Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រុក​ជាច្រើន​គ្រួសារ មិនទាន់បាន​រុះរើ​ផ្ទះ ចេញពី​មាត់ច្រាំង​ទន្លេសេកុង នៅ​ស្រុក​សៀម​ប៉ាង​

spot_img

​ស្ទឹងត្រែងៈ អ្នកស្រុក​ជាច្រើន​គ្រួសារ​ដែលមាន​ផ្ទះសម្បែង តូប​លក់ដូរ នៅតាម​មាត់​ច្រាំងទន្លេ ទីរួមស្រុក​សៀម​ប៉ាង ភាគច្រើន​មិនទាន់បាន​រុះរើ​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅកាន់​កន្លែង​ថ្មី​នៅឡើយ​ទេ​។ ថែមទាំង​បានដាក់​សំណើ​ជំទាស់ ទៅនឹង​គម្រោង​ផ្លាស់ប្ដូរ​លំនៅឋាន របស់​រដ្ឋបាល​ស្រុក​សៀម​ប៉ាង​ទៀតផង​។​

នៅ​ថ្ងៃទី ១៥ ខែមករា​ឆ្នាំ ២០២១ អ្នកយកព័ត៌មាន​បាន​ជួប​សម្ភាសន៍ ជាមួយ​ពលរដ្ឋ​ដែលមាន​ទីលំនៅ​មាត់ច្រាំង​ទន្លេ​ស្រុក​សៀម​ប៉ាង បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​គាំទ្រ​ចំពោះ​ការអភិវឌ្ឍ ឱ្យមាន​ការរុះរើ​លំនៅឋាន​ចេញពី​មាត់​ច្រាំងទន្លេ​។ តែ​គម្រោង​រើ​លំនៅឋាន​ទៅកាន់​កន្លែង​ថ្មី​នោះ​ធ្វើឱ្យ​ពួកគាត់​មិន​សប្បាយចិត្ត​ទាល់តែសោះ ដោយ​លើក​ហេតុផល​ថា​មិនទាន់​ទទួលបាន​បញ្ជី​ឈ្មោះ កម្មសិទ្ធិ​ដី​សម្រាប់​ផ្លាស់ប្ដូរ​លំនៅឋាន​ថ្មី​។ ម្យ៉ាងទៀត​ទីតាំង​ថ្មី​នៅ​ឆ្ងាយ​ពី​មាត់​ទន្លេសេកុង ថែមទាំង​គ្មាន​ប្រព័ន្ធ​ទឹក​ភ្លើង សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ទៀតផង​។​

​អ្នកស្រុក​ជាច្រើន​គ្រួ​សារបាន​ជំទាស់​ផ្តិតមេដៃ ទៅ​វ៉ា​ស្នើសុំ​ទៅ​អាជ្ញាធរខេត្ត ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​គម្រោង​ផ្លាស់ប្ដូរ​លំនៅឋាន​ថ្មី របស់​រដ្ឋបាល​ស្រុក​សៀម​ប៉ាង​។​
អ្នកស្រុក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា កន្លងទៅ​ថ្មីៗ​នេះ មានការ​រុះរើ​ផ្ទះមួយ​ចំនួន​មែន​។ អ្នក​យល់ព្រម​រុះរើ​ផ្ទះ​ចាក​ចេញពី​មាត់ច្រាំង​ទន្លេ​ភាគច្រើន គឺជា​អ្នក​មានផ្ទះ​នៅ​ម្ខាង​ផ្លូវ​ស្រាប់​រួចទៅហើយ​។ រីឯ​អ្នក​មិនទាន់​ចាកចេញ គឺ​ពួកគាត់​មិនទាន់បាន​ត្រៀមខ្លួន​មាន​ដីធ្លី​ផ្ទះសម្បែង​ជាមុន​។​

ដោយ​លើក​ហេតុផល​រិះគន់​ទៅលើ​រដ្ឋបាល​ស្រុក​ថា ការបែងចែក​ដីធ្លី​មិន​ច្បាស់លាស់ ឲ្យ​ពួកគាត់​ទៅ​រស់នៅ​កន្លែង​ឆ្ងាយ​ពី​ប្រភពទឹក​ប្រើប្រាស់​គ្មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​។​

