ​” ។ លោក Brian Pearce​ប្រធាន​សេដ្ឋវិទូ បាន​ថ្លែង​នៅក្នុង​សន្និសីទ​អន​ឡាញ​កាលពី​ថ្ងៃ​ពុធ​ថា​“ ទន្ទឹមនឹងនេះ​ការខាតបង់​នឹង​នៅតែ​បន្ត​” ហើយ​អាច​នឹង​កើនឡើង​នៅ​អឺរ៉ុប​។

​លោក​បាន​បន្ថែមថា​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយចំនួន​ប្រហែលជា​អស់​លុយ​ហើយ​។ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ទទួលបាន​ជំនួយ​ដូចជា Air France-KLM និង Lufthansa ការធ្លាក់ចុះ​កាន់តែ​យូរ នឹង​កើនឡើង​ទាំង​បំណុល ហើយ​លទ្ធភាព​ចាំបាច់​នឹង​មានការ​គាំទ្រ​បន្ថែមទៀត​។​
​អឺរ៉ុប​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត – ទោះបី​ការ​កក់​សំបុត្រ​ក្នុងស្រុក​ចិន​និង​រុស្ស៊ី​ក៏ត្រូវ​បាន​ចុះខ្សោយ​ដោយសារ​ការ​រឹតត្បិត​ថ្មី​។

​លោក Olivier Ponti អ្នកជំនាញ​ខាង​ទិន្នន័យ​អាកាសចរណ៍​និយាយថា ការ​កក់​សំបុត្រ​យន្ត​ហោះចូល​អឺរ៉ុប​នៅ​ឆមាស​ទីមួយ​មាន​ចំនួន ២២ ភាគរយ​នៃ​កម្រិត​កាលពី ១២ ខែ​មុន​។ ចំនួន​នេះ​ប្រៀបធៀប​ជាមួយ​ការ​កក់​ក្នុងស្រុក​របស់​សហរដ្ឋ​អាមេរិក​ចំនួន ៣៦ ភាគរយ​និង ៤៨ ភាគរយ​សម្រាប់​ការហោះហើរ​នៅក្នុង​ប្រទេស​ចិន​។
​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ឆ្លើយតប​ដោយ​លុបចោល​សេវាកម្ម​បន្ថែមទៀត​។ ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប Wizz Air ដែល​បាន​ពង្រីក​ជើងហោះហើរ​និង​បណ្តាញ​របស់ខ្លួន​ក្នុងអំឡុងពេល​មាន​វិបត្តិ​កំពុង​ផ្អាក​ផ្លូវ​ភាគច្រើន​នៅ​ចក្រភព​អង់គ្លេស និង​ឃើញថា​សមត្ថភាព​ខែមករា​ធ្លាក់ចុះ ៧៥ ភាគរយ​។

​នាយក​ប្រតិបត្តិ​លោក Jozsef Varadi បាន​ប្រាប់​រ៉​យ​ទ័​រថា​“ ការបិទ​ប្រទេស​នេះ​ធ្វើឱ្យមាន​តំរូវកា​រហើយ​យើង​កំពុង​កែសំរួល​សមត្ថភាព​យោងទៅតាម​តំរូវការ​។ វា​នឹង​ក្លាយជា​ត្រីមាស​ដ៏​លំបាក​មួយ​៕
ប្រភព​៖ រ៉​យ​ទ័​រ​
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×