Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ ២០២១

spot_img

​ឆ្នាំជូត​

​កណ្តុរ​នាំ​លាភ​ឧកញ៉ា​ចិញ្ចឹម​មានសំណាង​ឈ្នះ​អស់​មាស​ត្រូវ​ហើយ​បើ​ប្រាថ្នា​អ្វី​នោះ​គឺ​តែង​បានសម្រេច​និង​អនាគត​បាន​ក្លាយជា​សេដ្ឋី​គ​ហិប​តី​ឬក៏​អភិជន​ជាន់ខ្ពស់​។​
-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ពណ៌​ឈាមជ្រូក​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២៧​និង​៤៩។
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិអភិជន នៅក្នុង​ថ្ងៃនេះ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីកុំរង់ចាំយូរពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ដោយសារដួងរាសីងើបខ្ពស់ ដូចនេះទោះជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃហូរចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំទោះមានការស្មុគស្មាញក្តីបើលោកអ្នកធ្វើការដោះស្រាយតែងជួបផលសម្រេចជានិច្ច៕

​ឆ្នាំឆ្លូវ​

​គោ​នាំ​លាភ​នាំ​ជ័យ​នាំ​សុភមង្គល​ប្រាថ្នា​អ្វី​តែង​បានសម្រេច ហើយ​អនាគត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​។​
-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ពណ៌​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ​៤៩ ។​
-​សូម​ខ​មិន​លេខ១៦៨ យក​លាភ​សម្បត្តិ​អភិជន​និង​លុយ​ស្តុកស្តម្ភ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ នៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវផលប៉ះទង្គិចនិងរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការអត់ធ្មត់បន្តិចទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញ បើលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលពាសកាលឬប្រព្រឹត្តស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច៕

​ឆ្នាំខាល​

​ខ្លា​នាំ​លាភ​ឧបរាជ​ចិញ្ចឹម​មាន​លាភ​មានជ័យ​ណាស់ មាន​មនុស្សម្នា​ជាច្រើន​នាំគ្នា​ស្រឡាញ់​រាប់អាន​សាទរ​។​
​-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ផ្កាឈូក។​
-​លេខ​នៃ​លាភ​សំណាង ៖ ២១​និង​លេខ​៨២​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិអភិជន​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ នៅថ្ងៃនេះការងារ​របស់​អស់លោកអ្នកមានការ​ប្រែប្រួល​ប្តូរផ្លាស់​ឆាប់រហ័ស​ដែល​ធ្វើ​ឲ្យ​លោកអ្នក​បត់បែន​សឹង​មិនទាន់​ផង ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​ទាមទារ​ឲ្យ​លោកអ្នក​ត្រូវ​នឹងនរ ហើយ​ព្យាយាម​រក​វិធី​ដោះស្រាយ​ទើប​មិន​បន្សល់ទុក​លំបាក​ដល់​លោកអ្នក​នៅ​ថ្ងៃក្រោយ​។ ចំណែក​បញ្ហា​លុយកាក់​ការចាយវាយ​ត្រូវមាន​ផែនការ​កុំ​ខ្ជះខ្ជាយ​ប្រយ័ត្ន​អស់រលីង​ពី​ខ្លួន​។ នៅក្នុង​ថ្ងៃ​អស់លោកអ្នក​អាច​ជួបនឹង​គ្រោះភ័យ​ជាយថាហេតុ​ដោយសារតែ​ការធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ ។ រីឯ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​ពុំទាន់​មាន​វាសនា​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​ឡើយ​៕

​ឆ្នាំថោះ​

​ទន្សាយ​មាស មន្ត្រី​ចិញ្ចឹម​នាំ​លាភ​នាំ​ជ័យ នាំ​សុភមង្គល ហើយ​បើ​ប្រាថ្នា​អ្វី​នោះ​គឺ​តែង​បានសម្រេច​ជានិច្ច ។​
​-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១​និង​លេខ​៦៩​។​
​-សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​អភិជន​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ។ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខយឺត ហើយពិសេសមានការប្រទាំងប្រទើសជាមួយអ្នកដទៃថែមទៀតផង។ ក្រៅពីនេះការប្រកបការងារលោកអ្នកអាចជួបរឿងជំលោះកើតឡើងដូចនេះគប្បីមានការប្រយ័ត្នប្រយែងហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រកបរបររកស៊ីទីជិតឆ្ងាយលាភតូចច្រើនបោលហួស ហើយពិសេសអោយគ្រោះចាញ់បោកគេតែម្តង។ រីឯសេចក្តីស្នេហាប្រុសស្រីនិងមើលផ្លូវអាក្រក់ចំពោះគ្នាច្រើន៕

