Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ចាប់ខ្លួនឪ​ចុងម្នាក់ ដែល​លួងលោម ចាប់រំលោភ​សេពសន្ថវៈ​កូនដើម បានសម្រេច​បំណង់ រាប់សិប​ដង

spot_img

​កណ្ដាល​៖​សមត្ថកិច្ច​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមករា​នេះ​ថា ករណី​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ (​រំលោភ​សេពសន្ថវៈ​) ឪ​ចុង​លួងលោម ចាប់រំលោភ​សេពសន្ថវៈ​កូនដើម ដែល​កើតហេតុ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៤០​នាទី ស្ថិតនៅ​ការដ្ឋាន​សាងសង់ បុរី​កៀនស្វាយ​ផាក ក្នុងភូមិ​ស្រែអំពិល ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ​ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រញាំ ឃុំ​ផ្ទះ​រុង ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅក្នុង​ការដ្ឋាន​បុរី​កៀនស្វាយ​ផាក ស្ថិតនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ​កុ​ត ពៅ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​មាន​ស្រុកកំណើត​នៅ​ភូមិ​បោះ​នង្គ័ល ឃុំ​បោះ​នង្គ័ល ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ (​ត្រូវជា​ឪពុកចុង​ជនរងគ្រោះ​)​។​

​សមត្ថកិច្ច​បន្តទៀតថា នៅ​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០១៥ ម៉ោង​១០​នឹង​៣០​នាទី​ម្ដាយ​ជនរងគ្រោះ​ឈ្មោះ​នាង សុធា អាយុ​៣២​ឆ្នាំ បាន​ទៅយក​ជនរងគ្រោះ​ពី​ផ្ទះ​របស់​ឈ្មោះ​ភាស៊ី ថន ភេទ​ស្រី អាយុ ៥៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ មាន​ស្រុកកំណើត​នៅ​ភូមិ​ជង្រុក ឃុំ​ផ្ទះ​រ៉ុង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ (​យាយ​បង្កើត​ជនរងគ្រោះ​) ឲ្យ​មក​នៅ​ជាមួយ​ខ្លួន និង​ប្ដី​ចុង​របស់ខ្លួន (​ឈ្មោះ​កុ​ត ពៅ​ហៅ​ពើ​ម​)​វិញ ។ លុះដល់​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៤ និង​៣០​នាទី ឈ្មោះ​នាង សុធា ភេទ​ស្រី (​ម្ដាយ​ជនរងគ្រោះ​) បាន​ទៅធ្វើ​ការងារ​នៅឯ​ប្រទេស​ថៃ ដោយ​ទុក​ឲ្យ​ឈ្មោះ​នាង ច​ន្ធ ភេទ​ស្រី (​កូនបង្កើត​របស់ខ្លួន​) នៅ​ជាមួយ​ប្ដី​ចុង​របស់ខ្លួន​ឈ្មោះ​កុ​ត ពៅ​ហៅ​ពើ​ម និង​ឈ្មោះ កក្ដ​ដា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ (​ពូ​បង្កើត​ជនរងគ្រោះ​) ពេលនោះ​ជនរងគ្រោះ​ទើបតែ​មាន​អាយុ​០៧​ឆ្នាំ​ប៉ុណ្ណោះ​។​
​លុះដល់​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០១៦ វេលា​ម៉ោង​២២​និង​៣០​នាទី ពេល​ជនសង្ស័យ​ឈ្មោះ​កុ​ត ពៅ​ហៅ​ពើ​ម ភេទ​ប្រុស ត្រឡប់​មកពី​ធ្វើការ​ងារ​វិញ ក៏បាន​ចូលក្នុង​បន្ទប់​ជនរងគ្រោះ (​បន្ទប់​ផ្ទះ​) នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង រួច​បានធ្វើ​សកម្មភាព​ឱប ថើប ច្របាច់​ដោះ ប៉ឺ​តមាត់ និង​ស្រាត​សម្លៀកបំពាក់​ជនរងគ្រោះ​ចេញពី​ខ្លួន​អស់ បន្ទាប់​ជនសង្ស័យ​បាន​យក​ប្រដាប់ភេទ​របស់ខ្លួន​ដាក់ចូល​ក្នុង​មាត់​ជនរងគ្រោះ និង​ដាក់​ចូលក្នុង​ប្រឡោះ​ភ្លៅ​ជនរងគ្រោះ រុញ​ចុះ​រុញ​ឡើង​រហូតដល់​ចេញ​ទឹកកាម ។ ចំពោះ​សកម្មភាព​បែបនេះ​ឈ្មោះ​កុ​ត ពៅ​ហៅ​ពើ​ម បាន​ប្រព្រឹត្ត​លើ​ជនរងគ្រោះ​ប្រហែល​៥៤​ដង​រួចហើយ ដោយនិយាយ​គំរាម​គំហែង​មិន​ឲ្យ​ជនរងគ្រោះ​និយាយប្រាប់​នរណា​ទាំងអស់​។ លុះដល់​ថ្ងៃ ខែ​មិន​ចាំ ឆ្នាំ​២០១៧ វេលា​ម៉ោង​០៦ និង​៣០​នាទី