Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​គុណភាព​ចំណីអាហារ​ដើម្បី​សុខភាព​អ្នក​បរិភោគ រកឃើញ​ទំនិញ​ខូចគុណភាព ត្រូវបាន​ដកហូត

spot_img

​ស្ទឹងត្រែង សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​ចុះ​ពិនិត្យ​ចំណីអាហារ​ដែល​បងប្អូន​អាជីវករ​លក់​តាម​ផ្ទះ​នៅ​ទីផ្សា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​ស្រាវជ្រាវ មើលថា​តើ ចំណីអាហា​ណាមួយ​ហួស​សុពលភាព​ប្រើប្រាស់​ត្រូវ​ដកហូតយក​មក​កំទេចចោល ដើម្បី​ការពារ សុខភាព អ្នក​បរិ​ភាគ និង​ប្រើប្រាស់​កាលពី​ថ្ងៃទី​១៩​តុលា​ឆ្នាំ​២០១៧​។​

​ការងារ​ចុះ​ពិ​ត្យ​និត្យ​ល​នេះ​ដឹកនាំ​លោក ថោ​យ​គឹម​ប្រុស ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ដោយ​បញ្ជាក់ថា​៖​ការចុះពិនិត្យ​ទំនិញ​គឺ​ចង់​លើក​កំពស់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​និង​ចៀសវាង​កុំ​ឲ្យ​ភ្ញៀវ​ទេស​ចេរ​ឬ​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ឬ​ទីជនបទ​បរិភោគ​ចំណីអាហារ​ទាំងនេះ​មាន​ផលប៉ះពាល់ ផ្នែក​សុខភាព​ជាពិសេស​កុមា​តូចៗ​របស់​យើង​។

​លោក​បញ្ជាក់ថា​៖​កន្លង​មន្ត្រី​ជំនាញ​បាន​យក​ចំណីអាហារ​មូ​យ​ចំនួន​មក​ធ្វើ​ពិសោធ​ន៏​រកសារ​ធាតុគីមី​ដូចជា ប្រហិត ត្រី ប្រហិត​សាច់គោ បង្គា ប្រហិត​ក្តាម និង​ម៉ឹក​ដែល​បងប្អូន​អាជីវករ​យកមក​លក់​ឃើញថា​អាហារ​មួយចំនួន មានគុណ​ភាពល្អ​ហើយ​គ្មាន​សារជាតិ​(​ហ្វ​ក​ម៉ា​លីន​)​នេះ​តែ​នៅមាន​ទំនិញ​តិចតួច​ប៉ុណ្ណោះ​ដែល​ហួស​កាល​បរិ​ច្ឆា​ទ​ប្រើប្រាស់ ហើយ មន្ត្រី​យើង​ដកហូត​យកមក​កំទេចចោល​និង​ហាម​មិន​ឲ្យ​លក់​បន្ត​ឡើយ​ដូចជា​ទឹ​ក្រូច​ដប​ជ​រ័​នំ​ក​ញ្ចា​ប់​កូនក្មេង​ជាដើម​។​

​ក្រុមអាជីវករ​នៅ​ផ្សារ​ទាំងអស់​សុទ្ធតែ​សាទរ​ជាមួយនិង​សកម្ម​ភាពចុះ​ពន្យល់​ណែនាំ​នេះ​ក្នុងនោះ​ពួកគាត់​សុទ្ធតែ​អះអាងថា​៖​កន្លងមក​គាត់​ធ្លាប់​ទិញ​ទំនិញ​ខ្វះ​ការត្រួតពិនិត្យ​ធ្វើ​ឲ្យ​ទំនិញ​នោះ​ហួស​កាលកំណត់​ប្រើប្រាស់​ពិបាក​លក់​ហើយ​ក្រោយពី​ទទួលបាន​ការពន្យល់​ណែ​នាំមក​អ្នកលក់​ក៏​អាច​យល់ដឹង​នឹង​បាន​ប្រុង​​ប្រ​យ្ន័​ត​គ្រប់ៗ​គ្នា​ដូចជា​ការត្រួតពិនិត្យ​នឹង​ចេះ​មើល​ស្លាក​សញ្ញា ជាដើម។​

​ការចុះពិនិត្យ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​បាន​ដកហូត​ទំនិញ​ខូចគុណភាព​មាន​ទឹ​ក្រូច​ដប​ជ័រ​និង​នំ​ស្រួយ​លី​លី​កូនក្មេង​៤៣​ក​ញ្ចា​ប់​ដើម្បី​យកមក​រក្សាទុក​នឹងធ្វើ​ពិធី​ដុត​កំទេចចោល​នូវពេល​ក្រោយ​៕​ ដោយ​៖​ជាលី​

  

spot_img
×