Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន បានចាត់នាវាស្រាវជ្រាវថ្មីមួយធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូង

spot_img

នាវាស្រាវជ្រាវថ្មីមួយដែលមានតម្លៃ ៨លានដុល្លាររបស់ចិន បានធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូងហើយ។

នាវា Haimeng (សុបិន្តសមុទ្រ) របស់ចិន នៅថ្ងៃ ២១ កុម្ភៈ បានចាកចេញពីទីក្រុងកំពង់ផែ វ៉ាយហាយ (WaiHai) កំពុងធ្វើដំណើរជាលើកដំបូងចេញទៅកាន់សមុទ្រចិនខាងត្បូង
ដើម្បីស្រាវជ្រាវប្រភពធនធានផលសមុទ្រ ឃ្លាំមើលបរិស្ថានសមុទ្រ និងស្រាវជ្រាវប្រេងកាត -នេះបើតាមសារព័ត៌មានស៊ីនហួរ។

តាម Zhao Mingbo នាយកស្រាវជ្រាវមហាសមុទ្រផ្ទៃមេឃវ៉ាយហាយ ដែលជាអង្គភាពផលិតនាវានេះឲ្យដឹងថា វ៉ាយហាយ មានបណ្តោយប្រវែង ៣៥,៨ ម៉ែត្រ ទទឹង ១៤,៦ម៉ែត្រ
បំពាក់ទៅដោយឧបករណ៍ទំនើបៗជាច្រើន ដើម្បីស្រាវជ្រាវសមុទ្រ និងប្រមែប្រមូលទិន្នន័យ។

នាវានេះត្រូវបានបំពាក់ដោយគ្រឿងម៉ាស៊ីន ២គ្រឿង ដែលប្រើថាមពលម៉ាហ្ស៊ូត ។ ចំណាយសរុបសម្រាប់ផលិតនាវានេះ គឺប្រមាណ ៨លានដុល្លារ។ លោក Zhao ឲ្យដឹងថា
នាវានេះនឹងកសាងគ្រឹះសម្រាប់ការរុករកប្រភពធនធានសមុទ្រ ក៏ដូចជាអនុវត្តកិច្ចសហប្រតិបត្តិការស៊ីវិល និងយោធា៕ សូយន

spot_img
×