Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្តទៀត និង​ចៀសវាង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​

spot_img

​ភ្នំពេញ​៖ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បានចេញ​សេចក្តីអំពាវនាវ​ជាថ្មី ជូន​ចំពោះ​បងប្អូន​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​សូម​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្តទៀត និង​ចៀសវាង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ផ្ទុយ ទៅវិញ បងប្អូន​ពលករ​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​មានបំណង​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ គឺ​ប្រឈម នឹង​ហានិភ័យ​ខ្ពស់​ពី​ការឃាត់ខ្លួន​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​។​

​ឯកឧត្តម​អ៊ិត សំហេង​ប្រធាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ថ្លែងថា ដោយ​សង្កេតឃើញ​មានការ​ឆ្លង​កូ​វីដ -១៩ ក្នុងអំឡុងពេល ដែល​បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ​ធ្វើដំណើរ​វិល ត្រឡប់មកវិញ​ដោយ​លួចលាក់ និង​ខុសពី​បំរាម​អាជ្ញាធរ​ថៃ​នោះ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​សូម​អំពាវនាវ​ជាថ្មី​ដល់​បងប្អូន​ពលករ​ដែ​ល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ ប្រទេស​ថៃ​សូម​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្តទៀត និង​ចៀសវាង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​

​គណៈកម្មការ​សូមបញ្ជាក់​ផងដែរ​ថា ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ អាជ្ញាធរ​ថៃ​នឹងមិន​មាន វិធានការ​ច្បាប់​ប្រឆាំងនឹង​និយោជក និង​ពលករ​បរទេស ដែល​បាន​កំពុងធ្វើការ និង​ស្នាក់នៅ​មួយកន្លែង​នោះទេ​។ ផ្ទុយ ទៅវិញ បងប្អូន​ពលករ​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​មានបំណង​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ គឺ​ប្រឈម នឹង​ហានិភ័យ​ខ្ពស់​ពី​ការឃាត់ខ្លួន​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ និង​ប្រឈម​នឹង​លទ្ធភាព​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ខ្ពស់​នៅក្នុង អំឡុងពេល​ធ្វើដំណើ​រវិ​ល​ត្រឡប់​នេះ​។​

​សេចក្តី​ដូច​បាន​ជម្រាប​ខាងលើ សូម​បងប្អូន​ពលករ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​មេត្តា​រក្សា ភាពនឹងនរ និង​បន្ត​ស្នាក់នៅ​មួយកន្លែង​ដោយ ពុំទាន់​ចាំបាច់​ឆ្លងដែន​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​នោះទេ​។ សូម​បង ប្អូន​ពលករ​ជឿទុកចិត្ត​លើ​សមត្ថភាព និង​លទ្ធភាព​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​កូ​វីដ -១៩ របស់​អាជ្ញាធរ​ថៃ​។​

​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម បួងសួង និង​ជូនពរ​បងប្អូន​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​សូម​មាន​សុខ​ភាពល្អ​និង ចាក​ផុតពី​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×