Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់ធ្ងរ​ណាស់​! ចូលឆ្នាំ​២០២១ រញ្ជួយ​ដី​ចាប់ផ្តើម​នៅ​ឥណ្ឌូណេស៊ី បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៤២ នាក់​ស្លាប់ និង​របួស​ជាង ៦០០ នាក់ (​វីដេអូ​)

spot_img

​គ្រោះធម្មជាតិ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កម្រិត ៦.២ រ៉ិ​ច​ទ័​រ នៅ​កោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​កើតឡើង​ភ្លាមៗ​បន្ទាប់​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​សុក្រ បាន​ផ្តួលរំលំ​ផ្ទះ និង​អគារ​ជាច្រើន និង​ព្រមទាំង​បង្ក​ឲ្យ​បាក់​ដី បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៤២ នាក់ ស្លាប់​។​

​តាម​របាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ៦០០ នាក់ បាន​រងរបួស​ដោយសា​រ​ការរញ្ជួយ​ដី​នេះ ដែល​បាន​បណ្តាលឱ្យ​ប្រជាជន ត្រូវ​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​ទាំង​នៅក្នុង​ទី​ងងឹត​។

​មាន​សេចក្តីរាយការណ៍​ជាច្រើន​ទៀត ក៏បាន​និយាយថា មាន​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​ជាប់គាំង​នៅក្នុង​គំនរ​បាក់បែក​នៃ​ផ្ទះ និង​អគារ ដែល​បាន​បាក់​រលំ​។​

​នៅក្នុង​វីដេអូ ត្រូវបាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ បាន​បង្ហាញថា ក្មេងស្រី​ម្នាក់​បាន​ជាប់គាំង​នៅក្នុង​បំណែក​នៃ​ផ្ទះមួយ ដោយ​នាង​បាន​ស្រែ​ករក​ជំនួយ ហើយ​បាន​និយាយថា មាន​សមាជិកគ្រួសារ​ដ​ទៃទៀត​ក៏​កំពុង​ជាប់គាំង​ផងដែរ​។ ក្មេងស្រី​នោះបាន​ប្រាប់​ក្រុម​សង្គ្រោះ​ថា «​ជួយ​ខ្ញុំ​ផង ខ្ញុំ​ឈឺ​ណាស់​»​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយថា ឧបករណ៍​ជីក​គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ជួយសង្គ្រោះ​ក្មេងស្រី និង​អ្នក​ផ្សេងទៀត ដែល​ជាប់​នៅក្នុង​អគារ​បាក់​រលំ​។ ចំណែក​រូបភាព​ផ្សេងទៀត ក៏​បង្ហាញ​ពី​ស្ពាន​ដែល​បាក់ និង​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ដួល​រាប​ដល់​ដី​។​

​ការរញ្ជួយ​ដី​នេះ ក៏បាន​ធ្វើឱ្យ​ខូចខាត​ផ្នែក​ខ្លះ​នៃ​មន្ទីរពេទ្យ ហើយ​អ្នក​ជម្ងឺ​ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​តង់​ជាបន្ទាន់​នៅ​ខាងក្រៅ​។ ក្នុងនោះ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ព្យាយាម​ទាញយក​អ្នកជំងឺ និង​បុគ្គលិក​ចំនួន ៧ នាក់ ដែល​បាន​ជាប់​នៅក្រោម​គំនរ​បាក់បែក​រាប់​តោន​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​សង្គ្រោះបាន​រកឃើញ​អ្នក​នៅ​រស់រានមានជីវិត ៤ នាក់ និង​សាកសព ៣ នាក់​។​

​ដោយឡែក​វីដេអូ​ផ្សេងទៀត ក៏បាន​បង្ហាញ​ឪពុក​ម្នាក់​កំពុង​យំ ដោយ​សុំ​ជំនួយ​ដើម្បី​ជួយសង្គ្រោះ​កូនៗ​របស់គាត់ ដែល​បាន​កប់​នៅក្រោម​ផ្ទះ​ដែល​ដួលរលំ​របស់​ពួកគេ​។ គាត់​បាន​ស្រែកថា «​ពួកគេ​ជាប់​នៅ​ខាងក្នុង សូមជួយ​ផង​»​។​

​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក បាន​និយាយថា ការរញ្ជួយ​ដី​នេះ​ស្ថិតនៅ​ចំងាយ ៣៦ គីឡូម៉ែត្រ ពី​ភាគខាងត្បូង​នៃ​ស្រុក​ម៉ា​មូ​ជូ នៃ​ខេត្ត​ស៊ូ​លូ​វ៉ា​សា​ស៊ី នៅ​ជម្រៅ ១៨ គីឡូម៉ែត្រ​។​

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី បាន​និយាយថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៤២ នាក់ ខណៈ​ក្រុម​ជួយសង្គ្រោះ​នៅ​ម៉ា​ម៉ា​ជូ បាន​រកឃើញ​សាកសព ៣៤ នាក់ ដែល​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៃ​ផ្ទះ​និង​អគារ​ដែល​ដួលរលំ​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស ៨ នាក់ បាន​ស្លាប់ និង ៦៣៧ នាក់​ផ្សេងទៀត បាន​រងរបួស​នៅក្នុង​ស្រុក Majene ៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​



spot_img
×