Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! កំពុង​ថតរូប​ព្រះ​ផុស​ពី​ពពក ខណៈ​មេឃ​រក​ភ្លៀង ស្រាប់តែ​រន្ទះបាញ់​ផាំង ឡើង​ដាច់​ផ្ងារ​ខ្ទេច​តែ​ស្បែកជើង គាត់​ថា​ជីវិត​ថ្លៃ​ដោយសារ​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ គ្រា​ដែល​បុរស​ម្នាក់​កំពុងតែ​ថត​វីដេអូ​ទិដ្ឋភាព​រូប «​ព្រះ​» ផុស​ចេញពី​ពពក ស្រាប់តែ​ត្រូវបាន​រន្ទះបាញ់ បណ្តាល​ឲ្យ​ដាច់​ផ្ងារជើង​នៅលើ​វាលស្រែ តែ​សំណាង​ជីវិត​គាត់​ថ្លៃ ដែល​ប្រហែលជា​បាន​ព្រះ​ជួយ​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក Jose Omar de Oliveria ជា​សមាជិក​ក្រុមប្រឹក្សា បាន​ចេញទៅ​លំហែកាយ​នៅ​វាល​មួយកន្លែង​នៃ​នៅ​កោះ Minduri ក្នុងប្រទេស​ប្រេ​ស៊ី​ល ហើយ​ខណៈពេល​គាត់​កំពុង​ថត​វីដេអូ​ផ្តិត​យក​ទិដ្ឋភាព​ពពក​មើលទៅ​ដូច​រូប​ព្រះ ស្រាប់​ភ្លាមៗ​នោះ គាត់​ក៏ត្រូវ​រន្ទះ​វាយប្រហារ​តែម្តង​។ ទោះយ៉ាងណា​អព្ភូត​ហេតុនេះ ពុំបាន​បណ្តាល​ឲ្យ​លោក Oliveria មាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ វា​បាន​កម្ទេច​ស្បែកជើង​របស់គាត់​។​

​នៅក្នុង​ឃ្លី​ប គេ​បានឮ​លោក Oliveria និយាយថា​៖ «​អូ​ហ៍ រូប​ព្រះ​ពិតៗ​តែម្តង​! អ្នក​ទាំងអស់គ្នា មើលចុះ ផ្ទៃមេឃ​ស្រឡះ​ល្អ​ណាស់​។ ហើយ​ខណៈ​ពេលនេះ​ផងដែរ មេឃ​កំពុង​រកកលភ្លៀង ប៉ុន្តែ មេឃ​បើក​ថ្ងៃ​ស្រឡះ​ធម្មតា​»​។​

​ប៉ុន្តែ ខណៈពេល​គាត់​កំពុង​ព្យាយាម​ផ្តិត​យក​រូបភាព នៅពេលនោះ ក៏​ស្រាប់តែ​រន្ទះបាញ់​ចំ​កន្លែង​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​រន្ធត់​ខ្លាំង ស្រែក​ស្ទើរ​គាំងបេះដូង ដោយ​ពុំ​គិតថា​នៅមាន​ជីវិត​នោះទេ​។​

​លោក Oliveria បាន​និយាយ​នៅលើ​បណ្តាញ​សង្គម ទៅកាន់​អ្នក​ទាំងអស់គ្នា​ថា​៖ «​នេះ​អាច​និយាយបានថា វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ដែល​ព្រះ​បាន​ជួយ​ជីវិត​ខ្ញុំ​»​។ គាត់​បាន​បន្តថា​៖ «​ខ្ញុំ​មិន​ស្លាប់​ទេ ព្រោះ​វា​ជា​ពេលដែល​ជីវិត​របស់ខ្ញុំ​មិនទាន់​អស់​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×