Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​តាមរក ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នា​សណ្ឋាគារ​ទ្ប​ង​លីវ​

spot_img

ភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករាឆ្នាំ​២០២១​នេះ មាន​បុរស​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នា​សណ្ឋាគារ​ទ្ប​ង​លីវ នៅ​ផ្លូវ​លេខ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្ទាប់ពី​ហូប​អាហារ​ពេលព្រឹក​រួច​។​

​អ្នកដំណើរ​នេះ ឈ្មោះ យឹម សេរី​វុទ្ធី អាយុ​៣៦​ឆ្នាំ បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដោយ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ទៅពិនិត្យ ហើយ​ដាក់ឱ្យ​ច​ត្តា​ទ្បី​ស័ក​នៅ​សណ្ឋាគារ​ឡង​លីវ​។ នៅ​ព្រឹក​មិញ​នេះ គាត់​បាន​ហូប​អាហារ​ពេលព្រឹក នៅក្នុង​សណ្ឋាគារ ហើយ​បាន​ឆ្លៀតឱកាស​រត់គេច ក្រោយ​ហូប​អាហារ​រួច​តែម្តង​។​

​រហូតមកដល់​ពេលនេះ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស្វែងរក ដើម្បី​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើងវិញ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×