Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លម្អិត​រឿង​បាញ់សម្លាប់​ឃាតករ ដែល​បាញ់សម្លាប់ មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ

spot_img

ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​១៦ មករា​នេះ​ថា នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវរ​ហូត​ដល់ កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ បាញ់សម្លាប់​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ ហើយ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, ស្នងការដ្ឋាន​គរ​បាល​ខេត្តក្រចេះ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វ ដ វ ន ចុះ​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២១ របស់លោក លិ សុ​ផា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​អ្នកនាំពាក្យ​បន្តថា នៅវេលា​ម៉ោង ១៧​និង​៤៦​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​ប្រទះឃើញ​ជនសង្ស័យ​នៅ​ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ស្តិ​ត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​តាម​សម្រួល ប៉ុន្តែ​ខណៈពេល​នោះ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​ប្រគល់​ខ្លន និង​បាន​បាញ់​មកលើ​សមត្ថកិច្ច​យើង ភ្លាមនោះ​សមត្ថកិច្ច​យើង​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​តបត​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​ជនសង្ស័យ​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ ។
​វត្ថុតាង​ដកហូត​មាន អាវុធខ្លី​មួយ​ដើម ម៉ាក CZ 75B លេខ 5493V ពណ៌​ទឹកប្រាក់ មួយ​ដើម
​បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី ។​

​សូម​រម្លឹកថា ខ្មានកាំភ្លើង​បាន​បាញ់សម្លាប់​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០០​និង​០៥​នាទី​យប់ ចំណុច​មុខផ្ទះ​សំណាក់​សាំង​ហ័​រ​ទៀន ផ្លូវ​សហ​ព​ន្ធ័​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្រោយពី​មាន​ហេតុការណ៍​បាញ់សម្លាប់​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​អ្នកបើករថយន្ត​) នៅ​ចំណុច​ផ្ទះជួល​ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចំណែក​បក្សពួក​ម្នាក់ទៀត​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បានគេច​ទៅ​លាក់ខ្លួន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​, ខេត្តមណ្ឌលគិរី​, ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​
”​។​
​ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ ៣៨​ឆ្នាំ កាលពី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បាន​បាញ់សម្លាប់​មន្ត្រីនគរបាល​ក្នុង​រឿង​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខផ្ទះ​សំណាក់ សាំង​ហ័​រ​ទៀន លើផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បង្កហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-4546 គេចចេញ​ពី​ក​ន្លែ​កើតហេតុ ។ សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃ​ដដែល​សកម​ត្ថ​កិច្ច​បាន​រកឃើញ​រថយន្ត ជនសង្ស័យ​០១ គ្រឿង ម៉ាក​Lexus RX300 ពណ៌​ខ្មៅ​ដោះ​ស្លាក​លេខ​ចោល យកទៅ​ប្លុង​ចត​ចោល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ ៤២ ភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ ហើយ​ឈានទៅដល់​ការស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​០១​នាក់​បក្ខពួក​ឃាតករ​ដែល​បាន​រត​គេច​ដល់​ខេត្តបាត់ដំបង ហើយ​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ម​កំរិតធ្ងន់​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​។

​ក្រោយ​ការសាកសួរ​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាពថា ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន​ជា​ឃាតករ​(​គេចខ្លួន​) ជា​អ្នកបាញ់ សម្លាប់​ជនរងគ្រោះ​។ ចំណែក​រូបគេ​ជា​អ្នកបើករថយន្ត​រត់គេច​ទៅ​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត ហើយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ជា​ឃាតករ​ក៏បាន​តេ​ទូរស័ព្ទ​បក្ខពួក​ម្នាក់ទៀត​យក​ម៉ូតូ​មក​ឌុប​ពួកខ្លួន​ឆ្លងស្ពាន​ព្រែ​ក្តាម​ទៅផ្ទះ​សំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន ០២​យប់ ទើប​បន្ទាប់មក​ពួកគេ​ក៏​បែក​គ្នា​រៀងៗ​ខ្លួន​។ ហើយ​រូបគេ​(​កែ ចាន់​មាន )​មក​លាក់ខ្លួន​នៅក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ ០១​យប់​។ លុះដល់​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០២១ ខ្លួន​ក៏បាន​បន្តដំណើរ​ទៅ​ខេត្តបាត់ដំបង ដោយ​ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​វត្ត​ទួល​តា​ឯក ខេត្តបាត់ដំបង ។ លុះដល់​ថ្ងៃទី ០៣ ខែមករា ឆ្នាំ​២០២១ ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​៕​រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

 

    

spot_img
×