Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ញាក់សាច់​! ជួប​ជាមួយ​កុលសម្ព័ន្ធ​ចម្លែក វាយ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា ដើម្បី​ដណ្តើម​ប្រពន្ធ​

spot_img

​អ្នក​ថតរូប​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នា​ក់លោក Xavier Gil Tabios អាយុ ៦២ ឆ្នាំ ថ្មីៗ​នេះ​បាន​បញ្ចេញ​បណ្តា​រូបភាព​ដ៏​រន្ធត់ៗ បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ការប្រលងប្រជែង​ដណ្តើម​ប្រពន្ធ​របស់​កុលសម្ព័ន្ធ​ដ៏​ចម្លែក​មួយ តាមរយៈ​ការ​វាយ​ប្រយុទ្ធ​បង្ហូរឈាម​យ៉ាង​សាហាវៗ ខណៈពេល​លោក​ស្នាក់នៅ​ជាមួយ​កុលសម្ព័ន្ធ Suri អស់​រយៈពេល ៧ ថ្ងៃ នៅ​ជ្រលង​ភ្នំ Omo ប្រទេស​អេ​ត្យូ​ពី​។​

​រូបភាព​ច្បាស់ៗ បានបង្ហាញ​ពី​កុលសម្ព័ន្ធ​សូ​រី​វ័យៗ​ក្មេង បើកឆាក​ប្រយុទ្ធ​គ្នា ពោរពេញ​ទៅដោយ​របួស និង​ឈាម​ស្រោច​ខ្លួន ព្រោះ​ដើម្បី​ទទួលបាន​កូនក្រមុំ​ម្នាក់​មក​ធ្វើជា​គូជីវិត ហើយ​អ្នកឈ្នះ​ត្រូវបាន​ចាត់ទុកថា​ជា​បុរស​ដ៏​អស្ចារ្យ​។​

​នៅក្នុង​រូបភាព​មួយ បានបង្ហាញ​បុរស​វ័យក្មេង​ម្នាក់​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រយុទ្ធ​បន្ទាប់ ទោះបីជា​ឈាម​នៅតែ​ហូរ​ក៏ដោយ​។ រីឯ​រូបថត​មួយទៀត បានបង្ហាញ​ពី​ស្ត្រី​ម្នាក់​កំពុង​យំ ខណៈដែល​បានឃើញ​ការប្រយុទ្ធ​ដ៏​គួរឱ្យ​រន្ធត់​នេះ នៅ​ចំពោះមុខ​នាង​។​

​លោក Tabios មកពី​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកចូលរួម​ប្រយុទ្ធ​គ្នា​គឺ ២ ទល់នឹង ២ បន្ទាប់មក ១ ទល់នឹង ១ រហូតដល់​រកឃើញ​អ្នកឈ្នះ​ចុងក្រោយ​។​

​លោក​និយាយថា «​វា​អាចជា​កន្លែង​ដ៏​ឃោរឃៅ​ដែល​មិនអាច​ស៊ូ​នៅបាន​ឡើយ​។ អ្នក​ត្រូវតែ​ចរចា​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​ទើប​ជាការ​ត្រឹមត្រូវ ។ ព្រោះថា គ្រាន់តែ​ដើម្បី​ប្រពន្ធ​១ មិនគួរណា​យក​វិធី​ដ៏​ឃោរឃៅ ដើម្បី​បង្ហូរឈាម​គ្នា​បែប​នេះឡើយ​»​។​

​ទាក់ទង​នឹង​ករណីនេះ​ផងដែរ សារព័ត៌មាន Mail Online បាន​រាយការណ៍​ថា មាន​បុរស​ប្រហែលជា ២០ ទៅ ៣០ នាក់ បាន​ចូលរួម​ប្រកួតប្រជែង​នឹង​ឈុត​ឆាក​វាយ​ប្រយុទ្ធ​ដ៏​សាហាវ ហើយ​ជួនកាល​អាច​បណ្តាល​ឱ្យស្លាប់​ក៏មានដែរ បើទោះជា​មាន​អាជ្ញាកណ្តាល​តែងតែមាន​វត្តមាន ដើម្បី​ការពារ​ក៏ដោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

 

spot_img
×