​សូមបញ្ជាក់ថា អ្នកស្រុក​សៀម​ប៉ាង ជាង ២០០ គ្រួសារ កំពុង​រស់នៅ​តាម​ជួរ​មាត់​ទន្លេសេកុង ត្រូវបាន​រដ្ឋបាល​ស្រុក​សៀម​ប៉ាង មាន​គម្រោង​អភិវឌ្ឍន៍ ទីរួមស្រុក​ឲ្យ​មាន​សោភ័ណភាព សំដៅ​ទាក់ទាញ​អ្នកទេសចរ ។

អ្នកស្រុក​ដែល​យល់ព្រម​រើ​ផ្ទះ​របស់ខ្លួន​ចេញ​បាន​ប្រាប់ថា មាត់​ទ​ន្ល​សេកុង​នេះ នៅ​ខែវស្សា​ម្តងៗ ទឹកទន្លេ​ឡើងមក​ខ្លាំង និង​ហូរ​ច្រោះ បាក់​ដី​បង្ក​ឲ្យ​កើតមាន​ហានិភ័យ និង​រង​ផលប៉ះពាល់​ដល់ផ្ទះ​សម្បែង ។​

លោក ផាន់ យុ​ត អភិបាលស្រុក​សៀម​ប៉ាង ព្យាយាម​មិន​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ដោយ​លើក​ហេតុផល​ថា ជាប់​ប្រជុំ​កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែមករា​ឆ្នាំ ២០២១​។​

​ក៏ប៉ុន្តែ​លោក សំ ប៊ុនធិន អភិបាលរង​ស្រុក​សៀម​ប៉ាង ធ្លាប់បាន​និយាយថាៈ បញ្ហា​ប្រឈម​ពិតជា​បង្ក ការគ្រោះថ្នាក់​ខ្លាំងណាស់​ដល់ ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​លំនៅដ្ឋាន នៅតាម​ជួរ​មាត់ទន្លេ ។ នៅពេលដែល​ប្រជាពលរដ្ឋ និង​បងប្អូន​អាជីវករ​ព្រម​ផ្លាស់ប្តូរ​លំនៅ ឋាន​ហើយ​នោះ អាជ្ញាធរ​ស្រុក​នឹង​រៀបចំ​ទីតាំង​តាម​ជួរ​មាត់ទន្លេ​សេកុង​នេះ ឲ្យ​ប្រែ​ក្លាយទៅជា​សួនច្បារ កន្លែង​អង្គុយ​លំហែ កន្លែង​ហាត់ប្រាណ ជាដើម ដើម្បី​ឲ្យ​មាន​សោភ័ណភាព​ស្អាត និង​លើកមុខ​មាត់​របស់​ស្រុក ក៏ដូចជា​ទាក់ទាញ​អ្នកទេសចរ​ផងដែរ ។

ការផ្លាស់ប្តូរ​លំនៅឋាន​ចំពោះ​ប្រជាពលរដ្ឋ និង​អាជីវករ​ដែលមាន លំនៅដ្ឋាន​តាម​ជួរ​មាត់ទន្លេ​សេកុង​នេះ គឺ​ក្រុមការងារ​បាន​ដោះស្រាយ​ផលប៉ះពាល់ ដោយបាន​ស្រង់​បញ្ជី​ឈ្មោះ​រួចរាល់ ហើយ​នោះអាជ្ញាធរ​ស្រុក​នឹង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ក្នុង​មួយ​គ្រួសារ​ទទួលបាន​ក្បាលដី​ស្មើនឹង ២៥ ម៉ែត្រ ជម្រៅ ៤៥ ម៉ែត្រ សម្រាប់​សាងសង់​លំនៅដ្ឋាន និង​មាន​រៀបចំ​ទីផ្សារ​ឲ្យ​លក់ដូរ​ត្រឹមត្រូវ​៕ រក្សា​សិទ្ធិ​ដោយៈ សំណាង​

spot_img
×