Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​សង្ស័យ​ម្នាក់​ទៅ​តុលាការ ករណី​គាស់​តូប​លក់​ខោអាវ​នៅ​ផ្សារ​ត្រែង​

spot_img

​បាត់ដំបង​៖ សមត្ថកិច្ច​អនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លើ​ជនសង្ស័យ​ម្នាក់​ករណី​គាស់​តូប​លក់​ខោអាវ​នៅ​ផ្សារ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ហើយ​កសាង​សំណុំរឿង​បន្ថែម​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​កាលពី​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ១០​និង​៥៤​នាទី នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង​ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង អនុវត្តន៍​តាម​ការណែនាំ​របស់លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង យោបល់​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ព្រមទាំង​បានការ​សម្របសម្រួល​លេ​ី​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ អនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ ០២ អ​.​យ ចុះ​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ របស់​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា តំណាង​អយ្យការ នៃ​អយ្យការ​អម​សាលា​ដំ បូ​ង​ខេត្តបាត់ដំបង បាន​បញ្ជា​ឱ្យ នាំខ្លួន​ជនសង្ស័យ ឈ្មោះ អឿ​ត ពេក ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​នឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​គាស់​តូប​លក់​ខោអាវ ) ប្រព្រឹត្ត​នៅ​ចំណុច ផ្សារ ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈ មណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ។

​សូម​ជម្រាបជូន​ថា កាលពី​យប់​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ​២០២០​ជនសង្ស័យ បាន​ធ្វេ​ី​សកម្មភាព​គាស់​សោរ​ទ្វារ​តូប​លក់​ខោអាវ​និង​លួច​យក ខោអាវ​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុក ស្រីអូន ភេទ​ស្រី អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង យកបាន​សម្ភារៈ​មាន​៖ – ខោ ចំនួន ៣០០ ខោ – អាវ​ចំនួន ៥០ អាវ – សរុប​ជា​ប្រាក់​អស់ ប្រហែល ១៤,០០០,០០០ រៀល (​ដប់​បួន​លាន​រៀល​)​។

​ក្រោយ​កេ​ី​ត​ហេតុ​សមត្ថកិច្ច​នគរបាល​ធ្វេ​ី​ការស្រាវជ្រាវ​រហូត​ឈានទៅ​កំណត់​មុខសញ្ញា​បាន​និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង អនុវត្តតាម​នីតិវិធី​។

​បច្ចុប្បន្ននេះ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ថែម​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×