​ឆ្នាំរោង​

​ពស់នាគរាជ​មាន​បារមី​មាន​តេជះ​មានអំណាច​មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​តូចធំ​ដើម្បី​ឲ្យ​អនាគត​អ្នក​បាន​ក្លាយជា​មនុស្ស​មា​ន​សម្បត្តិ​មហាសាល​។​
​-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២០ និង​លេខ​៦៦ ។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតា​មាសប្រាក់​កែវកង​។​

​លោកអ្នក​ដែល​កើត​ឆ្នាំរោង។ នៅក្នុង​ថ្ងៃនេះផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​ពង្រីក​ការងារ​អ្វីមួយ​ពីព្រោះ​តែង​ហុច​ផ្លែផ្កា​ល្អ​ចូលមក​ច្រើនជាង​អាក្រក់ ចំពោះ​លោកអ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើទោះបី​កិច្ចការងារ​មមាញឹក​ក៏ដោយ​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច តែ​ទោះ​យ៉ាង​លោកអ្នក​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផង​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​តែ​លង់លក់​ក្នុង​សេចក្តីស្នេហា​ខុស​របៀប​ដែល​នាំ​ឲ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំម្សាញ់​

​ពស់​នាំ​លាភ​នាំ​ជ័យ​នាំ​សុ​មង្គល ហើយ​បើ​ប្រាថ្នា​អ្វី​គឺ​តែង​បានសម្រេច និង​អនាគត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​។​
-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩​និង​លេខ​២៩​។​
​-សូម​ខ​មិន​លេខ​៩៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា ។​

​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ នៅថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​គឺជា​ឱកាសល្អ​ផងដែរ ព្រោះថា​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ត្រឡប់មកវិញ​។ សម្រាប់​លោកអ្នក​ដែលជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​ជាទី​កក់ក្តៅ ហើយ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ជាការ​ប្រសើរ​ដែរ ដោយ​លោកអ្នក​កើប​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ រីឯ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​គឺ​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​៕

​ឆ្នាំមមី​

​សេះ​ទេវតា​ចិញ្ចឹម​មាន​លាភ​មានជ័យ​មាន​មនុស្សម្នា​ជាច្រើន​នាំគ្នា​ស្រឡាញ់​រាប់អាន​សាទរ​។​
​​-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២១​និង​លេខ​៨២​។​
-​សូម​ខ​មិន​លេខ​៧៧៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំបានចប់ចុងចប់ដើម ព្រោះផលល្អៗនៅខែក្រោយនេះចាំហុចមកវិញជានិច្ច។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​កម្រៃ​គឺ​គ្រាន់​ល្មម​មាន​សល់​សម្រាប់​សន្សំ​ទុក​ខ្លះៗ​ដែរ ។ ចំណែក​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

​ពពែ​មាស​មន្ត្រី​ចិញ្ចឹម​ធ្វើ​កិច្ចការ​អ្វីមួយ​អ្នក​តែងមាន​គំនិត​ជ្រះថ្លា ហើយ​បើ​ប្រាថ្នា​អ្វីមួយ​គឺ​តែង​បានសម្រេច​ជានិច្ច​។​
-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​១១​និង​លេខ​៦១ ។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ។ នៅថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់​បែបនេះ​ជា​ឱកាសល្អ​ច្រើន​សម្រាប់​លោកអ្នក​ចង់​ពង្រីក​ការងារ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ល្អ​មក​ច្រើនជាង​អាក្រក់​ចំពោះ​លោកអ្នក​ប្រការ​ងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើទោះបី​កិច្ចការងារ​មមាញឹក​ក៏ដោយ​ក៏​តែងតែមាន​សំណាង​មកវិញ​ដែរ គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច ។ ចំណែក​មនោ​ស​ញ្ចេ​នា​ស្នេហា​ក​ម្លោះ​ក្រមុំ លោកអ្នក​ពុំគប្បី​លង់លក់​តែ​ក្នុង​រឿង​ស្នេហា​ខុស​របៀប​ដែលនាំអោយ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំវក​

