Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាងមែន! នាយ កុយ រំភើប​ស្ទើរ​ហោះ ក្រោយ​ឃើញ​សម្តេច​តេ​ជោ ចូល comment ហើយ​ថែមទាំង​ផ្តល់​កាដូ​ដ៏​ពិ​សេសមួយ​ជូន​ទៀត នោះ​គឺ​…

spot_img

​និយាយ​ពី​ឈ្មោះ​នាយ កុយ ភ្លាម នោះ​ទស្សនិកជន ក៏​ដូច​មហាជន​មិន​ថា​ក្មេង​ចាស់ ច្បាស់​ណាស់​បាន​ស្គា​ល់ហើយ ដោយ​លោក​គឺ​កំពូល​តារា​កំប្លែង​ជើងចាស់​ដ៏​ល្បីឈ្មោះ​នៅក្នុង​ប្រទេស​កម្ពុជា និង​ក៏​ជា​ដៃគូ​ដ៏​ស័ក្តិសម​បំផុត​ជាមួយ​នាង​ក្រឹម ផងដែរ ព្រោះថា រាល់​ការសម្តែង​របស់​ពួកគាត់​ទាំងពីរ គឺ​តែងតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ទូទៅ​មិនអាច​ទប់​សំណើច​ជាប់​ឡើយ​។​

​ដោយឡែក កាលពី​ម្សិលមិញ​នេះ នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ខណៈ​នាយ កុយ កំពុង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ ស្រាប់តែ​ពេលនោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូល Comment ថា​៖ «​លោក​កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុងចំណោម​អ្នកទទួល​មុន​។ ទទួលបាន​វ៉ាក់សាំង​នឹងមាន​ហាងឆេង​ខ្ពស់​»​។​

​ក្រោយពី​បានឃើញ​សម្តេច​តេ​ជោ comment បែបនេះ នាយ កុយ ដែល​រំភើប​ស្ទើរ​ហោះ បន្ទាប់មក​ក៏បាន​បង្ហោះ​សារ​មួយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ប្រទេស​កម្ពុជា បានទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន មួយ​លាន​ដូ​ស ហើយ​លោក​មានប្រសាសន៍ថា “​លោក​កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុងចំណោម​អ្នកទទួល​មុន​។ ទទួលបាន​វ៉ាក់សាំង​នឹងមាន​ហាងឆេង​ខ្ពស់​។​»​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​ថា​៖ «​ខ្ញុំបាទ​សូម​ថ្លែង​អំណរ អរគុណ ចំពោះ​សម្ដេច ដែល​លោក​បានផ្ដល់​កិត្តិយស ឱ្យ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​មុនគេ ខ្ញុំបាទ​សូម​ជូនពរ​សម្ដេច​ទាំង​ទ្វេ​ព្រមទាំង​កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យ​ជួបតែ​សេ​ច្តី​សុខ កុំ​ឲ្យ​មាន​ជំងឺ​បៀតបៀន ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​បាន​រុងរឿង​បន្តទៀត​អរគុណ​សន្តិភាព​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×