Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាំញៀន​ក្រឡុក​ប្រភេទ​ថ្មី “K-​ម្សៅ​ទឹកដោះគោ​” កំពុង​ពេញនិយម​នៅ​ប្រទេស​ថៃ តែត្រឹម​មួយថ្ងៃ មាន​យុវជន​ថៃ​យ៉ាងតិច ៩ នាក់ ស្លាប់​

spot_img

​ថ្នាំញៀន​ប្រភេទ​ថ្មី​មួយ បាននិងកំពុង​ទទួល​បាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​ថៃ ដោយ​ថ្នាំ​នេះ​ត្រូវបាន​សន្មតិ​នាម​សម្រាប់​ជា​ភាសា​ថៃ​គឺ “​ម្សៅ​ទឹកដោះគោ​” ឬ “K-​ម្សៅ​ទឹកដោះគោ​” ព្រោះថា វា​មើលទៅ​ដូចជា​ទឹកដោះគោ ហើយ​ឈ្មួញ​តែងតែ​លាយ​បញ្ចូល​គ្នា​នៅក្នុង​ខេ​ត​ធីតា​មីន (Ketamine), ហេ​រ៉ូ​ណ (Heroin) និង​អេ​ស្ត្រ​ស៊ី​ស (Ecstasy)​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Thanit Jirananthawat មកពី​មន្ទីរពេទ្យ​ប៉ូលីស​បាន​រាយការណ៍​ថា គំរូ​នៃ​ថ្នាំញៀន​ប្រភេទ​ថ្មី​នេះ ត្រូវបាន​ប្រមូល​ពី​ប៉ុស្តិ៍នគរបាល Wat Phraya Krai ។ មាន​ថ្នាំ ២ ជំនាន់ ត្រូវបាន​រកឃើញ​ជាមួយ​សារធាតុ​ផ្សេងៗ​គ្នា ហើយ​រូបមន្ត​ផ្សំ​ឡើង គឺ​អាស្រ័យ​លើ​អ្វីដែល​ក្រុម​ក្មេង​ទំនើង​គ្រឿងញៀន លាយ​បញ្ចូល​គ្នា​ដើម្បី​បង្កើតបាន​ច្រើន អាស្រ័យ​លើ​ការទាមទារ​របស់​អតិថិជន និង​ប្រសិទ្ធិភាព​ដែល​ចង់បាន​។​

​រូបមន្ត​ទី​១ រួមមាន​កេ​ត​តា​មីន និង​ដា​ហ្សិ​ប​ផាម (​វ៉ា​លី​ញ៉ូ​ម​) ។ Diazepam ស្ថិតនៅក្នុង​ក្រុម benzodiazepine និង​ផ្តល់នូវ​ភាពស្ងប់ស្ងាត់​។ រូបមន្ត​ទី​២ ត្រូវបាន​រកឃើញ​ជាមួយ​ថ្នាំ​ខេ​ត​ធីតា​មីន ហេ​រ៉ូ​អ៊ី​ន និង​អេ​ស្ត្រូ​ស៊ី​ស​។ រូបមន្ត​ទាំងពីរ​នេះ គឺ​មិនមាន​ជាតិ​មេ​តា​ទិ​ក ឬ​ទឹកដោះគោ​ម្សៅ​ដូចដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ឈ្មោះ​ទេ​។

​ក្រុមមន្ត្រី​ជឿជាក់ថា គំរូ​នីមួយៗ​មកពី​ប្រភព​ផ្សេងៗ​គ្នា​។ ហេតុផល​ដែលថា​ការប្រើ​ជ្រុល គឺ​ងាយស្រួល​ណាស់​នៅពេល​ប្រើ​លាយថ្នាំ​ថ្មី​នេះ គឺ​ដោយសារតែ​ការរួមបញ្ចូល​គ្នា​រវាង​សារធាតុ​ដែលមាន​សារធាតុ​ញៀន​ខ្លាំង និង​មាន​ឥទ្ធិពល​។ ថ្នាំ Ketamine គឺជា​ការប្រើ​ថ្នាំ​សន្លប់​ទូទៅ​ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ផ្តាច់​ចេញពី​ពិភពលោក និង​សម្រាក​។ វា​ក៏​អាចបង្កើត​ការ​ស្រមើល​ស្រមៃ និង​កាត់បន្ថយ​អារម្មណ៍​ឈឺចាប់​។ ការ​លាយ Ketamine និង Ecstasy អាចដាក់​សម្ពាធ​យ៉ាងខ្លាំង​ដល់​បេះដូង​របស់​អ្នក​។ រីឯ Diazepam ត្រូវបាន​លាយ​បញ្ចូល​គ្នា ដើម្បី​ជួយ​អ្នក​ប្រើ​មិនឱ្យ​កត់សម្គាល់​ពី​ផលប៉ះពាល់​នៃ​ថ្នាំ​នីមួយៗ​។​

​មន្ត្រី​បង្ហាញ​ពី​ការរួមបញ្ចូល​គ្នា​នៃ​ថ្នាំ​ផ្សេងគ្នា​ដែល​សារធាតុ​នីមួយៗ គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​។ អ្នកប្រើប្រាស់​នឹងមិន​ដឹង​ពីស​ញ្ញា​ដែល​រាងកាយ​របស់​ពួកគេ​កំពុង​ប្រាប់​ពួកគេ ហើយ​នៅ​ទីបំផុត​រាងកាយ​នឹង​ធ្លាក់ចូល​ក្នុងស្ថានភាព​ដ៏​តក់ស្លុត​។ វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​ប៉ូលីស​ថៃ​រកឃើញ “​ថ្នាំ​ក្រឡុក​” បែបនេះ​។ ជាក់ស្តែង ថ្នាំញៀន​ម្សៅ​ទឹកដោះគោ​នេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការស្លាប់​របស់​យុវជន​ប្រុស​ស្រី​ចំនួន​យ៉ាងតិច ៩ នាក់ កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់ពី​ពួកគេ​បាន​ប្រើ​វា​។

​លោក Ekkapop Luengprasit មកពី​ការិយាល័យ​ស្រុក Sai Mai បានបញ្ជាក់​ឲ្យ​ដឹងថា “​ថ្នាំញៀន​ប្រភេទ​ថ្មី​នេះ កំពុង​រីក​រាលដាល​ពាស​ពេញទី​ក្រុង​បាងកក ពីព្រោះ​វា​មានតម្លៃ​ថោក​។ ប៉ុន្តែ នៅពេល​អ្នកប្រើប្រាស់​ប្រើ​ថ្នាំ​នេះ​រួច នោះ​វា​នឹង​ចាប់​ផ្តើមធ្វើ​សកម្មភាព​រយៈពេល ៣-៤ ថ្ងៃ​ជាប់​គ្នា​។ នេះ​អនុវត្តបាន លុះត្រាតែ​អ្នកមាន​សុខភាព​ល្អ​។ មនុស្ស​រាប់សិប​នាក់​បាន​ដួលសន្លប់​ភ្លាមៗ បន្ទាប់ពី​លេបថ្នាំ ហើយ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×