​ស្វា​សេដ្ឋី​ចិញ្ចឹម​មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា​ហើយ​អនាគត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ។​
-​ម៉ោង​នៃ​លាភ​សំណាង គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​ស​និង​លឿង​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៤៨ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ​៧៧៧ យក​សម្បត្តិ​អភិជន​លុយ​ស្តុកស្តម្ភ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក។ នៅថ្ងៃនេះ​ដួងរាសីឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ផ្នែក​ប្រាក់​កាក់ ឬ​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​ស្រុះស្រួល​គ្នា​គួរសម​។ សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​គឺ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំរកា​

​មាន់​មាន​បារមី​តេជះ មានអំណាច​មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​តូចធំ​ដើម្បី​ឲ្យ​អនាគត​បានក្លាយ​ជា​មនុ​ស្សមាន​សម្បត្តិ​មហាសាល​។​
-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៦៩​និង​លេខ​៩៩ ។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​សំពៅ​ហ្មួ​ង​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ នៅការងាររៀបរយល្អណាស់។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ការជួញដូរ​ទីជិត​ឆ្ងាយ​តែងតែ​ទទួលជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច និង​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​គឺ​តែ​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។ ចំពោះ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែម​ល្អែ​ម​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំច​

​សុនក​នាំ​លាភ​ជួបតែ​រឿង​ល្អៗ​ក្នុង​ជីវិត​មាន​លាភ​សំណាង​ជួបតែ​មនុស្ស​ជួយ​ជ្រោមជ្រែង​សម្រេច​រាល់​ក្តី​បំណង​។​
-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ៧៧ និង​លេខ​៩៩ ។​
-​សូម​ខ​មិន​លេខ​៨៩៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ ។​

ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច។ រាសីឡើងខ្ពស់គ្រប់កិច្ចការងារ​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​មានការ​រីកចម្រើន​ប្រសើរ​ណាស់​គឺ​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន​។ ចំពោះ​បញ្ហា​លុយកាក់​វិញ​លោកអ្នក​ក៏មាន​ឱកាស​បាន​បង្កើន​ប្រាក់ចំណូល​ច្រើន​ផងដែរ ។ សម្រាប់​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយចូល​បានមក​គួរ​ជាទី​ពេញចិត្ត និង​ជាពិសេស​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ទាំងពីរ​នាក់​ត្រូវ​ជជែក​គ្នា​អោយបាន​ច្រើន​ដើម្បី​ស្វែងយល់​បំណងប្រាថ្នា​របស់​គ្នា​ទើប​មនោសញ្ចេតនា​រីកចម្រើន​ឈានដល់​ក្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំកុរ​

​ជ្រូក​នាំ​លាភ​នាំ​ជ័យ​នាំ​សុ​មង្គល​បើ​ប្រាថ្នា​អ្វី​គឺ​តែង​បានសម្រេច ហើយ​អនាគត​ក្លាយជា​អ្នកមាន​យសស័ក្តិ​ខ្ពង់ខ្ពស់​។​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧​និង​លេខ ៨៩ ។​
-​សូម​ខ​មិន​លេខ​៨៨៨ យក​លាភ​សម្បត្តិ​អភិជន​។​

​ចំពោះ​អស់លោកអ្នក​កើត​ឆ្នាំកុរ​។ នៅថ្ងៃនេះផ្តល់ផល​ល្អសម្រាប់លោកដំណើរកិច្ចការងារ ពីព្រោះមានការសហការល្អពីអ្នករួមការងារ។ ចំណែក​បញ្ហា​លុយកាក់​វិញ​មិនត្រូវ​ចំណាយ​ហួស​ពី​លទ្ធភាព​ទេ​ព្រោះ​នឹងត្រូវ​ឲ្យ​អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយ​វិបត្តិ​ហិរញ្ញវត្ថុ ក្រៅពីនេះ​លោកអ្នក​មិន​ត្រូវយក​ខ្លួន​ទៅ​ធានា​រឿង​របស់​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ធ្វើ​គុណ​បាន​ទោស​និង​អាច​ជាប់​ពាក់​ព័ទ្ធ​ក្នុង​បទល្មើស​ផ្សេងៗ​ទៀតផង​។ ចំពោះ​មនោសញ្ចេតនា​គូស្នេហ៍​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុចអាល​អាចធ្វើ​ឲ្យ​ចំណងស្នេហា​រង្គោះរង្គើ​ទៀតផង​៕

spot_img
×