Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! អតីត​ប្រធានាធិបតី​ស្ត្រី​ដំបូង​កូរ៉េ​ខា​ត្បូង Park Geun-hye ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ២០ ឆ្នាំ​

spot_img

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ ពីបទ​ទទួល​សំណូក ដោយ​តុលាការ​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (១៤ មករា​) ។ ហើយ​ជាមួយនឹង​ការ​ការផ្តន្ទាទោស​ដ៏​ធ្ងន់​ទៅលើ​អតីត​ប្រធានាធិបតី​ឆ្នាំ ២០១៨ រូបនេះ​ផងដែរ គេ​សង្ឃឹមថា នឹង​បញ្ចប់​នូវ​រឿងអាស្រូវ​ពុករលួយ​ដែល​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​ព្រួយបារម្ភ​ជាច្រើន​ឆ្នាំ​។​

​យោងតាម​សារព័ត៌មាន CNN បាន​ឲ្យ​ដឹងថា លោកស្រី Park ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៤ ឆ្នាំ បន្ទាប់ពី​លោកស្រី​ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធ​ពីបទ​រំលោភ​អំណាច​, ការ​សូកប៉ាន់ និង​ការបង្ខិតបង្ខំ​ជាច្រើន​ដង​។​

​លោកស្រី Park ដែល​ធ្លាប់ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ជាប់ពន្ធនាគា​រ​ចាប់តាំងពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ ។ ហើយ​នៅពេលនោះ លោកស្រី​បាន​បដិសេធ​ចំពោះ​ការធ្វើ​ខុស​របស់​លោកស្រី និង​មិនបាន​បង្ហាញខ្លួន​នៅក្នុង​តុលាការ​ឡើយ​។ តែ​ទោះយ៉ាងណា ទោស​របស់​លោកស្រី​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម ២០ ឆ្នាំ នៅ​ខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពី​ការកាត់ទោស​ម្តងទៀត​។​

​គួរ​បញ្ជាក់ថា លោកស្រី Park បាន​កាន់តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១៣ មុនពេល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ក្នុង​ឆ្នាំ​២០១៧ បន្ទាប់ពី​ការបោះឆ្នោត​សភា ដើម្បី​កាត់ទោស​លោកស្រី​ពី​រឿងអាស្រូវ​ពុករលួយ ដែលនាំឱ្យ​មាន​ផ្ទុះ​ការតវ៉ា​ដ៏​ចម្រូងចម្រាស់​ពេញ​ផ្ទៃ​ប្រទេស​។ លោកស្រី​ត្រូវបាន​គេ​រកឃើញថា​មាន​ពិរុទ្ធ​ពីបទ​ទទួល​សំណូក​ដែលមាន​ទឹកប្រាក់​រាប់សិប​ពាន់​លាន​វ៉ុ​ន​ពី​ក្រុមហ៊ុន​ធំៗ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម​ហុង​

spot_img
×