Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសពីរនាក់រងរបួសធ្ងន់ ព្រោះកែច្នៃគ្រាប់បែកយកទៅបោកត្រី

spot_img

ខេត្តមណ្ឌលគិរី​៖​ សមត្ថកិច្ចនគរបាលបាលខេត្តមណ្ឌលគីរី បានអោយដឹងថា បុរស​ពីររងរបួសធ្ងន់​ ដោយសារបានយកគ្រាប់ទៅកែច្នៃ ដើម្បីយកទៅបោកត្រី​។ សមត្ថកិច្ចនគរបាល បានអោយដឹងថា ហេតុ​ការខាងលើនេះ បានកើតឡើងនៅចំណុចអូរអញ្ជ័រ​ ស្ថិត​នៅភូមិ​ អន្ត្រេះ​ ឃុំ​អរបួន​ ស្រុកកោះញែក​ ខេត្តមណ្ឌលគិរី​ កាលពីវេលា​ម៉ោង​ ១០ និង៣០នាទី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

អធិការនគរបាលស្រុកកោះញែក​ លោក​ ខ្លូត​ សុ​ឃា​ ឲ្យដឹងថា​ ជនរងគ្រោះទី១ឈ្មោះ​ ផុន​ ញ៉​ អាយុ ៥៤ឆ្នាំ​ និងម្នាក់ទៀតឈ្មោះ​ ខាន់​ ណា​ អាយុ ២៤ឆ្នាំ​ អ្នកទាំងពីរស្នាក់នៅភូមិ​ឃុំខាងលើ​ ដោយរងរបួសម្នាក់ដាច់ដៃ​ និងម្នាក់ទៀតបែកគ្រាប់ភ្នែក​ ព្រមទាំងមានស្នាមរបួសពេញខ្លួន​។ សមត្ថកិច្ច អោយដឹងបន្តថា បច្ចុប្បន្នជនរងគ្រោះទាំពីរនាក់ ត្រូវក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី៕ ដោយ៖ សមុទ្រឈើ

spot_img
×