Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដាច់​ហ្វ្រាំង​ជាន់​មិន​ជាប់ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​កុងតឺន័រ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​ដាច់​ហ្វ្រាំង​ជាន់​មិន​ជាប់​បួង​ចង្កូត​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រង​ការខូចខាត​សម្ភារៈ​មួយចំនួន​និង​រងរបួស​ស្រាល​ម្នាក់​។ ចំណែកឯ​នាក់​បង្ក​ត្រូវ​ប្រជា​ពលរ​ដ្ធ​ឃាត់​បាន​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ៥០​នាទី​រសៀល​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ប្រ​ភ​ព័​ត៍​មាន​ពី​ប្រជា​ពលរ​ដ្ធ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ខាង​សារព័ត៌មាន CEN ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់ បានឃើញ​បុ​រ​ម្នាក់​បើករថយន្ត​កុងតឺន័រ​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 3C-91 23 ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ដាច់​ហ្វ្រាំង​ជាន់​មិន​ជាប់ បាន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ជញ្ជាំង​ផ្ទះមួយ​ចំហៀង និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត​។ ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ នឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​កំបូល ចុះមក​ដល់​រួច​ក៏បាន​ឲ្យ​តៃកុង​រថយន្ត​បង្ក ទាក់ទង​ទៅរក​នាក់​តំណាង​ឲ្យ​ចុះមក​រួច​ធ្វើ​ការចចារ​ព្រម​សង​ជា​សំណង​ក្នុង​ថ្លៃ​ជួសជុល​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×