Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានតាម្នាក់អាយុ៩០ឆ្នាំ, ណែនាំឲ្យ​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ដែលមានវ័យចំណាស់ៗ ថែទាំសុខភាព ក្នុងរដូវត្រជាក់

spot_img

​ភ្នំពេញ​៖​បងប្អូន​និង​លោកតា​ជា​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣០៦​នាក់ ​បានទទួល​អំណោយ​ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​(​ស៊ីក្លូ​)​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៥​មករា​នេះ ​ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​ក្រុមប្រឹក្សា​មូល និ​ធិ​ត្រីចក្រយាន​កម្ពុជា​និង​លោកស្រី​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖​ សម្តេច​តេ​ជោ​បាន​ផ្តួចផ្តើម​ឲ្យ​មានការ​មូលនិធិ​នេះ​ឡើង​សំដៅ​អភិរក្ស​ស៊ីក្លូ ដែលមាន​ដើមកំណើត​តាំងពី​សម័យ​អ​នា​និគម​និយម​បារាំង​។ ​លោក​បន្តថា​៖​កន្លងមក​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៣០៦​នាក់​បានទទួល​អំណោយ​ពី​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ព្រមទាំង​មាន​អំណោយ​ពេល​បុណ្យទាន​ផ្សេងៗ រួមទាំង​ការផ្តល់​ជា​ឯកសណ្ឋាន​អ្នកធាក់ស៊ីក្លូ និង​ប័ណ្ណ ប​. ស​. ស ដើម្បី​ឲ្យ​បងប្អូន​ទៅ​ព្យាបាល​ជំងឺ​ដោយ​មិន​អស់ប្រាក់​។​

​លោក​អភិបាល​រាជធានី​បន្តថា​៖​នេះ​ជាការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គោលបំណង​សំ ខាន់​ក្នុង​ការបង្កើត​ឲ្យ​មាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​នេះ ឡើង​គឺ​ដើម្បី​រួមចំណែក​ជួយ​សម្រួល​ការលំបាករ​បស់បង​ប្អូន​ដោយ​គិតគូ​ពី​សុខភាព ជីវភាព​រស់នៅ​របស់​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ និង​ដើម្បី​រួមចំណែក​លើកស្ទួយ និង​អភិ រក្ស និង​អភិវឌ្ឍ​ន៏​ស៊ីក្លូ​ដែលមាន​ជា​យូ​មកហើយ​ឲ្យ​បាន​គង់​វង់​កុំ​ឲ្យ​បាត់បង់​។​

​ក្នុង​លោក​ឃួ​ង ស្រេង ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ដែល​ប្រកបរ​បរធាក់​ស៊ីក្លូ​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់ ឲ្យ​ថែរក្សា​សុខភាព​ប្រកាន់ខ្ជាប់​នូវ​គោល​ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​។ ពិសេស​ការពារ​ខ្លួន​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​.១៩ មានការ​លាងដៃ​ដោយ​សាប៊ូ អាល់កុល​និង​ជែ​លហើយ​ពាក់​មាស់​ជាប្រចាំ នៅពេល​មាន​មនុស្ស​ច្រើន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​។​

​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ អំណោយ​ដែល​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ទាំង​៣០៦​នាក់​ទទួលបាន ក្នុង​ម្នា​ក់មាន​៖​មី​មួយ​កេះ​,​ម៉ាស់​មួយ​ប្រអប់​,​និង​ភួយ​មួយ​។​ការផ្តល់​អំណោយ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​និង​លោកស្រី​។​

លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូល និ​ធិ​ត្រីចក្រយាន​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖​មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​១៨​មករា​ឆ្នាំ​២០១៨ ​គឺមាន​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​ក្រោម​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ហើយ​សម្តេច​ក៏​ជា​ប្រធានកិត្តិយស​, លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​ក្រុមប្រឹក្សា​មូល និ​ធិ​នេះ​។ ​លោក​ម៉េ​ត មាស​ភក្តី បន្តថា​៖​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​តែង​បានផ្តល់ ជូន​ថវិកា​ទ្រទ្រង់​ដល់​បងប្អូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ទាំង​៣០៦​នាក់​ក្នុង​ម្នាក់​៧​ពាន់​រៀល​ក្នុង​រយះពេល​១០​ថ្ងៃ​ស្មើនឹង​២១​ម៉ឺន​រៀល​ក្នុង​មួយខែ​។​

​គួរ​បញ្ជាក់ដែរថា​៖​ក្នុងនោះ​បងប្អូន​លោកតា លោកពូ​និង​លោក​អុំ​ដែល​ប្រកបរ​បរធាក់​ស៊ីក្លូ​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់​មាន​ខ្លះ​អាយុ​៨៣​ឆ្នាំ​ខ្លះ​អាយុ​៨៧​ឆ្នាំ​និង​លោកតា​អាយុ​៩០​ឆ្នាំ​នៅមាន​សុខភាព​ល្អ​អត់​កូន​និង​ប្រពន្ធ​ធាក់​ស៊ីក្លូ​ចិញ្ចឹមជីវិត ៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×