Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ឲ្យ​សប្បុរសជន​ឃើញ​ផង​! កម្សត់​ណាស់ ជា​ក្មេង​កំព្រា​ឪពុកម្តាយ តស៊ូ​ឆ្លៀត​ដើរ​បេះ​ត្រួយ​ស្តៅ ដើម្បី​បាន​ប្រាក់​ទៅ​រៀន​

spot_img

​ពោធិ៍សាត់ : ជីវិត​មនុស្ស​ម្នាក់ៗ​កើត​មកលើ​លោក​នេះ មាន​វាសនា​ខុសៗ​គ្នា អ្នកខ្លះ​កើតមក​មាន​អ្វីៗ​គ្រប់បែបយ៉ាង រីឯ​ខ្លះទៀត ក៏​ស្ថិតក្នុង​គ្រួសារ​មានទ្រព្យ​ធន​មធ្យម និង​ពោរពេញ​ទៅ​ភាពកក់ក្តៅ​។ ប៉ុន្តែ អ្នក​ខ្លះទៀត ពុំ​ត្រឹមតែ​ក្រក្សត់​ទេ គឺ​ថែមទាំង​គ្មាន​ឪពុកម្តាយ​ជាទី​ពឹង ដែល​តម្រូវ​ឲ្យ​ជីវិត​មួយ​នេះ​ត្រូវតែ​តស៊ូ ជាពិសេស​បាន​រៀនសូត្រ ដែល​សង្ឃឹម​នឹងមាន​ពន្លឺ​រស្មី​នៅ​អនាគត​។​

​តួយ៉ាង​ដូចជា​យុវតី​ដ៏​កម្សត់​ម្នាក់នេះ បើទោះជា​ឪពុកម្តាយ​របស់​នាង​បាន​ស្លាប់ចោល តែ​នាង​បាន​ខិតខំ​ជំនះ​ឧបសគ្គ​ជីវិត​គ្រប់បែបយ៉ាង ដើម្បី​បាន​រៀនសូត្រ ហើយ​ឥឡូវនេះ នាង​រៀន​ដល់​ថ្នាក់​ទី​៥​ហើយ​។ ប៉ុន្តែ បើ​យើង​ក្រឡេក​មក​មើល​ជ្រុង​មួយ ពី​ស្ថានភាព​ជីវិត​របស់​នាង​វិញ គឺ​យើង​ពិតជា​រំជួលចិត្ត​ខ្លាំងណាស់ ព្រោះថា ក្មេងស្រី​កំព្រា​ម្នាក់នេះ​ព្រោះតែ​ដើម្បី​ការសិក្សា បាន​ឆ្លៀត​ដើរ​បេះ​ត្រួយ​ស្តៅ យកមក​លក់​ឲ្យ​អ្នកភូមិ បាន​ប្រាក់​បន្តិចបន្តួច ដើម្បី​គ្រាន់​ដោះស្រាយ​ជី​វិភាព​ប្រចាំថ្ងៃ និង​សល់​ខ្លះ​សម្រាប់​ទិញ​សម្ភារៈ​សិក្សា​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Stiren Shop បាន​បង្ហោះ​អំពាវនាវ​ទៅដល់​សប្បុរសជន​មេត្តាជួយ​យុវតី​កំព្រា​ម្នាក់នេះ​ផង ដោយ​ក្នុងនោះ​គាត់​បាន​រៀបរាប់​ពី​ជីវិត​ដ៏​កំសត់​របស់​នាង​ថា​៖ «​ថ្ងៃទី​15​ខែមករា​ឆ្នាំ​2021 កុមារី ប៉ុន ច​ន្ធី ជា​សិស្ស​ថ្នាក់​ទី​5(​ក​)​នៃ​សាលាបឋមសិក្សា​គោក​រំ​ល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។ គាត់​ជា​កូនកំព្រា​ឪពុកម្ដាយ នៅ​ជាមួយ​អ៊ុំ​ស្រី​ដែលជា​អ្នកជំងឺ​នៅតែ​លើ​រទេះរុញ ។ កូន​មក​រៀន​ផង​ឆ្លៀត​បេះ​ត្រួយ​ស្ដៅ​មក​លក់​ដើម្បី​បាន​លុយ​ទិញ សៀវភៅ​ប៊ិច​…..​។ ហេតុនេះ​បើ​លោក លោកស្រី សប្បុរសជន​បានឃើញ មេត្តាជួយ​គាត់​ផង ។ 0977556641»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×