Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំភ្លៃ​រឿង​ព្រំដែន ៖ តុលាការ​បន្ត​បើកសវនាការ​កាត់ទោស​លោក រ៉ុង ឈុន និង​បក្ខពួក​នៅ​ថ្ងៃទី​៣ កុម្ភៈ

spot_img

​ភ្នំពេញៈ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃទី​១៥ ខែមករា នេះ តុលា​ការបន្ត​សវនាកា​រ​ជំនុំជម្រះ​លើ​សំណុំរឿង​ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយមាន​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា , ឈ្មោះ ស កណិការ និង​ឈ្មោះ តុ​ន និមល នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ​។

​សវនាការ​ដឹកនាំ​ដោយ លោក លិ សុខា ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ ។

​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី ឲ្យ​លោក រ៉ុង ឈុន កញ្ញា ស កន្និកា និង​លោក តុ​ន និមល​។

​លោក សំ សុ​គង់ បាន​ថ្លែងប្រាប់​សារព័ត៌មាន CEN ថា ចៅក្រម​ជំនុំជម្រះ​បាន​សួរដេញដោល​បានតែ​លោក​រ៉ុង ឈុន ម្នាក់​ទេ នៅសល់​ពីរ​នាក់​ទៀត​មិនទាន់​សាកសួរ​នៅឡើយ​ទេ​។ ហើយ​សវនាការ​បាន​លើក​បន្តទៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ជនជាប់ចោទ​ទាំងបី​នាក់ គឺ​បាន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែលជា​ការចោទប្រកាន់​នេះ គឺជា​ការ​ប្រឌិត​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

សូមជម្រាបថា កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ លោក​សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ពីបទ​ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​លោក​រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពី​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺជា​ការ​ប្រឌិត​រឿង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

​យោងតាម​មាត្រា ៤៩៥. បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើ​ញុះញង់​ដោយផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​ម​ធ្យោ​ណាមួយ ក្នុងចំណោម​មធ្យោបាយ​ដែល​មានចែង​ក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​) ខែ ទៅ ២ (​ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ០០០ ០០០ (​មួយ​លាន​) រៀល​ទៅ ៤ ០០០ ០០០ (​បួន​លាន​) រៀល ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

spot_img
×