Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្នារ​ទទឹង ចាប់​អ្នកលក់​កន្ទុយលេខ​ចំនួន ១២​នាក់ ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការលក់​កន្ទុយលេខ​បន្តទៀត​

spot_img

​ខេត្តពោធិ៍សាត់​៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្នារ​ទទឹង បាន​កោះហៅ​អ្នកលក់​កន្ទុយលេខ​ចំនួន ១២​នាក់ (​ស្រី​០៤​នាក់​) មកកាន់​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធ្វើការ​ណែនាំ និង​បានធ្វើ​កិច្ចសន្យា​ឲ្យ​ពួកគាត់​ទាំងអស់គ្នា​បញ្ឈប់​ការលក់​កន្ទុយលេខ​ជា​បន្តទៀត ។​

​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្នារ​ទទឹង កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា ៖ អ្នកលក់​កន្ទុយលេខ​ទាំង ១២​នាក់ មាន ៖ ១-​ឈ្មោះ ហម ពេជ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទទឹង​, ២-​ឈ្មោះ ចេង ច​ន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​បាក់មែក​, ៣-​ឈ្មោះ ស ខេន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​បាក់មែក​, ៤-​ឈ្មោះ ចាយ ស៊ី​ណាត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​ឈូក​, ៥-​ឈ្មោះ សៀម ស៊ីនួន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទទឹង​, ៦-​ឈ្មោះ យឹម ចាន់នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ឈូក​, ៧-​ឈ្មោះ ឥន្ទ ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ឈូក​, ៨-​ឈ្មោះ ឡុង ដា​លី ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ រស់នៅ​ភូមិ​បាក់មែក​, ៩-​ឈ្មោះ រិ​ន មុំ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ កំប្រា​ក់កូន​, ១០-​ឈ្មោះ កូយ យឿន ភេទ​ស្រី អា​យុន​៤៦​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទទឹង​, ១១-​ឈ្មោះ ប៉ូ ស៊ី​ថៃ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ឈូក​, ១២-​ឈ្មោះ ជៀន ផល្លា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្រូចសើច ។​

​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល បាន​បន្តថា ៖ សមត្ថកិច្ច​នគរបាល​បាន​អប់រំ​ពួកគាត់ និង​បានធ្វើ​កិច្ចសន្យា​ឲ្យ​ពួកគាត់​បញ្ឈប់​ការលក់​កន្ទុយលេខ និង​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពីព្រោះ​របរ​នេះ​ជា​របរ​ខុសច្បាប់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​សង្គម​នៅក្នុង​មូលដ្ឋាន​ដូចជា​ចោរកម្ម និង​ហឹ​ង្សា​ជាដើម ។ ក្រោយពី​បានធ្វើ​កិច្ចសន្យា​រួចហើយ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×