Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​១៦​ថ្ងៃ ៖ មនុស្ស ៨២​ស្លាប់ និង​របួស ២១៥​នាក់

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ៨២​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ២១៥​នាក់ (​ធ្ងន់​ចំនួន ១៣៧​នាក់​) នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ បានលើកឡើង​ចំនួន ១០​លើក ស្លាប់ ៥​នាក់ និង​របួស​ចំនួន ១០​នាក់ ក្នុងនោះ​របួសស្រាល ៥​នាក់ និងរ​របួសធ្ងន់ ៥​នាក់​។​
​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ របាយការណ៍​បាន​បង្ហាញថា នៅក្នុង​រយៈពេល ១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ១៥១៤០​នាក់ ក្នុងនោះ​ម៉ូតូ​ចំនួន ១១១៨៥​គ្រឿង និង​រថយន្ត​ចំនួន ៣៩៥៥​គ្រឿង រថយន្ត​តូច ៣១៤០​គ្រឿង និង​ធំ ៨១៥​គ្រឿង​៕ រក្ស​សិទ្ធិ​ដោយ​ដោយ : ចេស្តារ​

spot_img
×