ម្ដាយ​ជនរងគ្រោះ​ឈ្មោះ​នាង សុធា (​ម្ដាយ​ជនរ​ង្រោះ​) បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ លុះ​រំលង​បាន​ប្រហែល​៣​ខែ ជនសង្ស័យ​ឈ្មោះ​កុ​ត ពៅ​ហៅ​ពើ​ម ភេទ​ប្រុស បានធ្វើ​សកម្មភាព​ដូចខាងលើ​ម្ដងទៀត ដាក់​ជនរងគ្រោះ នៅពេលដែល​ឈ្មោះ​នាង សុធា (​ម្ដាយ​ជនរងគ្រោះ​) ដេក​លង់លក់​។ លុះដល់​ឆ្នាំ​២០២០ ថ្ងៃ ខែ​មិន​ចាំ​វេលា​ម៉ោង​១៥ និង​៤៧​នាទី ជនរងគ្រោះ​រួមជាមួយ​ម្ដាយ និង​ជនសង្ស័យ បាននាំគ្នា​មក​ធ្វើ​ការងារ​ជា​កម្មករសំណង់ នៅ​ភ្នំ​បាសិត ពេលនោះ​ឈ្មោះ​នាង សុធា ភេទ​ស្រី បាន​ប្រើ​ជនរងគ្រោះ​ឲ្យ​ទៅ​ទិញ​អង្ករ​ជាមួយ​ជនសង្ស័យ​ឈ្មោះ​កុ​ត ពៅ​ហៅ​ពើ​ម (​ឪពុកចុង​ជនរងគ្រោះ​) ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​C១២៥ ពណ៌​ខ្មៅ​មិន​ចាំ​ផ្លាកលេខ និង​ស៊េរី ។ លុះ​ពេល​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្ដាលផ្លូវ ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះ រហូត​បានសម្រេច​ទៀត ហើយ​ពេល​រំលោភ​រួច រួច​ជនសង្ស័យ​បាន​គំរាម​ជនរងគ្រោះ មិន​ឲ្យ​និយាយប្រាប់​ម្ដាយ​របស់ខ្លួន​ពី​រឿង​ទាំង​នោះឡើយ​។ លុះ​ពេល​រំលង​បាន​មួយថ្ងៃ​ក្នុង​ខែ ឆ្នាំ​ដដែល ជនសង្ស័យ​ជា​ឪពុក​បានធ្វើ​សកម្មភាព​រំលោភ​លើ​ជនរងគ្រោះ​ម្ដងទៀត​បានសម្រេច ពេលដែល​ម្ដាយ​ជនរងគ្រោះ​ដេក​លុងលក់ (​ពេលយប់ )​។ លុះដល់​ថ្ងៃ​មិន​ចាំ ខែធ្នូ ឆ្នាំ​២០២០ ម៉ោង​១៦​និង​៣០​នាទី​ជនរងគ្រោះ​រួមជាមួយ​ម្ដាយ និង​ជនសង្ស័យ​(​ឪពុកចុង​) បាននាំគ្នា​មក​ធ្វើ​ការងារ​ជា​កម្មករសំណង់ នៅក្នុង​ការដ្ឋាន​បុរី​កៀនស្វាយ​ផាក ស្ថិតនៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​ដោយ​ស្នាក់នៅ​ការដ្ឋាន​) បាន​រយៈពេល​ពីរ​ថ្ងៃ ជនសង្ស័យ​(​ឪពុកចុង​) បានធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះ បានសម្រេច​ម្ដងទៀត នៅវេលា​ម៉ោង​១៤​និង​៣០​នាទី ពេលដែល​ម្ដាយ​ជនរងគ្រោះ​មិន​នៅ​ជាមួយ (​បន្ទប់ដេក​ក្នុង​ការដ្ឋាន​) លុះ​រំលង​បាន​បួន​ថ្ងៃ​ម៉ោង​២២​និង​៣០​នាទី ជនសង្ស័យ​បាន​រំលោភ​ជនរងគ្រោះ​បន្តទៀត រហូត​បានសម្រេច​ក្នុង​កន្លែងដេក (​ការដ្ឋាន​)​។ ជនសង្ស័យ​ជា​ឪពុកចុង​តែងតែ​ធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះ ជាច្រើន​ដង​នៅក្នុង​ការដ្ឋាន​កន្លែងធ្វើកា​រ​។ លុះដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ ម៉ោង​១០​និង​៣០​នាទី ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ដាយ​របស់ខ្លួន និង​ជនសង្ស័យ (​ឪពុកចុង​) រួច​ជនរងគ្រោះ បាន​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន ជាមួយ​យាយ​របស់ខ្លួន នៅក្នុង​ការដ្ឋាន​បុរី​កៀនស្វាយ​ផាក នោះដែរ​។ រហូតដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​ម៉ោង​១៨​និង​៣០​នាទី ជនរងគ្រោះ​បាន​និយាយប្រាប់​យាយ​របស់ខ្លួន នូវ​រឿងរ៉ាវ​ដែល​ឪពុកចុង​របស់ខ្លួន បានធ្វើ​អំពើ​រំលោភ​ខ្លួន​ទាំងអស់​។​
​លុះដល់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ម៉ោង​២១​និង​០៥​នាទី ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើទាល​។ ក្រោយពី​ទួលបាន​ពាក្យបណ្ដឹង ពី​ជនរងគ្រោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​សួរនាំ និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×