Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ រៀបចំ ការប្រមូល និង​គ្រប់គ្រង​ថវិកា ដែល​ទទួលបាន​ពី​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​

spot_img

​ព្រះសីហនុ​៖ រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០២១ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ប្រមូល និង​គ្រប់គ្រង​ថវិកា ដែល​ទទួលបាន​ពី​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​កោះ សម្រាប់​ទ្រទ្រង់​ដល់​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​តំបន់ឆ្នេរ ក្នុង​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ប្រធាន​សមាគមន៍​ទូក​ទេសចរណ៍ និង​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​។​

​តំណាង​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ បានលើកឡើង​ពី​ផល​ពិបាក​នៃ​ការអាក់ខាន​បង់ថ្លៃ​សំបុត្រ ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយសារតែ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ គ្មាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​តាម​កោះ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគមន៍​ទូក​ទេសចរណ៍​ប្រចាំខេត្ត​ព្រះសីហនុ ទទួលយក​សំណើរ​របស់​រដ្ឋបាលខេត្ត និង​ធ្វើការ​ប្រជុំពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវទេសចរ ដើម្បី​ព​ន្លឿ​ន​ការប្រមូល​ថវិកា​សម្រាប់​ទ្រទ្រង់​ដល់​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ ថា​ក្រុមហ៊ុន​ត្រូវមាន​ឆ​ន្ទះ​ការទទួលខុសត្រូវ​សហការ​ចូលរួម​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​ប្រមូល​ថវិកា​ចំនួន ២​ដុល្លា ពីលើ​តម្លៃ​សំបុត្រ​របស់​ភ្ញៀវទេសចរ​ក្នុង​ម្នាក់ៗ​។ ហើយ​ការប្រមូល​ថវិកា​នេះ គឺ​បានការ​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ស្ថានភាព​គ្រប់គ្រង និង​ការធ្វើ​អាជីវក​ម្មទូក​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ទន្ទឹម​នោះ​ស្នើរ​សុំឱ្យ​លោក​ប្រធាន​សមាគមន៍ រៀបចំ​បោះ​សំបុត្រ​ទូក​ឯកភាព​មួយ ដោយមាន​ឡូហ្គោ​ក្រុមហ៊ុន និង​ឡូហ្គោ​ប្រធាន​សមាគមន៍ ដើម្បី​យើង​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ប្រមូល​ថវិកា​ជូន​រដ្ឋ បាល​ខេត្ត​ព្រះសីហនុ ។

​លោក​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​កែលម្អ​ឆ្នេរសមុទ្រ ជា​លំហរ​សាធារណៈ​ដ៍​វែង ក្នុងការ​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​មក​ទស្សនា​កម្ស​ន្ត​នៅ​ខេត្ត​ព្រះសីហនុ និង​បន្ត​ទៅលេង​កម្សាន្ត​តាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ។

​លោក ម៉ាង ស៊ី​ណេ​ត ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ទាំងអស់​ត្រូវមាន​អាវ​ពោង​សុវត្ថិភាព ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវ​ប្រកបដោយ​ផាសុខភាព ធានា​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ។ ព្រមទាំង​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ត្រូវ​ទូទាត់​ថវិកា​ថ្លៃ​សំបុត្រ​ប្រចាំឆ្នាំ​២០២០ ជូន​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​បាន​ថ្លែងអំណរគុណ​ក្រុមហ៊ុន​ទូក​ទេសចរណ៍​របស់លោក​ឧក​ញ៉ា ទៀ វិចិត្រ ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ប្រមូល​ថវិកា ២​ដុល្លា បង់​ជូន​សាលាខេត្ត​បាន​ទាន់ពេលវេលា សូមឱ្យ​ក្រុមហ៊ុន​ផ្សេងទៀត ត្រូវ​ព​ន្លឿ​ន​ការបង់​ថវិកា​មក​រដ្ឋបាលខេត្ត យោងតាម​លិខិត​លេខ ៦៨៦៤​សហវ​- អ​ទច ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ស្ថានភាព​គ្រប់គ្រង និង​ការធ្វើ​អាជីវក​ម្មទូក​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ។

​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវទេសចរ​ចំនួន​១០​ក្រុមហ៊ុន ក្នុងនោះ​ចំនួន ០៦ បាន​ស្នើសុំ​អាជ្ញា​បណ្ណ​ពី​ក្រសួងទេសចរណ៍ និង ០៤ សុំ​អាជ្ញា​បណ្ណ​នៅ​សាលាខេត្ត​ព្រះសីហនុ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×