Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ឡាវ ២ នាក់​ករណី​បង្ក្រាប​គ្រឿងញៀន​ជាង ៤០ គីឡូក្រាម​នៅ​ព្រំដែន​កម្ពុជា​ឡាវ​

spot_img

​ស្ទឹងត្រែង​៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដកហូត​បាន ៤១ ដុំ​និង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ចំនួន ២ នាក់​ថ្ងៃទី ១៤ ខែមករា ឆ្នាំ​២០២១​។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​មន្ត្រី​អនុវត្ត​ច្បាប់ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប ករណី​ជួញដូរ​ឆ្លងដែន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ជា​ជនជាតិ​ឡាវ ។

លុះដល់​ព្រឹក​ថ្ងៃទី ១៥ ខែមករា ឆាំ្ន​២០២១ វេលា​ម៉ោង​០៩​និង​១០​នាទី មន្ត្រី​អនុវត្ត​ច្បាប់ បាន​នាំ​ជនសង្ស័យ​មក​បង្ហាញ​ទីតាំង​លាក់​គ្រឿងញៀន ដោយបាន​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (ICE) ចំនួន ៤១​ដុំ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ មន្ត្រី​អនុវត្ត​ច្បាប់ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ ដោយ​៖​សំណាង​

spot_img
×