Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប គ្រោង​និង​បើក​ជើងហោះហើរ ក្នុង​តំបន់​ឡើងវិញ​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​អាក់ខាន​ដំណើរការ​ជើងហោះហើរ​ក្នុង​តំបន់ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង កូ​វីដ​១៩ កាលពី​អំឡុង​ឆ្នាំ​២០២០​កន្លង​នេះ អាជ្ញាធរ​ខេត្តសៀមរាប គ្រោង​នឹងដាក់​សំណើ​ទៅ​អាកាសចរណ៍​ស៊ីវិល ដើម្បី​បើក​ឱ្យមាន​ជើងហោះហើរ ក្នុង​តំបន់​ឡើងវិញ ក្រោយពេល​ស្ថានភាព​ប្រឈម​និង​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ថមថយ​។​

​អភិបាលខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា បានឱ្យដឹងថា រដ្ឋបាលខេត្ត គ្រោង​នឹង​ស្នើសុំ​អាកាសចរណ៍​ស៊ីវិល ដើម្បី​បើក​ដំណើរការ​ជើងហោះហើរ​ទូលាយ​ឡើងវិញ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​ពេល ដោយសារ​ការឆ្លង​រាលដាល​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ឯកឧត្តម​រំពឹងថា ព្រលានយន្តហោះ​ខេត្តសៀមរាប អាច​នឹង​ចាប់ផ្តើម​ដំណើរការ​នា​ចុងឆ្នាំ​២០២១ ឬ​ដើម ឆ្នាំ​២០២២​ខាងមុខ​។​

​ឯកឧត្តម ជឿជាក់ថា កំណើន​អ្នកដំណើរ​អ្នកដំណើរ​តាមផ្លូវ​អាកាស​អាចមាន​សន្ទុះ​ឡើងវិញ នៅ​ចុងឆ្នាំ​២០២១ ឬ​២០២២​នេះ បន្ទាប់ពី​មានការ​ស្នើសុំ​ទៅ​អាកាសចរណ៍​ស៊ីវិល ក្នុង​ការបើក​ជើងហោះហើ​រ​ឡើងវិញ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប គឺជា​ព្រលាន​យន្ត​យោះ លំដាប់​លេខ​២​នៅ​កម្ពុជា ដែល​កាល​មិនទាន់ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សៀមរាប​ជា​ខេត្ត​ដែលមាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​យ៉ាងខ្លាំង រហូតដល់​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាច្រើន​នាក់​បាន​ចូលទៅ​កម្សាន្ត និង​ទស្សនា​ខេត្ត​ទេសចរណ៍​វប្ប​ធ​ម៍​មួយ​នេះ​យ៉ាងច្រើន​កោះករ​។

​កាលពី​ពុំទាន់​មាន​ករណី​ឆ្លង​កូ​វីដ​១៩ ពោលគឺ​គិត​ត្រឹម​ឆ្នាំ​២០១៩ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បានចេញ​អនុញ្ញាត​ការហោះហើរ​ជា​ប្រក្រតី (IATA Summer Season) ជូន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង និង​ក្រៅប្រទេស​បាន​ចំនួន​៤៧​ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន​ក្នុងស្រុក​មាន​ចំនួន ៦​ក្រុមហ៊ុន​។​
​សព្វថ្ងៃនេះ ព្រលានយន្ដហោះ​អន្ដរជាតិ​កម្ពុជា ដែល​ដាក់​ឲ្យ​ដំណើរការ មាន​ចំនួន ៣ ធំៗ មាននៅ​ក្នុង រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប និង​ក្រុងព្រះសីហនុ​។​

​បើ​យោងតាម​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ទុនវិនិយោគ ក្នុង​វិស័យ​អាកាសយានដ្ឋាន និង​ពង្រឹង​ដែនអាកាស​នៅ​កម្ពុជា​ឆ្នាំ ២០១៥-២០២៣ មាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជា ៣៥០៦ លាន​ដុល្លារ ក្នុងនោះ ទុនវិនិយោគ​បន្ថែម​របស់​ក្រុមហ៊ុន SCA លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ មាន​ប្រមាណ ៦៨៦​លាន​ដុល្លារ​៕

​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×