Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​ការគិត​មែន​! ក្រោយ​ចេញ​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ផ្លូវការ​ថា «​គ្មាន​អ្នករំលោភ​» ស្រាប់តែ​ម្តាយ​នារី​អូ​តេស ប្រតិកម្ម​ខ្លាំងៗ និង​នៅតែ​ចចេស​ថា​…

spot_img

បន្ទាប់ពី​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ បាន​បង្ហាញថា នាង គ្រីស្ទី​ន ដា​សេ​រ៉ា មិនត្រូវ​បាន​គេ​រំលោភ​ទេ ប៉ុន្តែ​បាន​ស្លាប់​ដោយ​មូលហេតុ​ធម្មជាតិ​ប៉ុណ្ណោះ ស្រាប់តែ​ម្តាយ​របស់​នាង​បាន​ចូល​ទូរទស្សន៍​ជាតិ និយាយ​រិះគន់​ខ្លាំងៗ ទៅលើ​ការអះអាង​ទាំងនេះ​។​

​គួររម្លឹកថា សាកសព​អ្នកបម្រើ​តាម​អាកាស​ជនជាតិ​ហ្វីលីពីន​អាយុ ២៣ ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​អាង​ងូតទឹក នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ហើយ​ករណីនេះ ក៏​ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជំហាន​ដំបូង​ថា នាង​ត្រូវបាន​រំលោភ និង​សេព​គ្រឿងញៀន ដោយ​ក្រុម​បុរស​១១​នាក់ ដែល​បាន​ចូលរួម​កម្មវិធី​ជប់លៀង​ឆ្លង​ឆ្នាំ​ជាមួយ​នាង​។​

​ដំបូង​ឡើយ រាងកាយ​របស់​នាង​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​គេ​រកឃើញ​មាន​ស្នាម​ជាំ និង​ដាច់​រលាត់ និង​ក៏ដូចជា​ការ​ដាច់​រលាត់ និង​មាន​ទឹកកាម​នៅក្នុង​ប្រដាប់ភេទ​របស់​នាង​។ ប៉ុន្តែ របាយការណ៍​នៃ​ការធ្វើ​កោសល្យវិច័យ​ជា​ផ្លូវការ បានធ្វើ​ឲ្យ​ការអះអាង​ទាំងនេះ​ជា​រឿង​មិន​ពិត ដោយ​បញ្ជាក់ថា​នាង​បាន​ស្លាប់​ដោយសារ “​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​”​។​

​ទោះយ៉ាងណា អ្នកស្រី Sharon Dacera ដែលជា​ម្តាយ​របស់​គ្រីស្ទី​ន បាន​ចចេស​ថា ការធ្វើ​កោសល្យវិច័យ​នេះ​បាន​ប្រែ​ក្រឡាស់​ទៅវិញ​។​

​អ្នកស្រី Sharon បាន​ប្រាប់​កម្មវិធី​ព័ត៌មាន​ហ្វីលីពីន Headstart ថា «​សំរាប់​ខ្ញុំ កូនស្រី​របស់ខ្ញុំ​ត្រូវបាន​គេ​រំលោភ​។ ប្រសិនបើ​អ្នក​បានឃើញ​រាងកាយ​របស់​គ្រីស្ទី​ន ហើយ​ប្រសិនបើ​អ្នកជា​ម្តាយ​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ឈឺចាប់ ប៉ុន្តែ កូនស្រី​ខ្ញុំ​មិនអាច​និយាយ​តទៅទៀត​បានទេ ព្រោះ​គាត់​បាន​ស្លាប់​ទៅហើយ​»​។​

​អ្នកស្រី Sharon ក៏បាន​លើកឡើង​ផងដែរ​ថា ការ​ដាច់​រហែក និង​ស្នាម​ជាំ​លើ​ដងខ្លួន​របស់​គ្រីស្ទី​ន មិនត្រូវ​បាន​គេ​រាប់បញ្ចូល​នៅក្នុង​របាយការណ៍​ផ្លូវការ​ទេ ដែល​ធ្វើឱ្យ​អ្នកស្រី​ជឿជាក់ថា វា​មិន​ត្រឹមត្រូវ​ទាល់តែសោះ​។​

​រូបភាព​ពី​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ពី​យប់នោះ បង្ហាញ គ្រីស្ទី​ន ហក់​ថើប​បុរស​ម្នាក់ ដែល​នាង​បាន​ចូលរួម​ពិធីជប់លៀង​ជាមួយ​តែ​ពីរ​បី​ម៉ោង មុនពេល​នាង​ស្លាប់​។​

​មិត្តភក្តិ​ប្រុស​ម្នាក់​របស់​នាង​ឈ្មោះ Rommel Galido ដែល​នៅឯ​ពិធីជប់លៀង​នោះដែរ បាន​ប្រាប់​ទៅ Philippine Star ថា នាង​បាន​និយាយ​ទៅកាន់​គាត់​ក្នុង​ពិធីជប់លៀង​នោះ​ថា “​មាន​នរណាម្នាក់ បានដាក់​អ្វីៗ​នៅក្នុង​កែវស្រា​របស់ខ្ញុំ​”​។​

​ទោះបីជា​បែបនេះ​ក៏ដោយ ការិយាល័យ​ព្រះរាជអាជ្ញា​នៃ​ទីក្រុង Makati បាន​ពន្យល់ថា នៅតែមាន​ភ័ស្តុតាង​មិន​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា អ្នកបម្រើ​លើ​យន្ដហោះ​រងគ្រោះ​នេះ ត្រូវបាន​គេ​រំលោភបំពាន​ផ្លូវភេទ ឬ​ចាប់រំលោភ​នោះទេ​។​

​ចំណែក​ការធ្វើ​កោសល្យវិច័យ​លើក​ទី​២ ត្រូវបាន​លោក Menardo Guevarra លេខាធិការ​យុត្តិធម៌ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា NBI បាន​យក​គំរូ​ទឹកនោម​ចេញពី​រាងកាយ​របស់​កញ្ញា Dacera ដោយ​ជោគជ័យ​។​

​គំរូ​ទឹកនោម​អាច​ផ្តល់ព័ត៌មាន​ជាច្រើន​ដល់​ក្រុម​កោសល្យ​វិ​ច្ច័​យ ហើយ​លទ្ធផល​នឹងត្រូវ​ចេញផ្សាយ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×