Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាត់​មែកឈើ​តាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិ​ថីក្រ​មួ​នស មាន​អាយុកាល​ច្រើន​ឆ្នាំ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ដុះ​មែកឈើ​ស៊ុបទ្រុប​ដែល​ធ្វើឱ្យ​ដើម​មិនអាច​ទ្រទ្រង់បាន​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ការ​កាត់​មែកឈើ​តាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិ​ថីក្រ​មួន​សមាន​អាយុកាល​ច្រើន​ឆ្នាំ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ដុះ​មែកឈើ​ស៊ុបទ្រុប​ដែល​ធ្វើឱ្យ​ដើម​មិនអាច​ទ្រទ្រង់បាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា​៖ ដើមឈើ ធំៗ​នៅតាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួន​សមាន​អាយុកាល​ច្រើន​ឆ្នាំ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ដុះ​មែកឈើ​ស៊ុបទ្រុប​ដែល​ធ្វើឱ្យ​ដើម​មិនអាច​ទ្រទ្រង់បាន រដ្ឋបាល រាជធានី​ភ្នំពេញ​នឹង​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​លះ​មែកឈើ​មួយចំនួន​ចេញ ព្រមទាំង​បន្ត​ថែទាំ​និង​រក្សាទុក​ដើមឈើ​ធ្វើ​ទម្រ​ទប់​ដើម ដោយ​ចំណាយពេល​អនុវត្ត​ការងារ​រយៈពេល ០១​ខែ ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ តទៅ​។​

​ដើម្បីឱ្យ​ការងារ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ខាងលើ​បើ​មិនមាន​ការចាំបាច់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ព្រោះ​ដោយសារ​ក្រុមការងារ ត្រូវ​ប្រើប្រាស់​ឧបករណ៍​សម្រាប់​កាត់​មែកឈើ និង​រថយន្ត​ធុន​ធំ​ដែល​អាច​បង្ក​ការកកស្ទះ​ចរាចរណ៍​។ ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×