Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ជិត​៣០ គ្រោង​វិនិយោគ​ចំការ​ខ្នាត​ធំៗ​នៅ​ខេត្តរតនគិរី ដើម្បី​នាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស

spot_img

​រតនគិរី​៖ ក្រុមហ៊ុន​វិនិយោគ​ជិត​៣០ កំពុង​បោះទុន​វិនិយោគ​លើ​គម្រោង​ចម្ការ​ខ្នាត​ធំៗ​នៅ​ខេត្តរតនគិរី​ដើម្បី​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​។​

​បើ​យោងតាម​ទិន្នន័យ​បច្ចុប្បន្នភាព​របស់​រដ្ឋ​បាល​ខេត្តរតនគិរី ស្តីពី​វឌ្ឍនភាព​ទិសដៅ​ការងារ​ឆ្នាំ​២០២០ បាន​បង្ហាញថា មាន​ក្រុមហ៊ុន ២៧ ដែល​ទទួលបាន​សិទ្ធ​ពី​រដ្ឋាភិបាល​ក្នុងការ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ដាំ​ដុះ​ដំណាំ​កសិកម្ម​សំខាន់ៗ​មួយចំនួន​លើ​ផ្ទៃដី​សរុប​ប្រមាណ ១២​ម៉ឺន​៤​ពាន់​ហិកតា​។​

​ក្រុមហ៊ុន​ទាំងនេះ វិនិយោគ​លើ​ដំណាំ​កៅស៊ូ ស្វាយចន្ទី ចេកអំបូង​លឿង ស្រកានាគ ខ្នុរ ដូង ស្វាយ និង​ប្រភេទ​ឈើ​ហូប​ផ្លែ​ផ្សេងៗ​ទៀត​ដូចជា ធុ​រេ​ន តា​ង៉ែ​ន មៀន ក្រូច និង​ម្នាស់​ជាដើម​។ ដំណាំ​កសិកម្ម​ទាំងនេះ​បាន​នាំ​ចេញទៅ​ទីផ្សារ​បរទេស​ប្រមាណ​ជាង ៨​ម៉ឺន​៧​ពាន់​តោន ហើយ​ទឹកប្រាក់​នៃ​ការនាំចេញ​នេះ​មាន​ជាង ៣៧​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៩​។​

​បើតាម​ទិន្នន័យ ខេត្តរតនគិរី មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប ចំនួន ៧​ទីតាំង ដែលមាន​បរិមាណ​ផលិត​ជ័រកៅស៊ូ​ក្រែប បាន​ប្រមាណ​ជា​មធ្យម ៣០ ៤៧៩​តោន ក្នុង​មួយឆ្នាំ​។ ក្រៅពីនេះ ក៏មាន​សិប្បកម្ម​កៅស៊ូ​សន្លឹក​ចំនួន ៩​ទីតាំង និង​រោងចក្រ​កែច្នៃ​ដំឡូង​មី ចំនួន​មួយ​ទីតាំង ដែល​កំពុង​កែច្នៃ​ជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×