Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២១​នេះ កសិដ្ឋាន​ចិញ្ចឹមសត្វ របស់​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ ផ្ដល់​ការងារ​ដល់​យុវជន​យុវតី និង​ប្រជាពលរដ្ឋ​ធ្វើការ​ជាច្រើន​នាក់​

spot_img

​បាត់ដំបងៈ លោក​ឃុន ផាន់​ណូ អគ្គនាយក​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ​ផ្ដល់ឱកាស​ការងារ​ដល់​យុវជន យុវតី​និង​ប្រជាពលរដ្ឋ​ចូលធ្វើការ​ជាច្រើន​នាក់ តាមរយៈ​នៃ​ការងារ​ប្រមាណ​ជាង​មួយ​ពាន់​មុខ មាន​ទាំង​ការងារ​ចិញ្ចឹមសត្វ គោ ក្របី ពពែ មាន់ ទា​និង​ចំណី​សត្វ​ផងដែរ​។​

​ការលើកឡើង​បែបនេះ ក្នុង​ពី​ធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា សាងសង់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ថ្មី​បន្ថែម​មួយកន្លែង​ទៀត របស់​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ ស្ថិតនៅ​ភូមិ​បាយ​ដំរាំ​ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២១​។​

​លោក​ធី រ៉ាវុធ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​នេះ បាន​បង្កើតឡើង​កាលពី​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៩ ដំបូង​ឡើយ គឺ​ក្រុមហ៊ុន​មាន​ដៃ​គួរ​ជនជាតិ​ជប៉ុន​ម្នាក់ ហើយ​កសិដ្ឋាន​មាន​ចិញ្ចឹមសត្វ​គោ​ត្រឹមតែ​១០​ក្បាល​ប៉ុណ្ណោះ បន្ទាប់មក​យើង​បាន​បន្ថែម​ទុន​ទៅលើ​ការចិញ្ចឹម​គោ​បី​១០​ក្បាល រហូតដល់​ខែតុលា​ឆ្នាំ​២០១៩ មាន​សត្វ​គោ​ដល់​៥០០​ក្បាល​។ នៅ​ខែតុលា​ឆ្នាំ​២០១៩​ដដែល​នោះ យើង​បាន​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ​អាន​ស៊ីន​មួយ មូល​ហេតុដែល​បង្កើត​ក​សិ​ដ្ឋា​ន​មាន់​ស្រែ​អាន​ស៊ីន​នេះ គឺ​យើង​ចង់​លើកកម្ពស់​ការចិញ្ចឹម​មា​ន់​នៅក្នុង​ប្រ​តេស​យើង ព្រោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ហើយ​មាន់បាន​នាំចូល​ពី​បរទេស​មក​ច្រើន​។ ក្រុមហ៊ុន​យើង​បាន​គៀងគរ​រក​អ្នកវិនិយោគទុន​ក្នុង​និង​ក្រៅប្រទេស ក្នុងនោះ​មាន​អ្នកវិនិយោគទុន មាន​ទាំង​សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន​ឬក៏​នៅ​ថៃ​ដែល​គេ​ចាប់អារម្មណ៍​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ កត្តា​នេះហើយ​ដែលជា​ចលករ​ណ៍​ជម្រុញ​ឲ្យ​កសិដ្ឋាន​មាន​ល្បឿន​លឿន ទៅមុខ​រហូតមកដល់​ប​ច្ចុ​ប្ប​នេះ យើង​បាន​បង្កើត​កសិដ្ឋាន​ថ្មី​មួយកន្លែង​នៅលើ​ផ្ទៃដី​ប្រមាណ​ជា​៣​ហិកតា​ស្ថិតនៅ​ភូមិ​បាយ​ដំរាំ​ឃុំ​ឈើទាល​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​ក្រុមហ៊ុន បាន​ចួ​យ​ផ្ដល់​អាហារ​រូបករណ៍​ទៅដល់​ក្មេងៗ ដែល​ខ្វះ​ល​ទ្ថ​ភាព​រៀន​នៅ​សាកលវិទ្យាល័យ បាន​ចូលរួម​កសាង​សាលារៀន​នៅតាម​ជនបទ កសាង​ហេដ្ឋារចនាសម្ព័ន្ធ ចូលរួម​សកម្មភាព​សង្គម​នានា​ដូចជា​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ គ្រោះថ្នាក់​ផ្សេងៗ ចូលរួម​សកម្មភាព​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩​ជាមួយ​រា​រដ្ឋាភិបាល​ព្រមទាំង​ចូលរួម​សកម្មភាព​មនុ​ស្សធ​ម៍​នានា​ដែល​លោក​ធី រ៉ាវុធ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ បម្រើរ​ឲ្យ​សេវា​សង្គម​និង​ការអភិវឌ្ឍន៍​សង្គម​ផងដែរ​។​

​លោក​ឃុន ផាន់​ណូ​អគ្គនាយក​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ បាន​មានប្រសាសន៍ថា​ជា​ទស្សនៈវិស័យ​ក្រុមហ៊ុន​អាន​ស៊ីន អា​វី​សែន​ជ័យ​ទៅ​ស្របតាម​ទស្សនៈវិស័យ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម​។ កសិដ្ឋាន​ក្រុមហ៊ុន​មានបំណង​បង្កើត​ការងារ​ឲ្យ​បាន​យ៉ាងតិច​មួយ​ពាន់​កន្លែង សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ដំណាក់​ការ​កូ​វីដ ១៩​នេះ យ៉ាង​យួរ​នៅ​ចុងឆ្នាំ​២០២២​។ នៅ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​បាន​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ​ថ្មី​មួយ​នៅលើ​ទឹកដី​ស្រុក​បាណន់ ក្នុង​គោលបំណង​ចិញ្ចឹមសត្វ​មាន់​ចំនួន​១០​ម៉ឺន​ក្បាល​ហើយ ក្នុងនោះ​មានការ​ចិញ្ចឹម​គោ ក្របី​និង​ពពែ​ផងដែរ​។ ជា​ជំហាន​បន្ទាប់​ក្រុមហ៊ុន​និង​បង្កើត​កសិដ្ឋាន​មួយទៀត ដែល​ធ្វើ​នៅលើ​ផ្ទៃដី​ជិត​៣០​ហិកតា ជា​
​សំខាន់​គឺ​ផលិតផល​ក្នុងស្រុក​អាច​ធំជាងគេ​នៅ​ខេត្តបាត់ដំបង​នេះ​។ កសិដ្ឋាន​ក្រុមហ៊ុន បានផ្ដល់​ការងារ​ដល់​យុវជន យុវតី​និង​ប្រជា​ពល​
​រដ្ឋ​មានការ​ធ្វើ មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​នោះទេ​។​

លោក​ប៉ែន សា​រិ​យូ​ធ​ភិ​បាល​ស្រុក​បាណន់ បាន​មានប្រសាសន៍ថា យើងទាំងអស់គ្នា ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ទាំង​ការធ្វើការងារ​ឬ​សាងសង់​អ្វីៗ​ផ្សេងៗ​។ ទាំង​ការទំនាក់ទំនង​និង​ការសុំច្បាប់ ត្រូវ​ទៅរក​រដ្ឋបាល​ស្រុក​ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជៀសវាង​ធ្វើ​ខុសច្បាប់​៕​រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×