Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​បើកសវនាកា​រ​កាត់ទោស​លោក រ៉ុង ឈុន និង​បក្ខពួក​រឿង​បំភ្លៃ​ការពិត​ព្រំដែន​កម្ពុជា​-​វៀតណាម​

spot_img

​ភ្នំពេញៈ តុលាការ​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយមាន​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា , ឈ្មោះ ស កណិការ និង​ឈ្មោះ តុ​ន និមល នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នេះ​។

​ជនជាប់ចោទ​ទាំងបី​នាក់ គឺ​បាន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែលជា​ការចោទប្រកាន់​នេះ គឺជា​ការ​ប្រឌិត​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

សូមជម្រាបថា កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ លោក​សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ពីបទ​ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​លោក​រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពី​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺជា​ការ​ប្រឌិត​រឿង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

​យោងតាម​មាត្រា ៤៩៥. បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើ​ញុះញង់​ដោយផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​ម​ធ្យោ​ណាមួយ ក្នុងចំណោម​មធ្យោបាយ​ដែល​មានចែង​ក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​) ខែ ទៅ ២ (​ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ០០០ ០០០ (​មួយ​លាន​) រៀល​ទៅ ៤ ០០០ ០០០ (​បួន​លាន​) រៀល ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​។​
​លោក​រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅផ្ទះ​របស់លោក​នៅ​ចាក់អង្រែ ហើយ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំងយប់​។ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ បាន​បញ្ជូន​ខ្លួន​លោក​រ៉ុង ឈុន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​។​
​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ច្រានចោល​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​បាន​ផ្សាយ​ព័​ត៍​មាន និង​បាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា និង​ថា អាជ្ញាធរ​វៀតណាម​បាន​បណ្ដេញ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​ដីធ្លី​ចូល​ប្រមាណ​ជាង ២០០​ម៉ែត្រ​ក្នុង​ដី​ខ្មែរ ដែល​អាជ្ញាធរ​ខ្មែរ​មិនបាន​ទប់ស្កាត់ ចំពោះ​ទង្វើ​អាជ្ញាធរ​យួន​ធ្វើ​មកលើ​ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺជា​ការ​ប្រឌិត​រឿង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​បដិសេធចោល​ទាំងស្រុង​នូវ​សេចក្តីថ្លែងការណ៍​របស់​លោក រ៉ុង ឈុន និង​គូកន​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល អំពី ការធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក៏ដូចជា​ការ​បណ្ដោយ​ឲ្យ​មានការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ​ចំការ​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បន្តថា ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ បំផ្លើស​ពី​ការពិត និង​មានការ​ឃុបឃិត​ដោយ​ចេតនា​ជាមួយ​ជនខិលខូច​ដែល​បាន​អះអាងថា ជា​ដី​កេរ​ដូនតា​របស់ខ្លួន​ជា​យូរ​មកហើយ​នោះ និង​ថា​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​យួន បានស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការបង្កបង្កើន​ផល​លើដី​នោះ ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការបោះបង្គោល​រួចរាល់​សិន​ទើប​ឲ្យ​ពួកគាត់​ធ្វើស្រែ​ចំការ​លើដី​នោះ​វិញ​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បានធ្វើការ​បដិសេធចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ក្លែងបន្លំ និង​បំភ្លៃ​ការពិត​ទាំងនេះ ដោយហេតុថា​៖ ១-​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពុំបាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​នោះទេ និង​ពុំមាន​អាជ្ញាធរ​វៀតណាម ចូលមក​រុញច្រាន​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ក្នុង​ដី​ខ្មែរ​ប្រមាណ ២០០​ម៉ែត្រ នោះទេ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ផងដែរ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។ ២-​ការ​អះអាងថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា “​បានស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្អាក​ការ​បង្កបង្កើនផល​លើដី​នោះ​ជា​បណ្តោះអាសន្ន រង់ចាំ​ការបោះបង្គោល​រួចរាល់​សិន ទើប​ឲ្យ​ពួកគាត់​ធ្វើស្រែ​ចំការ​លើដី​នោះ​វិញ​” គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង​នូវ​ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ ជាគោលការណ៍​ក្នុងការ​ធ្វើ​ព្រំដែន រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា នឹង​រក្សាទុក​ដី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​បាន និង​កំពុង​គ្រប់គ្រង​អាស្រ័យ​ផល​ទាំងនោះ ឲ្យ​បន្ត​ការគ្រប់គ្រង​និង​កាន់កាប់​បង្កបង្កើនផល​ដដែល​។ រាជរដ្ឋាភិបាល​គ្មាន​គោលការណ៍​សង​ដី​ឲ្យ​ពលរដ្ឋ​វិញ​ក្រោយ​ការបោះបង្គោល​ព្រំដែន ដូច​ការលើក ឡើង​របស់​ជនខិលខូច​នោះឡើយ​។​
​ជាមួយគ្នានេះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស សូមកុំ​ជឿ និង​កុំ​ចែកចាយ​រាល់​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍​បោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ច ការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ក៏បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច សូម​ចូល រួមរក្សា​ទុក​ចំណែក​ដី​ទាំងនោះ និង​ទប់ស្កាត់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយណា ដែល មាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បន្លំ​ធ្វើឯកសារ​ដោយ​ខុសច្បាប់​ក្នុង គោលបំណង​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​
​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បានបញ្ជាក់​ជូន​ជាថ្មី​ថា ក្នុង​កិច្ចការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​នេះ សម្រេចបាន​លទ្ធផល ៨៤​ភាគរយ នៃ​ខ្សែ​ព្រំដែន​រួម និង​កំពុង​បន្តធ្វើ​ឱ្យបាន​ចប់​ជា​ស្ថាពរ ១០០​ភាគរយ ដើម្បី​ធានាបាន​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ មិន​ឲ្យ​ជាតិ និង​ប្រជាជន​ខាតបង់​ឡើយ​៕​រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

spot_img
×