Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​វៀតណាម ផ្តល់​ឥណទាន​ដល់​អាជីវកម្ម ដើម្បី​បង់ប្រាក់​ឈ្នួល​ដល់​កម្មករ​ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ​- ១៩

spot_img

ធនាគារ​សង្គម​វៀតណាម​សម្រាប់​គោលនយោបាយ​សង្គម (VBSP) បាន​ត្រៀម​ថវិកា​ចំនួន​១.៣៦​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​សហគ្រាស​ចំនួន ២០៧ ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ចំនួន ៨.៥២៩ នាក់ ដែល​បាន​បាត់បង់​ការងារ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។

​យោងតាម​ធនាគារ​នេះ ខ្លួន​បាន​ពន្យា​កាលបរិច្ឆេទ​ទូទាត់​ប្រាក់​និង​កែសម្រួល​លក្ខខណ្ឌ​ប្រាក់កម្ចី​សម្រាប់​អតិថិជន​ដែលមាន​ស្រាប់​ចំនួន ២៤២.៧០០ នាក់ ខណៈពេលដែល​ខ្លួន​នៅ​បន្ត​ផ្តល់​ឥណទាន​បន្ថែម​ដល់ ១២២.៩០០​អតិថិជន ផ្សេងទៀត ដែលមាន​ដើមទុន​សរុប​ច្រើនជាង VNĐ៣,១១ ទ្រី​លាន​ដុង​។
​ក្នុងពេល​ជាមួយគ្នានេះ ធនាគារ​បាន​ផ្តល់ប្រាក់​កម្ចី​ដល់​អតិថិជន​ថ្មី​ជិត ២ លាន​នាក់​ដែលមាន​ដើមទុន​សរុប​ច្រើនជាង VNĐ ៧.១​ទ្រី​លាន​ដុង​។

VBSP បានធ្វើការ​ជាមួយ​ទីភ្នាក់ងារ​ផ្សេងទៀត​ដើម្បី​រិះរក​ដំណោះស្រាយ និង​អនុវត្ត​សេចក្តីសម្រេច​នានា របស់​រដ្ឋាភិបាល​និង​នាយករដ្ឋមន្ត្រី Nguyễn Xuân Phúc (​ង្វៀន​សឺ​ន​ផុ​ក​) ស្តីពី​ការអនុវត្ត​គោលនយោបាយ​គាំទ្រ​ដល់​អ្នក​ដែល​ប្រឈម​នឹង​ការលំបាក​ដោយសារ​វីរុស​កូ​វីដ​១៩ ។

​ឯកសារ​ទាំងនេះ​បាន​ក្លាយជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការផ្តល់​ឥណទាន​ដល់​និយោជក​ដោយមាន​ប្រាក់កម្ចី​ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ដែលរ​ង​ផលប៉ះពាល់​។ និ​យោ​ជិ​ក​ដែលមាន​សិទ្ធិ​ទទួល​គឺ​និ​យោ​ជិ​ក​ដែល​ចូលរួម​ក្នុងការ​ធានារ៉ាប់រង​សង្គម​ជា​កាតព្វកិច្ច ហើយ​ត្រូវ​ឈប់​ធ្វើការ​យ៉ាងហោចណាស់​មួយខែ​ជាប់ៗ​គ្នា​ចាប់ពី​ខែមេសា​ដល់​ចុងខែ​ធ្នូ​ឆ្នាំ ២០២០ ខណៈពេលដែល​ប្រាក់ចំណូល​របស់​ពួកគេ​ធ្លាក់ចុះ ២០ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ពួកគេ​នឹង​ទទួលបាន​ប្រាក់កម្ចី​ដែលមាន​តម្លៃ​ស្មើនឹង​ពាក់កណ្តាល​នៃ​ប្រាក់​ឈ្នួល​សរុប​ដែល​ពួកគេ​ត្រូវ​បង់​ទៅឱ្យ​និ​យោ​ជិ​ក​របស់​ពួកគេ​ដោយ​ផ្អែកលើ​ប្រាក់​ឈ្នួល​ក្នុង​តំបន់​អប្បបរមា​ជាមួយនឹង​អត្រា​ការប្រាក់​សូន្យ​ភាគរយ​សម្រាប់​រយៈពេល ១២ ខែ​។ យោងតាម​ធនាគារ​បានឱ្យដឹងថា​ដើមទុន​នៃ​គ្រោងការណ៍​នេះ​នឹងត្រូវ​ចំណាយ​រហូតដល់​ថ្ងៃទី ៣១ ខែមករា​ឆ្នាំ ២០២១៕
​ប្រភព​៖ VNS
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×