Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អភិបាលរង​ខេត្តសៀមរាប បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​កង្វល់​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ , គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០២០​ស្លាប់​ចំនួន​៨៦​នាក់

spot_img

​សៀមរាប​៖ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​លើកឡើងថា ដោយសារតែ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​មួយចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍ បានធ្វើ​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​មានការ​កើនឡើង ដែល​បញ្ហា​ទាំងអស់នេះ ត្រូវតែ​រួមគ្នា​ដោះស្រាយ ព្រោះ​មួយរយៈ​ពេលកន្លងមក​មាន​និន្នាការ​ស្លាប់​ជា​ក្រុម ដែល​បង្កឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ការ​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​សភាព​ធ្ងន់ធ្ងរ​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​យ៉ាងច្រើន ដោយបាន​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ កុមារកំព្រា ពិការភាព និង​សោដនា​កម្ម​ជាច្រើន​ក្នុងសង្គម​កម្ពុជា ។​

​នៅ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ក្នុង​សាលប្រជុំ​ធំ របស់​រដ្ឋបាល​ខេត្តសៀមរាប មានការ​បើក​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ជំទាវ មឹង មាណវី រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ។​

​ក្នុងឱកាស​នេះដែរ លោក ពិន ប្រាកដ អភិបាលរង​មានប្រសាសន៍ថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុង​រយៈពេល​កន្លងមក​នេះ មាន​និន្នាការ​កើនឡើង​នៃ​ការស្លាប់​ជា​ក្រុម ដែល​បង្កឡើង​ដោយសារ​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ការ​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស ឬ​របួស ពិការ​យ៉ាង​អាណោច​អាធ​ម រួម​ជាមួយនឹង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន​យ៉ាងច្រើន ។ លោក​ក៏បាន​បន្ថែមទៀតថា​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​នេះ​ជា​សារ​ក្រើនរំលឹក​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ អោយ​កាន់​តែមាន​អត្រា​ទាប​ជាង​មុន និង​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ជី​វៈ​ភាព​បង​ប្អួ​ន​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​សង្គមជាតិ​ទាំងមូល​។

​ជាមួយគ្នានេះដែរ​លោ​ជំទាវ មឹង មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ ក៏​បានឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប ត្រូវ​បន្ត​ពង្រឹងស្មារតី​ប្រុងប្រយ័ត្ន​ក្នុងពេល​បើកបរ និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។ លោកជំទាវ ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ភូមិ សង្កាត់ សូម​សហការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ថែរក្សា​សុខភាព អនាម័យ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ជាប្រចាំ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ជៀសវៀង​ឱ្យបាន​ដាច់ខាត​ចំពោះ​គ្រឿងញៀន ព្រោះ​វា​អាច​បំផ្លាញ​អនាគត​របស់​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី និង​បង្ក​ជា​បញ្ហា​សង្គម​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត​។ ហើយ​លោកជំទាវ​បាន​អំពាវនាវ​ឱ្យ​អ្នក​ទាំងអស់គ្នា​ចូលរួម​គោរព​និង​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ព្រមៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ប្រកបដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង បាន​ក្រើនរំលឹក​ឱ្យ​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​រាល់​ពេលធ្វើ​ដំណើរ​មិន​ថា​នៅ​ទីជិត ឬ​ឆ្ងាយ ហើយ​ចំពោះ​អ្នកប្រើប្រាស់​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​ពិនិត្យ​សុវត្ថិភាព​លក្ខណៈ​បច្ចេកទេស​យានយន្ត​មុនពេល​ចេញដំណើរ ដើម្បី​ការពារ​សុវត្ថិភាព​របស់ខ្លួន និង​សំដៅ​ចូលរួម​ទប់ស្កាត់ កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ និង ចំនួន​អ្នកស្លាប់​ដែល​បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យនៅ​កម្រិត​ទាប​បំផុត​។​

​លោកជំទាវ មឹន ម៉ាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មានប្រសាសន៍ថា ពិតណាស់ថា​គ្រោះថ្នាក់​ចរាចរណ៍​វា​បាន​បង្ក​ជា​ក្តីកង្វល់​ដ៏​ធំ​សម្រាប់​មនុស្សជាតិ ដូច្នេះ​តាមរយៈ​យុទ្ធនាការ​នាពេលនេះ នឹង​ជួយ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​បាន​យល់ច្បាស់​អំពី​សារប្រយោជន៍​នៃ​ការគោរព​ច្បាប់​ចរាចរណ៍ និង​ការប្រើប្រាស់​ដងផ្លូវ​ប្រក​ប​ដោយ​សុខ​សុវត្ថិភាព ។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ ក៏បាន​ជំរុញ​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍ ធ្វើយ៉ាងណា​ត្រូវខិតខំ​រិត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​បន្ថែមទៀត ជាពិសេស​ក្នុងឱកាស​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ចិន វៀតណាម​ខាងមុខនេះ ពិសេស​ការ​រិត​បន្តឹង​នេះ ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក គី វី​រិន្ទ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅក្នុង​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ចំនួន​៧១​ករណី ការថយចុះ​ចំនួន​២៨​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​៩៩​ករណី ប៉ុន្តែ​ចំនួន​អ្នករងគ្រោះ​មានការ​កើនឡើង ដោយ​ក្នុងនោះ ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០២០​មាន​ចំនួន​៨៦​នាក់ ខណៈ​ឆ្នាំ​២០១៩ មាន​អ្នកស្លាប់​ត្រឹមតែ​៨១​នាក់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×