Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ពិបាក​បាន​ដូច​ការ​ទន្ទឹង​ចាំ ការលំបាក​រក​មិនបាន​ទិស​ដោះស្រាយ​។ លុយកាក់ ពុំមាន​ឱកាស​រក​ចំណូល ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា ប្រឹងប្រែង​ទប់ស្កាត់​ការឈ្លោះប្រកែក​កុំ​ឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​សម្រួល​ស្មារតី ចៀសវាង​តានតឹង​ធ្វើ​ឲ្យ​ការងារ​បន្ថែម​ភាពស្មុគស្មាញ​។ លុយកាក់ ងាយ​មាន​ហានិភ័យ​ក្ស័យធន ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ការងារ​មិន​អំណោយផល​ល្អ ធ្វើ​ឲ្យ​ផ្លូវចិត្ត​មិន​រីករាយ ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង ២​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ខៀវ , ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំខាល ៖​រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវបាន​ថ្នាក់លើ​គាំទ្រ ស្រឡាញ់​ពេញចិត្ត បង្ក​ឱកាស​ងាយស្រួល​ក្នុង​ការងារ​។ លុយកាក់ វិនិយោគ​ជួប​ហានិភ័យ​ច្រើន ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​។ មនោសញ្ចេតនា ពិបាក​រកឃើញ​ចំណុចរួម​រវាង​អ្នក​ទាំង​២ ហេតុនេះ​មនោសញ្ចេតនា​ក៏​ពុំ​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នកយក​អាសារ​ឆ្នាំមមី​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ស្គាល់ និង​សហការ​ជាមួយ​ដៃគូ​ថ្មី​ប្រសើរ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​អ្នក​អាច​រកចំណូលបាន​យ៉ាងច្រើន​។ មនោសញ្ចេតនា ភាព​ផ្អែមល្ហែម និង​រ៉ូ​មែន​ទិ​ក ជួយ​ឲ្យ​មនោសញ្ចេតនា​កាន់តែ​រឹងមាំ កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​មានការ​វិនិច្ឆ័យ​ខុស បង្ក​ផលវិបាក​ឲ្យ​ខ្លួនឯង​។ លុយកាក់ សមស្រប​កសាង​គោលដៅ​ហិរញ្ញវត្ថុ​ថ្មី​។ បន្ថែម​ភាពឈឺចាប់ យក​ល្អ​គួរ​ចាក​ឆ្ងាយ​ពីគ្នា​មួយរយៈ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ លំបាក​សម្រេចបាន​ដូច​ចិត្ត ជួប​ឧបសគ្គ​គ្មាន​អ្នក​ជួយ​ដោះស្រាយ ត្រូវ​តាំងស្មារតី ប្រឈម​កុំអាល​បាក់​ទឹកចិត្ត​។ លុយកាក់ សំណាង​មកដល់​អាច​សាក​ទិញ​ឆ្នោត ចាប់ឆ្នោត​យក​រង្វាន់​។ អ្នក​ទាំង ២ ត្រូវ​នឹងនរ​ដើម្បី​និយាយ​ជាមួយគ្នា ទើប​អាច​ដោះស្រាយបាន​បញ្ហា​កំពុង​កើតឡើង​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដោយមាន​បង្អែក​ពី​ថ្នាក់ដឹកនាំ ការគាំទ្រ​របស់​មិត្តភក្តិ​ដែល​កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​រលូន អំណោយផល​ល្អ​។ លុយកាក់ អាច​ប្រថុយ​វិនិយោគ តែ​គួរ​ធ្វើ​ក្នុង​លទ្ធភាព​របស់ខ្លួន​។ មនោសញ្ចេតនា​គួរ​លៃ​ពេល​នៅក្បែរ​គ្នាច្រើន និង​ដើរ​កម្សាន្ត​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​ស្នេហា​រីកចម្រើន​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ​ផ្ទៃមេឃ បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​លើកកម្ពស់​ការប្រុងប្រយ័ត្ន​ចំពោះ​គូប្រជែង បញ្ចៀស​ការប៉ះទង្គិច​ជាមួយ​អ្នកដទៃ​។ លុយកាក់ ពុំ​មានឱកាស​រកប្រាក់​។ មនោសញ្ចេតនា ចង់​ទាក់ទង​រក​គូស្នេហ៍ នោះ​មិនត្រូវ​កំណាញ់​ពេលវេលា និង​លុយកាក់​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ឥ​សាន្ត​។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ មិនល្អ​ប្រសើរ មានរឿង​មិន​សប្បាយ​ចិត្តច្រើន​។ លុយកាក់ កុំ​ដោយសារតែ​ផលប្រយោជន៍​ចំពោះមុខ ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ធំ​ទៅ​ថ្ងៃក្រោយ​។ មនោសញ្ចេតនា ខិតខំ​លៃ​ពេល​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើនជាង​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ មានការ​ប្រែប្រួល​ច្រើន ត្រូវ​ត្រៀម​ផ្លូវចិត្ត​ប្រឈម បញ្ចៀស​ភាព​អកម្ម​។ លុយកាក់ ចំណូល​មាន​កម្រិត​ចាយវាយ​ត្រូវ​ចេះ​ថ្លឹងថ្លែង ប្រយ័ត្ន​មាន​ជាប់បំណុល​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​ភាពស្ទាក់ស្ទើរ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ទៅវិញ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ ម៉ឺងម៉ាត់​ជ្រុល​ធ្វើ​ឲ្យ​បរិយាកាស​តានតឹង ឥទ្ធិពល​ដល់​ទិន្នផល​ការងារ​។ លុយកាក់​ធម្មតា ពុំមាន​ឱកាស​រក​ចំណូល​ថែម​។ មនោសញ្ចេតនា ងាយ​មានទំនាស់ ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយមាន​ទំនាក់ទំនង​ល្អ ហេតុនេះ​ការងារ​របស់​អ្នក​ក៏​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល​។ លុយកាក់ រាសី​ឡើង រកស៊ី​អ្វី​ក៏​កាក់កប បាន​ចំណេញ​ច្រើន​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ឦ​សាន្ត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

spot_img
×