Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ទីតាំង​កែច្នៃ​យានយន្ត ត្រូវ​បញ្ឈប់​រាល់​ការកែច្នៃ​យានយន្ត​ខុស​បច្ចេកទេស ប្រសិនបើ​ក្នុងករណី​បន្ត​លបលួច​កែច្នៃ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​

spot_img

ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ ស្តីពី​ការលុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ត​គ្រប់​ប្រភេទ​។ ការប្រើប្រាស់​បង្កឱ្យមាន​សំឡេង​រំខាន​ខ្លាំង​ដោយ​យានយន្ដ​គ្រប់​ប្រភេទ នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់​។

ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​លុបបំបាត់ ចំពោះ​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​។

​តាម​សេចក្ដីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន សំដៅ​លុបបំបាត់​រាល់​សកម្មភាព​បែប​អនាធិបតេយ្យ​ក្នុង​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ ដែល​បង្ក​សំឡេង​រំខាន​លើស​កម្រិត​កំណត់ និង​ដើម្បី​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ មាន​ដូចខាងក្រោម​៖

​ចំពោះ​ម៉ូតូ​ស៊ីឡាំង ក្រោម​១២៥​សេ​សេ មិនត្រូវ​ឱ្យ​សំឡេង​លើសពី ៨៥ dB(A)​។ ចំណែក​ស៊ីឡាំង​លើសពី​១២៥​សេ​សេ មិនត្រូវ​ឱ្យលើស​ពី ៩០ dB(A)​ឡើយ​។

​ចំពោះ​រថយន្ត​គ្រួសារ និង​រថយន្ត​ដែលមាន​ទម្ងន់​សរុប​អតិបរមា​មិន​លើសពី​៣,៥​តោន មិនត្រូវ​ឱ្យលើស​ពី 103dB(A)​ទេ​។ រថយន្ត​ដែលមាន​ទម្ងន់​សរុប​អតិបរមា​លើសពី ៣,៥​តោន និង​កម្លាំង​ម៉ាស៊ីន​មិន​លើស ១៥០KW មិនត្រូវ​ឱ្យលើស​ពី ១០៥ dB(A) ផងដែរ​។ ដោយឡែក រថយន្ត​ដែលមាន​ទម្ងន់​សរុប​អតិបរមា​លើសពី ៣,៥​តោន និង​មាន​កម្លាំង​ម៉ា​ស៊ី​លើសពី ១៥០xw មិនត្រូវ​ឱ្យលើស​ពី ១០៧ dB(A) ឡើយ​។ រីឯ រថយន្តស្ទូច និង​រថយន្ត​បំពាក់​ឧបករណ៍​ពិសេស មិនត្រូវ​ឱ្យលើស​ពី ១១០ dB(A) នោះទេ​។

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ និង​រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​យកចិត្តទុកដាក់​ធ្វើការ អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ឬ​ដោះ​បំពង់​ស៊ី​ម៉ាំង​ឲ្យ​បញ្ឈប់​សកម្មភាព​បង្ក​សំឡេង​រំខាន​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ ដោយ ត្រូវយក​យានយន្ត​ទៅ​បំពាក់​បំពង់​ស៊ី​ម៉ាំង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា កម្រិត​សំឡេង​មិន​ឲ្យ​លើសពី​ការកំណត់​។ ទន្ទឹម​នោះ ត្រូវ​អប់រំ​សីលធម៌ សុជីវធម៌​ក្នុងការ​បញ្ជា យានយន្ត​ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​ដែលមាន​កម្រិត​សំឡេង​ខ្លាំង ដើម្បី​ជៀសវៀង​ការធ្វើ ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ ក្នុងសង្គម​។ កម្រិត​សម្លេង​ដែល​បាន​កំណត់ដោយ​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន ស្តីពី ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ខ្យល់ និង​ការរំខាន​ដោយ​សម្លេង មាន​ដូចខាងក្រោម​៖

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមាន​ស្នងការដ្ឋាន នគរបាល​រាជធានី ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ជា​សេនាធិការ ត្រូវ​ចុះ​ត្រួត ពិនិត្យ និង​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​កែច្នៃ​យានយន្ត​ឲ្យ​បញ្ឈប់​រាល់​ការកែច្នៃ​យាន យន្ត​ខុស​បច្ចេកទេស​។ ក្នុងករណី​បន្ត​លបលួច​កែច្នៃ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ។​

​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ ពិសេស​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​ចាត់វិធានការ​បន្ទាន់ ណែនាំ​ដល់​កម្លាំង​ដែលមាន​សមត្ថកិច្ច​ក្រោម​ឱវាទ​ទាំងអស់ ធ្វើការ ត្រួតពិនិត្យ និង​លុបបំបាត់​ឲ្យ​បាន​រាល់​ការប្រើប្រាស់​យានយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ឬ​ដោះ​បំពង់ ស៊ី​ម៉ាំង និង​ណែនាំ​ដល់​អ្នក​បញ្ហា​យានយន្ត​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ ដោយ​ត្រូវ ៖ – យកចិត្តទុកដាក់​ត្រួតពិនិត្យ​លើ​ដងផ្លូវ ទីប្រជុំជន និង​ធ្វើ​ការឃាត់​អប់រំ​ជាបឋម​ឲ្យ​បញ្ឈប់ សកម្មភាព ព្រមទាំង​ធ្វើ​កិច្ចសន្យា​យក​យានយន្ត​ទៅ​បំពាក់​បំពង់​ស៊ី​ម៉ាំង​តាម​លក្ខណៈ បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​។ ទន្ទឹម​នោះ ត្រូវ​ណែនាំ​អំពី​សីលធម៌ សុជីវធម៌​ក្នុងការ​បញ្ហា យានយន្ត​ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​ដែលមាន​កម្រិត​សំឡេង​ខ្លាំង ដើម្បី​ជៀសវៀង​ធ្វើ ឲ្យ ប៉ះពាល់​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​រក្សាបាន​ភាពថ្លៃថ្នូ​រ​ក្នុងសង្គម – ណែនាំ​ដល់​កម្លាំង​មាន​សមត្ថកិច្ច ត្រូវបំពេញ​តាម​តួនាទី ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ហ្មត់ចត់​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គ្មាន​ការលើកលែង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×