Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ PPAP បាន​ងើប​ឡើងវិញ​នា​ថ្ងៃ​សុក្រ​

spot_img

​បន្ទាប់ពី​មានការ​ធ្លាក់ចុះ​បី​ថ្ងៃ​ជាប់​គ្នា ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ PPAP បាន​ងើប​ឡើងវិញ ២០០​រៀល ដល់ ១១,៧០០​រៀល នាពេល​ផ្សារ​បិទ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។

​ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ភាគហ៊ុន​អេស៊ីលីដា (ABC) និង​ផេស​ថិ​ក (PEPC) ក៏​បន្ត​ការកើនឡើង​ផងដែរ មកដល់​១,៣៥០​រៀល ១៦,៨០០​រៀល និង​២,៩០០​រៀល រៀង​គ្នា ដោយមាន​ចន្លោះ​កំណើន​ពី​២០​រៀល ទៅ​៩០​រៀល​។

​ផ្ទុយទៅវិញ ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) បាន​ធ្លាក់ចុះ​២០​រៀល និង​២០០​រៀល មក​ត្រឹម​៦,១៨០​រៀល និង​១៣,៨០០​រៀល​។ រីឯ​ភាគហ៊ុន​ហ្គ្រេ​ន​ធ្វី​ន (GTI) វិញ​បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​៣.៤០០​រៀល​។

​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុ​ជានា​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​បន្ត​កើនឡើង​ចំនួន ០,០៥​ភាគរយ ទៀត ដល់​៦៣៨,៩៤ ពិន្ទុ​។
​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៣៤,១៨ លាន​រៀល ក្នុងនោះ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) អេស៊ីលីដា (ABC) និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) មាន​ចំណែក​ប្រហែល ៣៥ ភាគរយ ៣២ ភាគរយ និង​២៥​ភាគរយ រៀង​គ្នា​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×