Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការភ្ញាក់ផ្អើល ក្រោយ​តារា​ល្បី​មី​យ៉ាន់​ម៉ា Paing Takhon សម្រេចចិត្ត​កោរសក់​បួស​ជា​ព្រះសង្ឃ ទាំង​រូប​ស្រស់​សង្ហា​វ័យក្មេង​

spot_img

​តារា​សម្តែង​ប្រុស​មី​យ៉ាន់​ម៉ា ដែលមាន​រូបរាង​ដ៏​ស្រស់​សង្ហា និង​មាន​សាច់ដុំ​កង់ៗ លោក Paing Takhon បានធ្វើ​ឲ្យ​ហ្វេ​នៗ​ផ្ទុះ​ការភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​ជាខ្លាំង ក្រោយពី​តារា​និយម​ទុក​សក់វែង និង​បង្អួច​សាក់​ដ៏​ទាក់ទាញ​រូបនេះ ស្រាប់តែ​បានសម្រេច​ចិត្ត​សាង​ភ្នួ​ស​ជា​ព្រះសង្ឃ កាលពីពេល​ថ្មីៗ​នេះ​។​

​តារា​សម្តែង Paing Takhon ដែលមាន​អាយុ ២៤ ឆ្នាំ ត្រូវបាន​ដឹងថា​ជា​កូនកាត់​ចិន​ភូមា និង​ជា​តារា​សម្តែង​ប្រុស​ដ៏​ល្បីឈ្មោះ ដែល​បាន​សម្តែង​នៅក្នុង​ភាពយន្ត​ជាច្រើន និង​រឿង​ភាគ​ឯកសារ​ផងដែរ នៅក្នុង​ប្រទេស​ភូមា​។​

​លោក Takhon ក៏ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​តារា​សម្តែង​លំដាប់​កំពូល​មួយរូប ក្នុងចំណោម​តារា​កំពូល​ទាំង​១០​រូប​ឆ្នាំ​២០១៩ ដោយ​កាសែត​មី​យ៉ាន់​ម៉ា​ថែម​ស៍​។​

​ប៉ុន្តែ កាលពីដើម​សប្តាហ៍​នេះ តារា​ដែល​ចាប់ផ្តើម​ដំបូង​ជាមួយ​អាជីព​ជាតា​រា​ម៉ូ​ដែល​រូបនេះ បានធ្វើ​ឲ្យ​ហ្វេ​នៗ​ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​លោក​បាន​ចែករំលែក​រូបថត​ជាច្រើន​សន្លឹក ស្ថិតក្នុង​សម្លៀកបំពាក់​គ្រង​ស្បង់​ចីវរ​ជា​ព្រះសង្ឃ នៅលើ​បណ្តាញ​សង្គម Istagram​។ ហើយ​មិនយូរ​ប៉ូ​ន្មា​ន រូបថត​ទាំង​នោះបាន​រីក​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ ផ្ទុះ​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​អាស៊ី​។​

​ទោះយ៉ាងណា Takhon បាន​បញ្ជាក់ថា ការ​សាង​ភ្នួ​ស​នេះ គឺធ្វើឡើង​ត្រឹម​រយៈពេល​តែ ១០​ថ្ងៃ ប៉ុណ្ណោះ ។ ប៉ុន្តែ លោក​ពុំបាន​បញ្ជាក់ប្រាប់​ពី​មូលហេតុ​នៃ​ការ​សាង​ភ្នួ​ស​នេះ​ទេ ដោយ​គ្រាន់​ភ្ជាប់​ចំណងជើង​ប្រាប់​ឲ្យ​ដឹងថា​៖ «​ចំណាយពេល​ក្នុង​ឆ្នាំ​ថ្មី​២០២១ បួស​ជា​ព្រះសង្ឃ​រយៈពេល​១០​ថ្ងៃ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សុខសាន្ត​ណាស់ និង​ស្គាល់​ខ្លួនឯង​កាន់តែច្រើន​ផងដែរ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×