Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំណាត់ការ​របស់​អភិបាលខេត្ត​កែប ចុះ​រុះរើ​របង​ថ្ម និង​ទ្វារ​ដែក បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ដំណើរ​ឆ្លងកាត់​នៅ​តំបន់​ស្រែអំបិល​

spot_img

​ភ្នំពេញៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កោតសរសើរ​ចំពោះ​ចំណាត់ការ​របស់​អភិបាលខេត្ត​កែប ដែល​បាន​ចុះ​រុះរើ​របង​ថ្ម និង​ទ្វារ​ដែក បិទផ្លូវ​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តំបន់​ស្រែអំបិល ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។ ការកោតសរសើរ​នេះ បាន​ធ្វើឡើង​នៅក្នុង​ខម​មិន​ហ្វេ​ស​ប៊ុន​របស់លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដែល​បាន​ដឹកនាំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ក្រុងកែប ចុះទៅ​រុះរើ​របង​ថ្ម និង​ទ្វារ​ដែក​ដែល​ភាគី​ម្ខាង​ធ្វើ​បិតផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។​

​នៅក្នុង​ខម​មិន​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កោតសរសើរ​រ​ចំពោះ​ចំណាត់ការ​របស់​អភិបាលខេត្ត​កែប ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខម​មិន​ថា “​តាម​ហេតុការណ៍​ដែល​បាន​កើតឡើង​កន្លងមក​នេះ អាជ្ញាធរ​គួរតែ​រើ​របង​នេះ​ចោល តាំងពី​របង​នេះ​ចាប់ផ្តើម​ធ្វើ​មកម្ល៉េះ ហើយ​អ្នកធ្វើ​របង​បិទផ្លូវ​សាធារណៈ​គួរតែ​ត្រូវតែ​អប់រំ ឬ​វិធានការ​រដ្ឋបាល​តាំងពី​ដំបូង​។ មិនត្រូវ​ទុក​ឲ្យ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់ បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជាជន​ច្រើន​នាក់​នោះឡើយ​។ ថ្ងៃក្រោយ​មិនត្រូវ​ឲ្យ​មានរឿង​បែបនេះ កើតឡើង​ទៀត​ទេ មិន​ត្រឹម​ត​ខេត្ត​កែប​ប៉ុណ្ណោះ​ទេ គឺត្រូវធ្វើ​នៅ​គ្រប់​ខេត្ត​ទាំងអស់​”​។​

​លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ចុះ​រុះរើ​របង​ថ្ម​និង​ទ្វារ​ដែក ដែល​បាន​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​បិទផ្លូវ​ប្រជាព​ល​រដ្ឋ​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តំបន់​ស្រែអំបិល ហើយ​កំពុង​មានទំនាស់​ជាប់​បណ្ដឹង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ការចុះ​រុះរើ​នេះ គឺ​ដើម្បី​រក្សា​ស្ថានភាព​ដើម និង​បើកផ្លូវ​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ មហាជន​សម្រាប់​ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ​។

​ជាមួយគ្នានេះ អភិបាលខេត្ត​កែប បាន​អំពាវនាវ​ដល់​សាធារណជន​ទូទៅ កុំ​ប្រព្រឹត្ត​និង​យក​គំរូ​តាម​ករណី​ការ​ឆ្លៀតឱកាស​បែបនេះ ដែល​មើល​ឃើញតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​សាធារណៈ ។

​ក្នុងករណីនេះ​មានការ​អបអរសាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​លើផ្លូវ​នេះ ហើយ​ពួកគាត់​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធ​រ និង​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សន្តិភាព នៅ​មូលដ្ឋាន​មានការ​រីកចម្រើន​គ្រប់​ទីកន្លែង និង​សូម​គោរព​ជូនពរ​សម្តេច​តេ​ជោ​មាន​សុខ​ភាពល្អ ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តទៀត ៕​រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

spot_img
×