Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទេរ​ប្រជាពលរដ្ឋ ចេញពី​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ដំណាក់កាល​ទី​១ បន្ទាប់ពី​ពួកគេ កាប់បំផ្លាញ​ព្រៃឈើ អស់​៣០០​ដើម​

spot_img

​ខេត្តព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ ក្រុមការងារ​ឧទ្យាន​បាន​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ​ខេត្តព្រះវិហារ គណៈ​អភិបាលស្រុក​ឆែ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​បោះបង្គោល និង​បែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ​ចំនួន ០៧​គ្រួសារ ដែល​ស្ម័គ្រចិត្ត​ផ្ទេរ​ចេញពី​ឧទ្យាន ដំណាក់កាល​ទី​១​។​

​សមាសភាព​គណៈ​កម្ម​ចម្រុះ​រួមមាន​៖ ១. លោក ចាន់ លី អភិ​រង​ស្រុក​ឆែប ២. លោក នួន ស៊ី​ដេ​ត ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឆែប ៣. លោក ឈុន លន់ នាយក​ទីចាត់ការ​សាលាខេត្ត​ព្រះវិហារ ៤. លោក អ៊ុន ប៊ុន​ណាត ប្រធានការិយាល័យ​លា​សា​ខេត្តព្រះវិហារ ៥. លោក ហ៊ឹម យ៉ាណ មេឃុំ​ឆែប​ពីរ ៦. លោក ជា សម្បត្តិ អនុប្រធាន​ឫស្សី​ត្រឹប ៧. ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​គណៈ​កម្មក​ការ​បានសម្រេច​វាស់វែង ចាប់ឆ្នោត និង​ប្រគល់​ដី​ទំ​ហំំ ៣០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ដែល​ដី​បម្រុង​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដង​ផ្លឹ​ត ជាប់​របង​វត្ត​ដង​ផ្លឹ​ត ជិត​សាលារៀន មាន​ផ្លូវ​ក្រាស​ក្រួស​ក្រហម និង​អណ្តូង​ទឺ​ក​ស្អាត​។
​ប្រជាព​រល​ដ្ឋ​ទាំង​៧​គ្រួសារ​ដែល​ទទួលបាន​ដី​ដំណាក់កាល​ទី​១​មាន​៖ ១. ហ៊ឹម យ៉ាន ទទួលបាន​ឡូ​តិ៍​លេខ ០១ , ២. កុ​ច ណុំ ទទួលបាន​ឡូ​តិ៍​លេខ ០២ , ៣. ផាវ ឈឿ​ម ទទួលបាន​ឡូ​តិ៍​លេខ ០៣ , ៤. នូ រ៉ា ទទួលបាន​ឡូ​តិ៍​លេខ ០៤ , ៥. ប៊ុន ខាន ទទួលបាន​ឡូ​តិ៍​លេខ ០៥ , ៦. ផុន សាវុន ទទួលបាន​ឡូ​តិ៍​លេខ ០៦ , ៧. ជាង ស៊ីម ទទួលបាន​ឡូ​តិ៍​លេខ ០៧

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​តាំងទី​នៅ​ខុសច្បាប់​ក្នុង​ឧទ្យាន​មាន​ចំនួន ៣១​គ្រួសារ​។ គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និង​ឧទ្យាន នឹង​បន្ត​ព​ន្លឿ​ន នីតិវិធី ដើម្បី​ផ្ទេរ​ប្រជាពលរដ្ឋ​ដែល​នៅសល់​ទាំង ២៣​គ្រួសារ នៅ​ដំណាក់កាល​បន្ទាប់​ទៀត​។​

​លោក​បណ្ឌិត សុខ ទូច បាន​ថ្លែងថា ខ្ញុំ​ពិតជា​អស់កម្លាំង​ខ្លាំងណាស់ ក្រោយពី​បាន​ដើរល្បាត​នៅ​ជ្រុង​ម្ខាង​នៃ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ត្រូវបាន​ជនល្មើស​កាប់បំផ្លាញ​ព្រៃឈើ​អស់​៣០០​ដើម ដែល​អ្នក​កាប់បំផ្លាញ​នេះ​បានដឹងថា ខ្ញុំ​មិនបាន​ធ្វើការ​ល្បាត​រយៈពេល​ប្រមាណ​ជិត​១​ខែ ដោយសារ​មានធុរៈ​មមាញឹក​ខ្លាំង​។ អ្នក​ដែល​កាប់បំផ្លាញ​ទាំងនេះ គឺជា​អ្នក​ដែល​ទើបតែ​បានរស់នៅ​ក្នុង​ឧទ្យាន​នេះ នៅក្រោយ​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ ស្ដីពី ការបង្កើត​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប និង​ដាក់​ឧទ្យាន​នេះ​ទៅជា​ឧទ្យាន​សម្រាប់ធ្វើ​ការអភិរក្ស​។ ក្រុមការងារ​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ ដែល​រស់នៅក្នុង​ឧទ្យាន​នេះ​ចំនួន​១៥​ខ្នង និង​បាន​រកឃើញថា នៅក្នុង​ផ្ទះ​ទាំង​១៥​ខ្នង​នេះ សុទ្ធសឹង​តែមាន​ឈើ​ដែល​ត្រូវបាន​កាប់បំផ្លាញ​ពី​ឧទ្យាន​។ ដោយមាន​កិច្ចសហការ​ពី​រដ្ឋបាល​ខេត្តព្រះវិហារ ឯកឧត្ដម​អភិបាលខេត្ត​ព្រះវិហារ បាន​ចាត់តាំង​អភិបាលរង​ខេត្ត​មួយរូប ដើម្បី​ដាក់ចេញ​នូវ​ចំណាត់ការ និង​ដោះស្រាយ​បញ្ហា​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ​នេះ ដោយ​អាជ្ញាធរខេត្ត​បានសម្រេច​ផ្ដល់ជូន​នូវ​ដី​ដែលមាន​ទំហំ​១៥០០​ម៉ែត្រក្រឡា (​ទទឹង​ប្រវែង​៣០​ម៉ែត្រ បណ្ដោយ​ប្រវែង​៥០​ម៉ែត្រ​) ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ដូចជា សាលារៀន វត្ត​អា​រ៉ា​ម ភូមិ និង​អណ្ដូងទឹក ដោយ​នៅពេលដែល​ពួកគាត់​តាំងទី​លំនៅ​ក្នុង​ឧទ្យាន​នេះ ពួកគាត់​ពុំ​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​នេះឡើយ​។​
​អាស្រ័យហេតុនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច មេត្តាជួយ​ព​ន្លឿ​ន​ការចាត់វិធានការ និង​ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ​នេះ ឱ្យបាន​កាន់តែ​ឆាប់រហ័ស​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×