Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែង​ត្រូវ​បោះចោល តែ​ពេលនេះ ស្លឹក​ម្នាស់ មាន​សារប្រយោជន៍​ហើយ អាចយ​កមក​ផលិត​បរិក្ខារ Drone

spot_img

​អ្នកស្រាវជ្រាវ​ជនជាតិ​ម៉ាឡេស៊ី​បាន​បង្កើត​វិធីសាស្ត្រ​ក្នុងការ​បំ​លែង​ជាតិ​សរសៃ ដែលមាន​នៅក្នុង​ស្លឹក​ម្នាស់ ដែលជា​រឿយៗ​ត្រូវបាន​គេ​បោះចោល ឲ្យ​ទៅជា​វត្ថុ​ធាតុ​ប្រើប្រាស់​បានយូរ​ដែល​អាច​ត្រូវបាន​ប្រើ​ដើម្បី​សាងសង់​ស៊ុម​សម្រាប់​ដ្រូ​ន​។​

​ប្រធាន​គម្រោង​នេះ គឺ​សាស្ត្រាចារ្យ Mohamed Thariq Hameed Sultan មកពី​សាកលវិទ្យាល័យ Putra Malaysia ។ ក្រុម​របស់គាត់​បាន​ព្យាយាម​បង្កើត​សម្ភារៈ​ប្រកបដោយ​និរន្តរភាព​ពី​ស្លឹក​ម្នាស់ នៅក្នុង​តំបន់​ហូ​លូ​ឡា​ត ដែលមាន​ចម្ងាយ​ប្រហែល ៦៥ គីឡូម៉ែត្រ ពី​រដ្ឋធានី​គូ​ឡា​ឡាំ​ពួ​។​

​សាស្ត្រាចារ្យ Mohamed Thariq បាន​ប្រាប់​អ្នកយកព័ត៌មាន​រ៉​យ​ទ័​រ​នៅក្នុង​សិក្ខាសាលា​មួយ​ថា​៖

«​យើង​កំពុងបង្វែរ​ស្លឹក​ម្នាស់​ទៅជា​សរសៃអំបោះ ដែល​អាច​ត្រូវបាន​ប្រើ​សម្រាប់​កម្មវិធី​អវកាស ដែល​បង្កើតបានជា​យន្ត​ហោះ​ដ្រូ​ន​»​។​

​លោក Mohamed Thariq បាន​និយាយថា យន្តហោះ​ដ្រូ​ន​ផលិត​ចេញពី​វត្ថុធាតុដើម​ជីវសាស្ត្រ មាន​សមាមាត្រ​កម្លាំង និង​ទំងន់ ខ្ពស់ជាង​យន្តហោះ​ដ្រូ​ន​ផលិត​ពី​សរសៃ​សំយោគ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពួកវា​ក៏​ថោក​ជាង ស្រាល​ជាង ហើយ​ងាយ​បោះចោល​ទៅវិញ​ផងដែរ​។​

​ប្រសិនបើ​យន្តហោះ​ដ្រូ​ន​ខូច នោះ​តួ​រប​ស់វា​អាច​ត្រូវបាន​កប់​នៅក្នុង​ដី ហើយ​វា​នឹង​រលួយ​បន្តិច​ម្តងៗ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។ លោក​សាស្ត្រាចារ្យ​បាន​បន្ថែមថា យន្តហោះ​គ្មាន​មនុស្ស​បើក​គំរូ​នេះ អាច​ហោះហើរ​បាន​កម្ពស់​ប្រហែល ១០០០ ម៉ែត្រ ហើយ​អាច​សំចត​នៅលើ​អាកាស​បាន​ប្រហែល ២០ នាទី ជាប់ៗ​គ្នា​។​

​ទីបំផុត ក្រុម​របស់លោក​សង្ឃឹម​ថា នឹង​បង្កើត​យន្តហោះ​ដ្រូ​ន​ធំ​មួយ ដើម្បី​ផ្ទុក​បន្ទុក​កាន់តែច្រើន រួមទាំង​ឧបករណ៍​ចាប់​សញ្ញា​រូបភាព សម្រាប់​ផលិតកម្ម​កសិកម្ម និង​ការគ្រប់គ្រង​ពីលើ​អាកាស​។​

​លោក William Robert Alvisse មកពី​សមាគមន៍​បរិ​ក្ខា​រ Drone របស់​ម៉ាឡេស៊ី បាន​និយាយថា “​តួនាទី​របស់​យើង​នៅទីនេះ គឺ​ដើម្បី​ធ្វើឱ្យ​កសិកម្ម និង​កសិករ​មាន​ភាព​ងាយស្រួល​ក្នុងការ​បង្កើន​ផលិតភាព​”​។

​ដូចដែល​បានដឹង​ហើយ ស្លឹក​ម្នាស់​ត្រូវបាន​យក​បោះចោល បន្ទាប់ពី​ប្រមូល​ផល​ម្តង​ក្នុង​មួយឆ្នាំ​។ តែ​ទោះយ៉ាងណា កសិករ​សង្ឃឹមថា​គម្រោង​ដ្រូ​ន​នេះ នឹង​ជួយ​ជំរុញ​ការច្នៃប្រឌិត​បន្ថែមទៀត ដើម្បី​រក​វិធី​ប្រើប្រាស់​កាកសំណល់ និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាកសិករ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×